Liny Chan
  • Mom Me

    នៅពេលកូនមឹមដោយប្រើដបទឹកដោះគោហើយមានបញ្ហាសុខភាព ប៉ាម៉ាក់ភាគច្រើនតែងតែគិតថាមកពីម្សៅទឹកដោះគោ ឬ មកពីទឹកដោះម្ដាយ តែករណីខ្លះអាចបណ្ដាលមកពីដបទឹកដោះគោ។ ដូច្នេះប៉ាម៉ាក់គួរងាកមកចាប់អារម្មណ៍នឹងដបទឹកដោះគោដែលកូនប្រើ ព្រោះដបដែលផលិតចេញពីផ្លាស្ទិក មិនអាចទិញតែម្ដងហើយប្រើរហូតកូនធំនោះទេ គឺវាមានរយៈពេលក្នុងការប្រើប្រាស់របស់វា ហើយរយៈពេលប្រើទៀតសោត គឺអាស្រ័យទៅលើម៉ាកផលិតផល ព្រោះ​ម៉ាក​ដែល​មាន​តម្លៃ​ថ្លៃ គុណភាពនិងរយៈពេលប្រើ​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។​ យ៉ាងណាមិញ ប្រសិនបើអ្នកសង្កេតឃើញដបទឹកដោះគោរបស់កូន មានសភាពខុសធម្មតាដូចខាងក្រោមនេះ សូមប្តូរចេញភ្លាម៖ – ក្បាលដោះ៖ ប៉ាម៉ាក់គួរពិនិត្យមើលក្បាលដោះដបទឹកដោះគោឱ្យបាន​ញឹកញាប់ (យ៉ាងហោចណាស់រៀងរាល់ ២ ទៅ ៣ខែ)។ បើក្នុងករណីឃើញថា ក្បាលដោះមានសភាព ប្រែពណ៌ស្រអាប់ ស្ដើង ស្អិត ឬ មានស្នាមប្រេះ និងលំហូរទឹកដោះគោហូរខ្លាំងខុសធម្មតា យើងគួរប្ដូរចេញភ្លាម។ –

    January 11, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ហើយឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖ – ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ

    January 11, 2023
  • Mom Me

    ដបទឹកដោះគោ អាចចាត់ចូលជាសម្ភារមួយដែលមិនអាចខ្វះបាននៅពេលអ្នកម្ដាយត្រៀមសម្រាលបុត្រ ដោយសារក្រៅពីការបំបៅដោះដោយផ្ទាល់​ អ្នកម្ដាយមួយចំនួនបានជ្រើសរើសការបំបៅកូនដោយប្រើដប។ តែការជ្រើសរើសដបទឹកដោះគោសម្រាប់ទារកមិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកម្ដាយភាគច្រើនតែងតែទៅហាងលក់សម្ភារកុមារ នឹងសួរនាំរកដបណាដែលល្អបំផុត។ យ៉ាងណាមិញអ្នកម៉ាក់នឹងលែងច្របូកច្របល់ក្នុងការជ្រើសរើសទៀតហើយ នៅពេលដឹងពីវិធីក្នុងការជ្រើសរើសដបទឹកដោះគោដែលល្អបំផុតសម្រាប់ទារកនៅខាងក្រោមនេះ៖ ១. ក្បាលដោះ៖ ជាទូទៅក្បាលដោះត្រូវបានបង្កើតឡើងជាច្រើនកម្រិតទៅតាមអាយុរបស់ទារក។ ក្បាលដោះដែលមានកម្រិតហូរយឺតបំផុតត្រូវបានបង្កើតឡើងសម្រាប់ទារកទើបនឹងកើត ហើយជាធម្មតាវាស្ថិតកម្រិតទី១។ ប៉ុន្តែបើក្នុងករណីកម្រិតទី១នេះ លំហូរទឹកដោះខ្លាំង អ្នកអាចនឹងត្រូវការក្បាលដោះដែលមានទំហំតូចជាងនេះ។ មួយវិញទៀតម៉ាកៗក៏អាចជ្រើសប្រភេទនៃក្បាលដោះផងដែរ ដោយក្បាលដោះដែលផលិតពី ស៊ីលីកូន មាំ និងធន់បានយូរ , ក្បាលដោះប្រភេទជ័រ ទន់ តែមិនអាចប្រើក្នុងពេលយូរនោះទេ ហើយទារកខ្លះក៏អាចអាឡែស៊ីទៅនឹងជ័រដែរ។ ២. រូបរាង៖ ដបទឹកដោះគោត្រូវបានផលិតមកជាច្រើនទម្រង់ខុសៗគ្នាទៅតាមម៉ាកផលិតផលនីមួយៗ ដបខ្លះត្រង់ ឯដបខ្លះទៀតមានរូបរាងដូចជាមុំ។ ដបដែលបង្កើតជាទម្រង់មុំ ជាដបជួយទប់ខ្យល់នៅពេលទារកមឹម

