Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍វាយតម្លៃលើការអនុវត្ដ ផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ សម្រាប់ប្រទេសកម្ពុជា លើការនាំចេញទំនិញលើវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញមុខទំនិញ ក្នុងវិស័យយានយន្តធំជាងគេរបស់កម្ពុជា ក្នុងទំហំប្រមាណ ១.៣ប៊ីលានដុល្លារអាម៉េរិក ដោយសំបកកង់ឈរនៅលំដាប់ទី១ ក្នុងទំហំប្រមាណ ១.២ប៊ីលានដុល្លារអាម៉េរិក ខណៈរ៉ាដ្យាទ័រ និងភាគបំណែករបស់វាឈរនៅលំដាប់ទី២ ប្រមាណ៨.២លានដុល្លារ។ ប្រទេសជប៉ុន ថៃ និងចិន ជាទីផ្សារនាំចេញធំៗរៀងគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក តែសម្រាប់មុខទំនិញនាំចេញឈានមុខគេវិញ គឺខុសពីមុខទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលមុខទំនិញឈានមុខ សម្រាប់ទីផ្សារទាំង៣នេះ គឺខ្សែប៊ូស្ស៊ីសម្រាប់បញ្ឆេះ និងខ្សែផ្សេងៗទៀត។ បន្ថែមលើនេះ

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង៤៖៤៥នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ តាមបណ្ដាសមភូមិមុខទិសបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងតែមួយៗ ចូលដែនអធិបតេយ្យកម្ពុជា។ ដោយឡែកសមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់ ប៉ុន្ដែនៅម៉ោង១៖៥០នាទី ដល់ម៉ោង២៖១៩នាទី ទាហានឈ្លានពានរបស់សៀមប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅអូរភ្លក់ដីរំ។ សម្រាប់ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង តាំងពីព្រឹក រហូតមកដល់រសៀល ទាហានសៀមបន្ដបាញ់ផ្លោងចូលក្នុងមូលដ្ឋានស្រុកសំពៅលូនជាច្រើនគ្រាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសមញ្ញ និងពេញសាមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី រ៉ូម៉ានី ក្រិច ស៊ីប លីទុយអានី ឡាតវីយ៉ា និងអេស្តូនី បានចេញលិខិតចំហមួយ ដោយអំពាវនាវឲ្យនាំថ្នាក់ដឹកនាំកំពូលៗរបស់ថៃទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាម ចំពោះអំពើវាយប្រហារដែលត្រូវបានអះអាងថា បានប្រព្រឹត្តលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងលិខិតចំហនេះ លោកឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារដោយអាវុធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល មិនមែនជារឿងដែលអាចទទួលយកបានឡើយក្រោមច្បាប់អន្តរជាតិ។ អំពើហិង្សាដែលត្រូវបានអះអាងថា បានកើតមាន រួមមានការវាយប្រហារលើជនស៊ីវិល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្ទះសម្បែងប្រជាពលរដ្ឋ ការផ្តាច់ស្ពាន បំផ្លាញផ្លូវថ្នល់ ការលួចយកទ្រព្យសម្បត្តិ

    December 25, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ Militarnyi ដែលជាគេហទំព័រព័ត៌មានយោធាដ៏ល្បីមួយនៅអ៊ុយក្រែនកាលពីថ្ងៃទី៨ ខែធ្នូ បានរាយការណ៍ថារថក្រោះ និងរថពាសដែករបស់កងទ័ពថៃបានឆ្លងដែន និងឈ្លានពានចូលទឹកដីកម្ពុជា។ នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញរថពាកដែករបស់ថៃធុន M113 ACAV បានបើកឆ្លងព្រំដែន ហើយការឈ្លានពាននេះក៏ត្រូវបានទទួលស្គាល់ផងដែរដោយក្រសួងការពារជាតិកម្ពុជា។ បន្ថែមពីលើនេះ វីដេអូមួយទៀតបានបង្ហាញពីរថក្រោះធុន M48A5PI របស់ថៃឈ្លានពានចូលទឹកដីកម្ពុជាផងដែរ។ ក្រសួងការពារជាតិថៃបាននិយាយថានេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនចោទថាជាការបង្កហេតុដោយខាងភាគីកម្ពុជា។ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwari បានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ និងប្រព័ន្ធអាវុធបាញ់គាំទ្រវាយប្រហារលើគោលដៅក្នុងទឹកដីថៃ និងជាអ្នកបើកការបាញ់ប្រហារមុន។ ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ និងអះអាងថាកម្ពុជាបានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ «កម្ពុជាបានអនុវត្តយ៉ាងជាប់លាប់នូវ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកដំណោះស្រាយដែលមានភាពយុត្តិធម៌ យូរអង្វែង និងអនុលោមតាម

