Liny Chan
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យរោងចក្រមួយដែលកំពុងផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះដែលលោកអួតថាអាចវាយប្រហារលើកូរ៉េខាងត្បូង និងមានសមត្ថភាពកម្ទេចសត្រូវនៅក្នុងការវាយប្រហារសង្រ្គប់ណាមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចាត់ទុកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់កូរ៉េខាងជើង គឺជាកំពូលអាវុធដ៏មានថាមពលដែលអាចកម្ទេចសត្រូវជាមួយការវាយប្រហារចំគោលដៅជាក់លាក់កម្រិតខ្ពស់បំផុត និងអាចបង្កបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ តាម KCNA ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះថ្មីនេះ អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងបរិមាណដ៏ច្រើនសម្រាប់ការវាយប្រហារសង្រ្គប់នៅក្នុងប្រតិបត្តិការយោធាណាមួយ។ ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ២គ្រាប់ ជាការបង្ហាញសាច់ដុំ និងត្រៀមលក្ខណៈប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ គួរបញ្ជាក់ថា បើតាមការសិក្សាមួយរបស់ស្ថាប័នស្រាវជ្រាវ RAND

    December 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ»។ ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព

    December 30, 2025
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ នេះជាការចុះសួរសុខទុក្ខដោយផ្ទាល់ នៅតាមមន្ទីរពេទ្យជាលើកទី៤ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេង ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារដែលមានពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា

    December 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីចិន អះអាងថា យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជានិងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២ កម្ពុជា និងថៃ។ ក្នុងសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា «ចិនបានត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានេះ យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា

    December 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។

    December 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មហាយកស្សចិន បានត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់តម្រូវការជីវភាពនៃជនភៀសសឹក នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។ នៅក្នុងចំណុចទី១ នៃលទ្ធផលកិច្ចប្រជុំ បានលើកឡើងពីអាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង៣គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ

    December 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីចិនបានប្រកាសត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ ក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេរភាគី។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ប្រទេសចិន ក៏បានស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយអាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជា និងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយ

    December 29, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ក្រុមការងាររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះមកយកគ្រាប់ដែលមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅសាលាបឋមសិក្សាស្រអែម និងសាលាមត្តេយ្យស្រអែម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 29, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ មន្រ្តីការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី នាថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលគាំទ្រផែនការរបស់តំបន់មួយចំនួន ដែលសម្រេចមិនឱ្យមានការបាញ់កាំជ្រួច អំឡុងពេលអបអរថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្នុងសប្តាហ៍នេះឡើយ ដើម្បីបន្តការចូលរួមកាន់ទុក្ខ ចំពោះជនរងគ្រោះជាង១០០០នាក់ ដែលបានបាត់បង់ជីវិត ក្នុងមហន្តរាយទឹកជំនន់ កាលពីពេលថ្មីៗកន្លងទៅ នៅកោះស៊ូម៉ាត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។ អាជ្ញាធរឥណ្ឌូណេស៉ីនៅតាមតំបន់មួយចំនួន រួមទាំងនៅរដ្ឋធានីហ្សាការតា និងកោះទេសចរណ៍ Bali បាននិយាយថា ពួកគេនឹងមិន​អនុញ្ញាតឱ្យមានព្រឹត្តិការណ៍បាញ់កាំជ្រួចឡើយ ដើម្បីជាការបង្ហាញក្តីគោរពចំពោះជនរងគ្រោះនៅកោះស៊ូម៉ាត្រា ជាទីដែលទឹកជំនន់និងបំណាក់ដី បានផ្តាច់ជីវិតមនុស្សរហូតដល់ ១១០០នាក់ ហើយប្រមាណ៤០០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ លោក

    December 29, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃម្នាក់ ដែលជាសមាជិកក្រុមបោសសំអាតមីន មកពីអង្គភាពវិស្វកម្ម បានរងរបួសក្រោយដើរជាន់មីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ហេតុការណ៍ខាងលើ បានកើតឡើងនៅតំបន់ Khao Sattasom ស្រុក Kantharalak ខេត្ត Si Sa Ket ហើយជាលទ្ធផល ទាហានថៃម្នាក់នោះ បានបាត់បង់ជើងម្ខាង។ យោធាថៃបាននិយាយថា វាគឺជាករណីទី១១ហើយ ដែលទាហានរបស់ខ្លួនរងគ្រោះ​ដោយសារគ្រាប់មីន ចាប់តាំងពីមានភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា៕ ប្រភព៖ Fresh News

    December 29, 2025