    January 10, 2023
  • Mom Me

    សម្រាប់មនុស្សជាច្រើន សត្វចិញ្ចឹម គឺជាសមាជិកគ្រួសារជាទីស្រលាញ់ ដែលផ្តល់ការគាំទ្រក្នុងការរស់នៅប្រចាំថ្ងៃ។ សត្វចិញ្ចឹម អាចជួយគូស្វាមីភរិយាឱ្យពង្រឹងទំនាក់ទំនងរបស់ពួកគេ មិនតែប៉ុណ្ណោះដើរតួជាមិត្តបស់កុមារតូចៗផងដែរ។ ការសិក្សាមួយនៅសហរដ្ឋអាមេរិកបានរកឃើញថា ៦៣% នៃគ្រួសារដែលមានកូនអាយុក្រោម ១២ខែ មានសត្វចិញ្ចឹម ហើយការសិក្សារបស់អូស្ត្រាលីបានរកឃើញថា មានការកើនឡើង ១០% ទៅលើការចិញ្ចឹមសត្វនៅពេលដែលកុមារចាប់ផ្ដើមចូលរៀន។ ឪពុកម្តាយជាច្រើនមានអារម្មណ៍ថា ការចិញ្ចឹមសត្វអាចផ្តល់ឱ្យកុមារនូវមេរៀនដ៏មានតម្លៃអំពីការថែទាំ ការទទួលខុសត្រូវ និងការយល់ចិត្ត។ ទន្ទឹមនឹងនេះ លោក Megan Mueller សាស្ត្រាចារ្យរងផ្នែកអន្តរកម្មរវាងមនុស្ស និងសត្វនៅសាកលវិទ្យាល័យ Tufts សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ “ការចិញ្ចឹមសត្វនៅក្នុងផ្ទះ ផ្ដល់ប្រយោជន៍ច្រើនដល់កុមារតូចៗ ព្រោះអាចឱ្យកុមារងាយស្រួល ក្នុងការរៀនពីភាពខុសគ្នានៃទស្សនៈរបស់ពួកគេនិងអ្នកដទៃ ជាជាងនិយាយជាមួយបងប្អូន

