Naren
  • ព័ត៌មានជាតិ

    (ស្វីស)៖ លោក សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានចូលកាន់តំណែងផ្លូវការ ជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។ ក្នុងកម្មវិធីផ្ទេរតំណែងនេះផងដែរ ក៏មានការចូលរួមពីលោកស្រី អគ្គលេខាធិការ អង្គការ UNCTAD

    January 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនេះ គឺពិតជាផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់សាធារណជន ហើយក៏វាប៉ះពាល់ដល់លទ្ធភាព នៃការបង់សងមកវិស័យធនាគារ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អឿ សុធារ័ត្ន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា «ឥណទានដែលមានការយឺតយ៉ាវ

    January 26, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ មានឈ្មួញក្នុងស្រុកដើរប្រមូលទិញអាចម៍គោ អាចម៍ក្របីលក់ឲ្យឈ្មួញវៀតណាម ​ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងស្រុកចន្រ្ទាជារៀងរាល់ថ្ងៃ ដោយឈ្មួញវៀតណាមថា ទិញអាចម៍គោអាចម៍ក្របីទាំងនេះ សម្រាប់ច្នៃធ្វើជីលក់។ ប្រជាពលរដ្ឋនៅឃុំចន្ទ្រា ស្រុកចន្រ្ទា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ចាប់តាំងពីខែ១១ ឆ្នាំ២០២៣ មកដល់ខែមករា២០២៤នេះ មានឈ្មួញវៀតណាមជាច្រើននាក់ បានដើរប្រមូលទិញអាចម៍គោ អាចម៍ក្របី ដឹកទៅប្រទេសវៀតណាម ដោយអាចម៍គោ អាចម៍ក្របីស្ងួតក្នុង១ការ៉ុង លក់បាន ២,៥០០រៀល (១ការ៉ុង ស្មើនឹង​ ១៧គីឡូក្រាម ) ហើយក្នុង ១គ្រួសារ ចិញ្ចឹមគោ និងក្របីយ៉ាងតិច ៣០ក្បាល ទៅ ១០០ក្បាល

    January 26, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ មានអគ្គិភ័យឆាបឆេះតូបស្តុក និងលក់ស្បែកជើងមួយកន្លែង អស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារភ្លើងឆាបឆេះខ្លាំង មិនអាចជួយពន្លត់បាននោះទេ។ ករណីនេះ កើតឡើងវេលាម៉ោង ២២៖៣៥នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិ ថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ម្ចាស់ផ្ទះឈ្មោះ គង់ វេហា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ។ សមត្ថកិច្ចនគរបាលស្រុកស្ចាយទាប បានឲ្យដឹងថា នៅមុនពេលកើតម្ចាស់តូប បានអុជធូបក្នុងតូប រួចបិទតូបដូចរាល់ដង ហើយទៅសម្រាកនៅផ្ទះ ដែលនៅខាងក្រោយតូប (តូបលក់ស្បែកជើងនៅខាងមុខផ្ទះ) លុះដលម៉ោង កើតហេតុខាងលើ

    January 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បាន​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយមានបញ្ហាក្នុងការសងត្រឡប់ គួរទៅពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុស្របច្បាប់ ជៀសវាងខូច CBC ដែលនាំឱ្យជះផលអវិជ្ជមាន នៅពេលត្រូវការកម្ចីលើកក្រោយ។ លោក អឿ សុធារ័ត្ន ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ចំពោះអតិថិជនដែលជួបប្រទះនូវបញ្ហានូវការបង់សង ដោយសារតែវិបត្តិសេដ្ឋកិច្ច

    January 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តម្លៃនៃការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីកម្ពុជា បានកើនឡើងខ្លាំង គួរឱ្យគត់សម្គាល់រយៈពេល ៨ឆ្នាំចុងក្រោយនេះ។ តម្លៃនៃការនាំចេញបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីតម្លៃ ៣១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ចំនួននេះបានកើនឡើងទ្វេដងម្ដងទៀត ក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១,៣៤៦លានដុល្លារ ក្នុងឆ្នាំ២០២២។ សម្រាប់នៅឆ្នាំ២០២៣ តម្លៃនាំចេញបានកើនដល់កម្រិតខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់សេដ្ឋកិច្ចនេះជាមួយនឹងតួលេខ ១,៦២១លានដុល្លារ ដែលមានកំណើន២០ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើតាបសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦

    January 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន ៤.៤៩%។ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ

    January 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនបរទេសចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនជាង ១.៥តោន។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងនៅថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

    January 24, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែររបស់កម្ពុជា បានប្រាប់ឲ្យមន្ដ្រីប្រចាំការ ច្រកទ្វារអន្តរជាតិជាប់ព្រំដែន ត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយបណ្តឹងតវ៉ាពលករខ្មែរ ឆ្លងកាត់ព្រំដែន ត្រូវមានប្រព័ន្ធឆ្លើយតបជាបន្ទាន់។ ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដំណើរចេញ-ចូលពលករ នៅខេត្តកោះកុង និងមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឪវាទ។ កិច្ចប្រជុំនេះ រៀបចំឡើង នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចាំយាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោក សំរិទ្ធ ឌី ក៏បានឲ្យអាជ្ញាធរខេត្តកោះកុង

    January 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី»។ សិក្ខាសាលានេះបានធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦។ រហូតមកដល់បច្ចុប្បន្ន ពុំធ្លាប់មានការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងកិច្ចការនាំពាក្យ ដល់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីនៅឡើយនោះទេ។ ជាក់ស្ដែងកិច្ចការនាំពាក្យត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការងារព័ត៌មានជូនសាធារណជនទាំងជាតិ និងអន្តរជាតិ អំពីការងារដែល

    January 24, 2024