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បា​នធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយ លោក នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន២៤។ ជំនួបនេះ បានធ្វើឡើងខណៈដែលកងទ័ពថៃ កំពុងឈ្លានពានកម្ពុជា ជាលើកទី២ ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយមិនរើសគោលដៅ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានចូលជ្រៅមកក្នុងទឹកដីកម្ពុជា។ របាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី៧ ខែធ្នូ

    December 25, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ ក្រុមជំនាញខាងសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោស​សហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់ដែនសមុទ្រចំពោះវ៉េណេស៊ុយអេឡា ហើយចាត់ទុកចំណាត់ការនោះថា ជាការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ និងបានអំពាវនាវឱ្យសភាអាមេរិកធ្វើអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមអ្នកជំនាញ UN ខាងលើបាននិយាយថា គ្មានប្រទេសមួយណា មានសិទ្ធិអនុវត្តទណ្ឌកម្មឯកតោភាគី តាមរយៈការបិទខ្ទប់ដោយប្រើយោធាឡើយ ហើយការប្រើប្រាស់កម្លាំងធ្ងន់ធ្ងរបែបនេះ ក៏ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ៗផងដែរថាជា ការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ នៅក្រោមនិយមន័យការឈ្លានពានឆ្នាំ១៩៧៤ របស់មហាសន្និបាត UN។ ដូច្នេះហើយ វាត្រូវបានចាត់ទុកជាការវាយប្រហារប្រដាប់អាវុធ ក្រោមមាត្រា៥១នៃធម្មនុញ្ញរបស់ UN ដែលជាគោលការណ៍ ផ្តល់ឱ្យរដ្ឋរងគ្រោះ​ នូវសិទ្ធិស្វ័យការពារ។

    December 25, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះការបន្តការវាយប្រយុទ្ធគ្នា និងតួលេខអ្នកស្លាប់ រងរបួសនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាមួយការស្នើឱ្យមានបទឈប់បាញ់មួយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យខាងលើបានឱ្យដឹងទៀតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅតែបន្តរក្សាការទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ព្រមទាំងម៉ាឡេស៊ី ដើម្បីសម្ដែងការព្រួយបារម្ភ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញយ៉ាងខ្លាំងឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល ក៏ដូចជាជំរុញឱ្យភាគីទាំង២អនុវត្តយ៉ាងពេញលេញតាម បទឈប់បាញ់ និងវិធានការបន្ធូរបន្ថយផ្សេងទៀតដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាពួកាលពីថ្ងៃទី២៦ ខែខែតុលា»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង២៖៣០រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិតាមព្រំដែន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល។ ទិសបន្ទាយមានជ័យ មានបឹងត្រកួន ភូមិសាស្ដ្រស្រុកស្វាយចេក ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងចូល។ សម្រាប់ទិសញឧត្តរមានជ័យ ក៏នៅបន្ដបាញ់ផ្លោងចូលមួយៗដូចគ្នា។ សម្រាប់ទិសព្រះវិហារ ទាហានសៀមកំពុងបន្តបាញ់ផ្លោងចូលយ៉ាងខ្លាំងផងដែរ មានភ្នំខ្មោច មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ សម្រាប់ទិសថ្មដា ពីម៉ោង១៖៥០នាទី ដល់ម៉ោង២៖១៩នាទី ទាហានសៀមប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ តាំងពីព្រឹក រហូតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបាញ់ផ្លោងកាំភ្លើងធំ ប្រមាណជាង៣០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលហួសឆ្ងាយពីព្រំដែនជម្លោះ និងបង្ហាញអំពីការឈ្លានពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាន់តែច្បាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025