- Liny Chan
- PR
ធនាគារ ABA ដែលជាធនាគារឈានមុខនៅកម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល បានណែនាំគណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ដល់ 17ឆ្នាំ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ធនាគារបែបទំនើប និងការចាយវាយដោយមិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile ផ្ទាល់ខ្លួន។ នៅពេលបើកគណនីបានជោគជ័យ កុមារ ឬក្មេងជំទង់ អាចប្រើសេវាដ៏ពេញនិយមរបស់ ABA ដោយខ្លួនឯង ខណៈការប្រើប្រាស់នោះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ ជាមួយកមិ្រតទឹកប្រាក់កំណត់ជាក់លាក់។ កុមារ ឬក្មេងជំទង់ដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនីភ្លាមៗ ធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុក រួមទាំងការទូទាត់តាម KHQR និងការសន្សំប្រាក់ដោយខ្លួនឯង។ ឪពុកម្តាយអាចគ្រប់គ្រងការចំណាយរបស់កូន
September 9, 2022 - PR
(ភ្នំពេញ) ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៖ គ្រាន់តែការបើកបង្ហាញ Galaxy Z Fold4 | Galaxy Z Flip4 ក៏ធ្វើឱ្យ កក្រើកទៅហើយ…ដល់ពេលមានវត្តមានលើទីផ្សារកម្ពុជា…នៅមានកម្មវិធីប្រូម៉ូសិនថែមជូនទៀត! ឡូយអីឡូយយ៉ានេះ..!! ដើម្បីធ្វើការស្វាគមន៍នូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូលអេក្រង់បត់ដ៏ល្អមួយនេះ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនដល់អតិថិជនទូទាំងប្រទេសតែម្តង! រាល់ការជាវទូរស័ព្ទដៃអេក្រង់បត់ Galaxy Z Fold4 | Galaxy Z Flip4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនមិនធ្លាប់មានដូចជា៖ – ការបង់រំលស់ជាមួយធនាគារ
September 2, 2022 - បច្ចេកវិទ្យា
OPPO ជាម៉ាកទូរស័ព្ទល្បីមួយក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់អ្នកចូលចិត្តវិស័យស្មាតហ្វូនពិតជាមានអារម្មណ៍រំភើបជាមួយស្មាតហ្វូនថ្នាក់កណ្តាលគឺត្រកូល Reno Series ដែលពោរពេញគុណភាពខ្ពស់ជាមួយការរចនាបែបយុវវ័យ និងទាន់សម័យកាលបំផុត ព្រមទាំងមានតម្លៃសមរម្យ។ ថ្មីៗនេះ OPPO បានប្រកាសនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន OPPO Reno8 Series ចំនួន 3 ម៉ូដែល Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 ។ សម្រាប់ Reno8 5G ជាស្មាតហ្វូនដែលមានតម្លៃខ្ពស់ជាងគេបន្តិចនៅក្នុង Reno8
September 1, 2022 - បច្ចេកវិទ្យា
កាលពីថ្មីៗនេះបន្ទាប់ពី OPPO បានប្រកាសបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនគឺ Reno8 Series ចំនួន 3 ម៉ូដែលឃើញថាសន្ទុះគាំទ្រគួរឲ្យភ្ញាក់ផ្អើលដែលក្នុងនោះ Reno8 (4G) & Reno8 Z 5G បានចេញលក់ជាផ្លូវការហើយលើទីផ្សារប្រទេសកម្ពុជា។ ចំណែក OPPO Reno8 (5G) កំពុងបន្តឲ្យ Pre-Order រហូតដល់ថ្ងៃទី31 សីហា 2022 ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី1 កញ្ញា 2022 ឆាប់ៗខាងមុននេះ។ តួយ៉ាង នៅក្នុងត្រកូល OPPO Reno8 Series យើងបានបង្ហាញខ្លះៗរួចមកហើយអំពីការឌីហ្សញរូបរាង
August 30, 2022 - PR
ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និងសាខាទួលគោកដើម្បីធ្វើឲ្យសេវាកម្មកាន់តែខិតជិតអតិថិជន ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និងសាខាទួលគោក។ សាខាទាំងនេះត្រូវបានសម្ពោធក្រោមវត្តមាន ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក
August 29, 2022 - បច្ចេកវិទ្យា