    January 6, 2023
  • Mom Me

    ម្ដាយគ្រប់រូបតែងតែគិតគូរយ៉ាងល្អិតល្អន់ទៅលើរបបអាហាររបស់កូនៗ ដើម្បីឱ្យពួកគេទទួលបានជីវជាតិគ្រប់គ្រាន់ លូតលាស់បានល្អ រាងកាយមាំមួន និងសុខភាពល្អ។ ជាមួយគ្នានេះ អ្នកម្ដាយមិនតិចទេដែលមានបញ្ហាកូនរើសចំណីអាហារ ដូច្នេះក្នុងនាមជាឪពុកម្ដាយតើយើងគួរធ្វើបែបណា? ខាងក្រោមនេះ គឺជាគន្លឹះទាំង ១០ ដែលអាចជួយអ្នកទប់ទល់នឹងការរើសចំណីអាហាររបស់កូន៖ ១. កុំ​បង្ខំ​កូន​របស់​អ្នក​ឲ្យ​ញ៉ាំ​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត ២. បង្កើតមុខម្ហូបថ្មីៗ និងច្នៃរូបរាងប្លែកៗបែបទាក់ទាញ ៣. អោយអូនតូចប៉ះពាល់អាហាររបស់គេ ៤. បិទទូរទស្សន៍ យកប្រដាប់ប្រដាក្មេងលេង និងសៀវភៅចេញ ហើយជួយកូនតូចរបស់អ្នកផ្តោតលើរឿងញ៉ាំអាហារ ៥. អោយកូនញ៉ាំអាហារតាមសម្រួល កុំបង្ខំ តែក៏មិនត្រូវបណ្ដោយឱ្យលើសពី ២០ ទៅ ៣០នាទី ៦. ព្យាយាមញ៉ាំអាហារជាជុំគ្រួសារ ដូច្នេះកូនរបស់អ្នកត្រូវបានលើកទឹកចិត្តឱ្យយកគំរូតាមទម្លាប់របស់អ្នក

    January 5, 2023
  • Mom Me

    នាយកសាលាអប់រំពិសេស ក្រុងតាខ្មៅបញ្ជាក់ថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះចាប់ពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចមើលដឹងតាមរយៈសកម្មភាពនិងកាយវិការរបស់ពួកគេ។ លោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅបានប្រាប់វិទ្យុជាតិកម្ពុជាថា អូទីស្សឹមមិនមែនជាជំងឺទេ វាគឺជាប្រភេទពិការភាពនៃការអភិវឌ្ឍន៍ខួរក្បាលនិងផ្លូវចិត្តរបស់កុមារដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការលូតលាស់រាងកាយសតិបញ្ញាស្មារតីប៉ះពាល់ផ្នែកទំនាក់ទំនងសង្គមនិងស្ដែងចេញនូវអាកប្បកិរិយាកុមារ។ លោកបន្តថា កុមារអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃរួមមានឪពុកម្ដាយបងប្អូននិងកុមារដទៃដោយបង្ហាញកាយ វិការខុសប្លែកពីមនុស្សធម្មតា។ លោកបន្តទៀតថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចតេស្ត ដឹងតាមកាយវិការ ទះដៃ ក្តាប់ដៃ រឹងរូស ស្រែកយំខ្លាំងៗ មិនចេះនិយាយ ឬនិយាយជាសំឡេងសត្វជាដើម។ល។ លោកបញ្ជាក់ថា ទោះបីយើងអាចសម្គាល់កុមារអូទីស្សឹមតាមសកម្ម ភាពប្រចាំថ្ងៃខ្លះៗក៏ដោយ ក៏យើងមិនអាចដឹងច្បាស់ថាកុមារទាំងអស់នោះអូទីសឹ្សមកម្រិតណានោះទេដូច្នេះចាំបាច់បំផុតមាតាបិតាត្រូវយកកូនទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញកុមារឬគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីសាកសួរនិងពិនិត្យឲ្យបានច្បាស់លាស់ទើបការបណ្តុះបណ្តាលគាត់មាន ប្រសិទ្ធភាព ។ សំឡេង:”យើងអាចវិភាគមើលកុមារអូទីស្សឹមបានតាមរយៈការតេស្តតែមិនមែនតេស្តឈាមនោះទេគឺតេស្តពីបំណិនសម្បទាចលនាសម្បទា ចលនាតូច ចលនាធំ និងបំណិនសង្គមផ្សេងៗយើងអាចដឹងថាកុមារនោះមានបញ្ហាអូទីស្សឹមតែយើងផ្ដល់ឱកាសឲ្យអាណាព្យាបាលយកកូនទៅជួបគ្រូពេទ្យជំនាញជាមុនសិន ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ថាកុមារនោះមានអូទីសឹ្សមកម្រិតណាចឹងយើងអាចមើលដឹងតែគេមិនអាចធ្វើតេស្តឈាមដើម្បីបញ្ជាក់ពីរោគសញ្ញានោះទេ”។ លោកនាយកសាលាអប់រំពិសេសក្រុងតាខ្មៅ ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ដែលមានកូនអូទីស្សឹមបើដឹងថាកូនមានអូទីស្សឹមហើយត្រូវបញ្ជូន​កុមារ​មាន​ពិការ​ភាព​​សតិបញ្ញានិងអូទីស្សឹម

