Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេ​នីយ៍ ទៀ សីហា៖ បទឈប់បាញ់បន្ទាន់កម្ពុជា-ថៃ នៅថ្ងៃនេះ គឺយើងនឹងត្រូវអត់ធ្មត់រយៈពេល៧២ម៉ោង ហើយភាគីថៃ នឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួន។

    December 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ! ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 27, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ តាមរយៈសំណេររបស់លោក Pravit Rojanaphruk អ្នកកាសែតជើងចាស់ថៃ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេ តែលោកចង់បង្ហាញអារម្មណ៍មួយ ដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របង។ ខាងក្រោមនេះជាសេចក្តីប្រែសម្រួលពីអ្នកកាសែតចាស់វស្សាថៃ៖ នេះហើយគឺជាសភាពនៃសង្គមថៃ នៅពេលដែលកំពុង «ស្រវឹងសង្គ្រាម»! កាលខ្ញុំនៅក្មេង រៀននៅសាលាក្នុងទីក្រុងបាងកក យើងត្រូវបានគេបង្រៀនថា ភូមាបានវាយប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំមិនអាចស្រមៃបានទេថា ហេតុអ្វីបានជាពួក គេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា? លុះក្រោយមក នៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើម ដែលកម្ពុជាបានកសាងឡើង ដោយភាគីថៃអះអាងថា បានសាងសង់រំលោភចូលទឹកដីថៃ ទើបខ្ញុំចាប់ផ្តើមយល់ថា អំពើស្រវឹងសង្គ្រាមបានធ្វើឱ្យយើងក្លាយជាមនុស្សឆ្កួត

    December 27, 2025
  • PR

    (រោងចក្រផលិតទឹក​ដោះ​គោ​អង្គរមីល​ ថ្ងៃទី២៦ ខែ​ធ្នូ​ ឆ្នាំ​២០២៥)៖ ក្រុម​ហ៊ុន​អង្គរ​ ឌែរី ប្រូដាក​ ខូ អិលធីឌី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ អះអាង​ជូន​សាធារណៈជនថា ក្រុម​ហ៊ុន​គ្មាន​ភាគ​ហ៊ុន​ជា​ជន​ជាតិ​ថៃ​ឡើយ ដែល​នេះ​ជា​ការ​ឆ្លើយតប​ទៅកាន់​​ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយ​ឡែក​ ចំពោះ​បញ្ហា​ទាក់​ទិន​ទៅនឹង​រឿង​លក់​បណ្ណភាគ​ហ៊ុន​ ក្រុម​ហ៊ុន​អង្គរមីល​ សូម​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​អង្គរមីល​ មិន​មែន​ជា​ក្រុម​សាធារណៈ​លក់​ភាគ​ហ៊ុន​នោះទេ​។ ឆ្លៀតឱកាសនេះ សូម​ជម្រាប​ជូន​អតិជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា ក្រោយពី​ទទួលបានអាជ្ញាបណ្ណពី​ក្រុម​ប្រឹក្សា​វិនិយោគកម្ពុជា​ CDC នៅ​ឆ្នាំ​២០១៣ រោង​ចក្រ​ត្រូវ​បាន​សាង​សង់​រួច​រាល់ និង​ដំណើរ​ការ​ផលិតផលទឹកដោះគោនៅ​ឆ្នាំ២០១៥។ ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖ ១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា

    December 27, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបន្ដប្រើប្រាស់យន្ដហោះចម្បាំងទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោងយ៉ាងខ្លាំង ចូលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ ក្រសួងការពារជាតិ បានបញ្ជាក់ពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ១- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។២- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

    December 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ ដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ នៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងទឹកដីប្រទេសកម្ពុជា។ ទង្វើនេះ ជាអំពើមួយដែលអន់ទាប ហាក់បីដូចជាពពួកបិសាចធ្វើបានគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់យន្ដហោះចម្បាំង ទម្លាក់គ្រាប់បែកជាបន្ដបន្ទាប់ជិត១០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕

    December 26, 2025
  • ព័ត៌មានជាតិ

    (ញូវដែលី)៖ សារព័ត៌មានឥណ្ឌា Economic Times កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បានចុះផ្សាយថារូបសំណាកព្រះវិស្ណុដ៏ធំមួយត្រូវបានបំផ្លាញនៅក្នុងតំបន់អានសេះរបស់កម្ពុជាដោយអាជ្ញាធរថៃ បណ្ដាលឱ្យប្រជាជនក្នុង ប្រទេសឥណ្ឌាខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង។ ឥណ្ឌាបានទទួលស្គាល់ថាខ្លួនបានទទួលដំណឹងអំពីសេចក្ដីរាយការណ៍ស្ដីពីការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុមួយដែលស្ថិតនៅក្នុងតំបន់មួយរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសឥណ្ឌា វិញ កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ក៏បានថ្កោលទោសដោយបានចាត់ទុកថាការបំផិ្លចបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈយ៉ាងជ្រាលជ្រៅដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូត ចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ផ្ដល់សិទ្ធិដោយ៖

    December 26, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀមនៅតែបន្ដបាញ់ផ្លោងចូលទឹកដីកម្ពុជាដដែល ខណៈនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងាប់ស្ងាត់។ * សមរភូមិខេត្តព្រះវិហារ រួមមាន ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ និងប្រាំមករា ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងដដែល តែភ្នំខ្មោចនៅក្បែរនោះស្ងប់ស្ងាត់* សមរភូមិខេត្តឧត្តរមានជ័យ រួមមាន ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូល* សមរភូមិខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ និងភូមិព្រៃចាន់ ទាហានសៀមបន្ដបាញ់ផ្លោងខ្លាំង​ និងប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់មិនដាច់តាំងពីព្រឹក។

    December 26, 2025