អ្វីដែលអ្នកទន្ទឹងរង់ចាំមកដល់! OPPO Reno8 Series បានចេញលក់ជាផ្លូវការហើយជាមួយតម្លៃពិសេស គុណភាពល្អ ស្ទីលរចនារូបរាងនិងពណ៌ប្រកបដោយភាពទាក់ទាញអ្នកណាៗក៏គេសរសើរពីវាដែរ។ ជាក់ស្តែងក្នុងថ្ងៃទី27 សីហា 2022 ជាថ្ងៃ First Sale & Pick Up Day នូវស្មាតហ្វូន OPPO Reno8 Series ដែលកម្មវិធីនេះបានធ្វើឡើងនៅក្នុងផ្សារទំនើប Aeon Mall សែនសុខ ឃើញថាមានមនុស្សជាច្រើនអញ្ជើញចូលរួមអ៊ូអររកកន្លែងឈរសឹងមិនបានព្រោះថា OPPO បានចែកកាដូ Free រហូតដល់ទៅ 600 កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។ មួយវិញទៀតក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានតារាតំណាង OPPO
August 29, 2022 - PR
អតិថិជនអាចចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ដោយគ្រាន់តែបើកគណនីធនាគារ វីង និងដាក់ប្រាក់សន្សំ! ធនាគារ វីង (ខេមបូឌា) ម.ក ប្រគល់រង្វាន់ម៉ូតូចំនួន ២២ គ្រឿងជូនអតិថិជនបន្ទាប់ពីការចាប់រង្វាន់លើកទី២ ក្នុងកម្មវិធី Saturday Night LIVE ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីដើមខែនេះ។ ព្រឹត្តិការណ៍នេះក៏បានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ផងដែរ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អតិថិជនរបស់ធនាគារ វីង ទាំងអស់ដែលបានបន្ដគាំទ្រទៅលើការរីកចម្រើន និងភាពជោគជ័យរបស់ធនាគារ។ តាមរយៈកម្មវិធីនេះនិងកម្មវិធីជាច្រើនទៀតនាពេលអនាគត
August 26, 2022 - PR
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើករបស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រាដោយក្លាយជាចម្រៀងវីដេអូដំបូងគេដែលមានចំនួនអ្នកមើលលើសពីមួយលានដងក្នុងរយៈពេលតិចជាង 24 ម៉ោង។ ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ ពោលគឺ ក្រុមហ៊ុន សែលកាត និង ផលិតកម្មរបស់លោក វណ្ណដា គឺ ផលិតកម្ម បារមី ដើម្បីបង្កើតគម្រោងសេវាកម្មមួយដែលមានឈ្មោះថា Time
August 26, 2022 - PR
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរៀបចំកិច្ចប្រជុំប្រចាំខែសីហា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ ក្រោមអធិបតីភាព លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេង ដើម្បីត្រួតពិនិត្យតាមដានស្ថានភាពការងាររួម និងការរៀបចំចាត់ចែងផែនការសកម្មភាពបន្ត ក្នុងទិសដៅរួមគ្នាប្រមូលផ្ដុំកម្លាំងសហគ្រិននៅក្នុងស្រុកឱ្យបានកាន់តែច្រើនចូលជាសមាជិកផែនសហគ្រិនវ័យក្មេង ដើម្បីបង្កើតជាឱកាសរួបរួមគ្នាក្នុងការជម្រុញចលនាសេដ្ឋកិច្ចជាតិ។ នាឱកាសនោះផងដែរថា ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេង ក៏បានតែងតាំងលោកជំទាវ នួន ស៊ុន្ទរី ជាទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេងផងដែរ។ គួរបញ្ជាក់ថា ក្រៅពីការប្រជុំ និងតែងតាំង កិច្ចប្រជុំនាថ្ងៃនោះ ក៏ដឹកនាំរៀបចំពិធីបដិសណ្ឋារកិច្ច និងអាហារសាមគ្គីដោយលោកឧកញ៉ា
August 25, 2022 - PR
ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន “សម្រស់ធម្មជាតិ” មិនត្រឹមផ្ដល់នូវផលិតផលសម្រាប់សុខភាពល្អៗនោះទេ តែក៏តែងតែបង្កើតនូវព្រឹត្តិការណ៍ធំៗ និងសប្បាយរីករាយជាច្រើនសម្រាប់អតិថិជន។ ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុន លេងឈុតធំតែម្ដង គឺនាំអតិថិជនដែលឈ្នះរង្វាន់ម៉ូតូធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ហើយទៅទទួលរង្វាន់នៅទីនោះតែម្ដង។ ដំណើរកម្សាន្តដ៏ធំលើកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី លោករ៉ាស៊ី និង លោកប៉ែនចំរ៉ុងជាដើម
August 25, 2022