    January 5, 2023
  • Mom Me

    ទារក ឬ កូនតូចអាចមានសុខភាពល្អមិនមែនអាស្រ័យទៅលើការបំបៅ ឬ ការផ្ដល់អាហារតែមួយមុខនោះទេ គឺមានកត្តាជាច្រើនទៀតរួមផ្សំ ហើយក្នុងនោះកត្តាសម្លៀកបំពាក់ក៏ជារឿងសំខាន់មួយជួយដល់សុខភាពពួកគេដែរ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាស្បែក។ ការបោកសម្លៀកបំពាក់ក៏ជារឿងសំខាន់ ដែលប៉ាម៉ាក់គ្រប់រូបត្រូវយកចិត្តទុកដាក់ និងយល់ដឹង ថាបោកបែបណាទើបត្រឹមត្រូវ ស្អាត ហើយសុវត្ថិភាពសម្រាប់កូនៗ ដូច្នេះប៉ាម៉ាក់អាចរៀនតាមវិធីខាងក្រោមនេះ៖ ១. បោកសម្អាតសម្លៀកថ្មីមុនពាក់ឱ្យកូន៖ សម្លៀកបំពាក់ថ្មី មិនប្រាកដថាស្អាត ហើយសុវត្ថិភាពសម្រាប់ទារកនោះទេ ដោយសារវាអាចត្រូវបានផលិតឡើងនៅក្នុងរោងចក្រដោយមានលាយឡំសារធាតុគីមី ឬ ផ្ទុកនៅក្នុងឃ្លាំង ដោយមិនដឹងថាវាប៉ះពាល់ទៅនឹងអ្វីខ្លះទេ ដូច្នេះមុនពេលពាក់ឱ្យទារក គួរបោកសម្អាតចេញឱ្យស្អាតជាមុនសិន ចៀសវាងជួបបញ្ហាផ្សេងៗ។ ២. ជ្រើសសាប៊ូបោកគក់៖ ដោយសារស្បែកទារកខ្សោយ និងងាយរងប្រតិកម្ម តម្រូវឱ្យប៉ាម៉ាក់គ្រប់រូបត្រូវប្រើសាប៊ូបោកគក់សម្រាប់ទារក ដោយសារវាគ្មានសាធាតុគីមីដូចក្នុងសាប៊ូបោកគក់សម្រាប់មនុស្សធំ។ ដូច្នេះប៉ាម៉ាក់គ្រប់រូប

    January 5, 2023
  • PR

    គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត មានសង្ឃឹមដល់ទៅ៧០%ទៅ៨០%ឯណោះក្នុងការយកឈ្នះលើក្រុមដំរីសៀមរាបបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball ។ បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រួលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និងទូចអង្គរក្សនោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាបដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និងឡាំយ៉ៃបីកាំបិត ជាដើមនៅថ្ងៃទី ៨ខែមករាឆ្នាំ២០២៣នេះ នៅតារាងឆាស្មីតកំពង់ស្ពឺ វេលាម៉ោង៤ល្ងាច។ មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបានអះអាងថាក្រុមរបស់លោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះប្រកួតនេះ ដោយមានដល់ទៅ៧០%ឯណោះ។ ការសង្ឃឹមច្រើន ក៏ព្រោះតែក្រុមរបស់លោកយល់ច្បាស់ពីក្រុមសៀមរាប ហើយក៏មានស្មាត់ផ្ដាច់បានល្អផងដែរ។ ខណៈដែលកីឡាករគ្រោះថ្នាក់ដែលលោក

