Liny Chan
  • សិល្បៈ

    ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនខ្មែរ និងបរទេសជាច្រើន មានការកោតសរសើរ និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយឥឡូវអាចនិយាយបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាអន្តរជាតិបាត់ទៅហើយ បន្ទាប់ពីនាងបានស្ពាយភាពជោគជ័យដោយបានយកឈ្នះនិងមានតំណែងជាលំដាប់រងទី5 ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International 2022 ដែលទើបរំលងទៅថ្មីៗនេះ។ ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឲ្យមហាជនពេញចិត្ត និងស្ងើចសរសើរពីសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះ ជាមួយភាពរួសរាយរាក់ទាក់ កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រឡាញ់របស់នាងបានឆក់បេះដូងមិត្តអ្នកគាំទ្រគ្រប់ទីកន្លែងមិនថានៅក្នុងស្រុក និងក្រៅប្រទេសឡើយ។ យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកក្នុងស្រុកវិញ ពេជ្រ វត្តី កំពុងត្រូវប៉ាន់ដោយមានម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសមិនតិចនោះទេបានចាប់អារម្មណ៍លើបវរកញ្ញារូបនេះ។ បើតាមដឹងល្ហៀងៗគឺនាងត្រូវបានជ្រើសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនដ៏ធំនិងល្បីដែលឈរជើងជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងនេះ។

    February 1, 2023
  • ចំណេះដឹង

    កាលពីពេលថ្មីៗនេះ ករណីនារីវ័យក្មេងម្នាក់ដែលរស់នៅក្នុងបន្ទប់ជួលពោរពេញដោយគំនរសំរាម បានល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម។ ករណីនេះ មិនមែនមានតែនៅប្រទេសកម្ពុជាយើងទេ គ្រាន់តែមិនសូវសំបូរដូចនៅក្រៅប្រទេស ហើយបើតាមអ្នកវិទ្យាសាស្រ្ត និងការសិក្សាស្រាវជ្រាវ ករណីនេះ គឺជាជំងឺផ្លូវចិត្តម្យ៉ាង ដែលគេហៅថា “hoarding disorder”។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC និងគេទំព័រសុខភាពធំៗជាច្រើន បានឱ្យដឹងថា “hoarding disorder” គឺជាសញ្ញានៃរោគផ្លូវចិត្ត ដែលនាំឱ្យបុគ្គលដែលមានជំងឺនេះ ចូលចិត្តទុក និងពង្រាយរបស់របស់អត់ប្រយោជន៍ ពាសពេញផ្ទះ ឬ បន្ទប់ដូចគំនរសំរាម ដោយពួកគេយល់ថា របស់ទាំងនោះមានតែមួយគត់ និងពួកគេអាចត្រូវការប្រើនៅពេលក្រោយ។ លើសពីនេះ ពួកគេ ទុកវាដើម្បីរម្លឹកអនុស្សាវរីយ៍ ហើយពួកគេចូលចិត្តរស់នៅក្នុងសភាពបែបនេះ ដោយយល់ថាវាមានសុវត្ថិភាព។

    February 1, 2023
  • PR

    លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន អះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺ ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួល កំពង់ស្ពឺ ក្រោយពីយកឈ្នះ ត្រីឆ្លាំង ភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់ នឹង ២សិត។ ការប្រកួតដែលមាន ៨ក្រុម ចូលរួម និងប្រើពេល ៣ខែ ធ្វើ ដំណើរ ៨ខេត្ដក្រុង

    February 1, 2023
  • PR

    ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបាន ទៅលើពង្រួល កំពង់ស្ពឺយកឈ្នះ លើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។ ការប្រកួតនៅវគ្គ Grand Final នេះ ពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះ ក្រុមភ្នំពេញបានយកឈ្នះ លើ ក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយ ការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់ សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះ ហើយទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជា មិនពេញ សាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។ តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាសអម

    January 31, 2023
  • សង្គម

    កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូប្រមាណ ២៩នាទី លើទំព័រហ្វេសប៊ុក The Cambodia Daily លោក តាំង សារ៉ាដា បាននិយាយពាក់ព័ន្ធនឹងមុខជំនួញ ក៏ដូចជាការចោទប្រកាន់ចំៗមកក្រុមហ៊ុន

    January 28, 2023
  • PR

    ស្មាត់ ចិត្រ ថាការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ ប៉ះក្រុមដំរីសៀមរាបថ្ងៃទី២៨ នេះរូបគេទស្សន៍ទាយក្រុមរបស់ ធី ម៉េងហួង ឬ ត្រី ឆ្លាំង ភ្នំពេញ ជា អ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball។ ការយល់ឃើញ ឬ ទស្សន៍ទាយ បែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុមដំរី សៀមរាបមានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេ គឺស្មាត់ធំបន្ទាយឈើតែម្ដង។ ចំណែកខាងក្រុមត្រីឆ្លាំង ភ្នំពេញ វិញគឺគេពេញសាច់តែម្ដងពោលមិនថា ស្មាត់ ស្គាំង ដឺមី ឬ ឆ្វេង

    January 27, 2023
  • PR

    លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ។ ក្រុមពង្រួលកំពង់ស្ពឺបានឡើងដល់វគ្គ Grand Final Slamball ទៅហើយ ក្រោយពីពួកគេធ្វើបានល្អណាស់ ក្នុងការប្រកួតនៅ Upper Bracket ។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺ គឺត្រីឆ្លាំង ភ្នំពេញ ឬ ដំរីសៀមរាប ដែលពួកគេទាំងពីរនឹងត្រូវប្រកួតគ្នា នៅព្រឹក ថ្ងៃ ២៨ ខែមករា

    January 27, 2023
  • សង្គម

    អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលាក់បាំងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច]។ អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក

    January 26, 2023
  • PR

    ធនាគារ វីង បើកសម្ពោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែមទៀត។ ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណង នាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យ នៃប្រទេសកម្ពុជានេះ។ ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តមមូលធនអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ និង ឯកឧត្តម មូល ធន បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ

    January 26, 2023
  • PR

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា អមដោយពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានបង្ហាញនូវមោទកភាព និងអារម្មណ៍រំភើបសប្បាយរីករាយ

    January 14, 2023