    January 4, 2023
  • Mom Me

    ទឹកដោះគោ គឺជាអាហារដ៏សំខាន់សម្រាប់ទារក និងជាជម្រើសដ៏ពេញនិយមដែលប៉ាម៉ាក់ជ្រើសរើសផ្ដល់ឱ្យកូនបៅ ប៉ុន្តែមិនបា្រកដថា ទារកបៅត្រូវទាំងអស់នោះទេ។ ជាក់ស្ដែង ទឹកដោះគោក៏អាចបង្កឱ្យមានប្រតិកម្មអាលែហ្ស៊ីចំពោះទារកមួយចំនួនផងដែរ ហើយអាលែកហ្ស៊ីទឹកដោះគោចំពោះទារកនេះ គឺជាកង្វល់មួយក្នុងចំណោមកង្វល់ទូទៅបំផុតរបស់ម្តាយគ្រប់រូប។ ដូច្នេះហើយអ្នកម៉ាក់ត្រូវសង្កេតមើលអាការៈរបស់កូនបន្ទាប់ពីបៅទឹកដោះគោរួច បើលេចចេញសញ្ញាខាងក្រោមនេះ មានន័យថា កូនៗរបស់អ្នក អាលែកហ្ស៊ីទឹកដោះគោហើយ៖ ១.ក្អក និងពិបាកដកដង្ហើម ២.ក្អួត និងរាក ៣.ដកដង្ហើមលឺសូរ ៣.រាកលាយឈាម ៤.ឡើងកន្ទួលលើស្បែក និងអុចក្រហម ៥.ឈឺក្បាលស្រាល និងបាត់បង់ស្មារតី ដែលបណ្ដាលមកពីការធ្លាក់ចុះនៃសម្ពាធឈាម ៦.ស្អក និងណែនក្នុងបំពង់ក ៧.ឈ្លក់ និងមិនព្រមបៅ ក្នុងករណីខ្លះ អាឡែហ្ស៊ីទឹកដោះគោ ក៏អាចនាំអោយមានអាលែហ្ស៊ីប្រភេទធ្ងន់ធ្ងរដែលគេហៅថា anaphylaxis ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សម្ពាធឈាម

    January 4, 2023
  • Mom Me

    នៅពេលទារកអាយុ ៦ខែ ទឹកដោះម្ដាយ ឬ ទឹកដោះគោលែងជាអាហារចម្បងដែលទារកត្រូវការទៀតហើយ គឺពួកគេត្រូវការជាតិដែកបន្ថែម រួមទាំងសារធាតុចិញ្ចឹមផ្សេងៗ ដូចជា ស័ង្កសី និងប្រូតេអ៉ីន។ ដូចនេះហើយទើបគេតែងតែណែនាំអោយផ្ដល់អាហារដល់ទារកនៅអាយុចាប់ពី ៦ខែឡើងទៅ រួមទាំងការបំបៅរហូតអាយុ ១២ខែ។ នៅពេលចាប់ផ្ដើមញ៉ាំអាហារដំបូងៗ អូនតូចមិនត្រូវការអាហារច្រើននោះទេ ពោលគឺ ១ទៅ ២ ស្លាបព្រា តែប៉ុណ្ណោះ ហើយបរិមាណនឹងកើនឡើងនៅពេលដែលពួកគេចេះរៀន ហាមាត់ ទំពារ និងលេប។ ចំពោះអាហារ ម៉ាក់ៗគួរអោយអូនតូចញ៉ាំអាហារដែលមិនម៉ត់ពេក តែងាយស្រួលលេប ទោះពួកគេមិនមានធ្មេញសម្រាប់ទំពារក៏ដោយ ក៏ពួកគេអាចប្រើអញ្ចាញធ្មេញដើម្បីទំពារ។ ការទំពារក៏ជួយដល់ការលូតលាស់ថ្គាម និងការនិយាយផងដែរ។ ដូច្នេះអ្នកម៉ាក់ត្រូវផ្ដល់ឱ្យអូនតូចនូវអាហារដែលមានសុខភាពល្អ និងមានជីវជាតិ

    January 4, 2023