Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានបង្ហាញនូវលេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យបណ្ដឹង ក្នុងក្របខ័ណ្ឌយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានលេខ 099 444 181 ឬអាចទាក់ទងក្រុមការងារទទួលពាក្យបណ្ដឹងតាមរយៈតេឡេក្រាម។ ក្រៅពីនេះ ដើម្បីទទួលព័ត៌មានពាក់ព័ន្ធយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្រសួងយុត្តិធម៌សូមជូននូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews ៕​​​​ ផ្តល់សិទ្ធិដោយ៖ freshnews

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនបង្កដែលបើករថយន្ដ Ford បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួស៤នាក់ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចស្ពានអាកាសឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ ពីបទ «បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg និងរបួសស្លាប់មនុស្សច្រើននាក់»។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានអះអាងថា

    January 23, 2024
  • សង្គម

    (ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ ដែលដើរអុកឡុក កាន់ដាវ និងបង្ហោះម៉ូតូបង្កការរំខានដល់ពលរដ្ឋនៅមូលដ្ឋាន យកមកអប់រំ និងសូមទោសឪពុកម្តាយ។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើង១ក្រុម ដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។ លោកអធិការស្រុកបានបន្តថា នៅពេលសមត្ថកិច្ចកោះហៅក្មេងទំនើងមកអប់រំនោះ ក៏បានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំឱ្យយល់ដឹងអំពីកំហុស តាមផ្លូវច្បាប់ផងដែរ។ លោកបានបញ្ជាក់ថា ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ច បានឱ្យអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត៕

    January 23, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ទោះបីគ្មានរថយន្តទំនើប ឬមធ្យោបាយល្អដូចគេ តែឪពុករបស់យុវតី ប៉ុល សុវណ្ណដា បានខិតខំតស៊ូឌុបកូនស្រីតាំងពីខេត្តស្វាយរៀងមកដល់ខេត្តសៀមរាប ដើម្បីមកចូលរួមប្រកួតសរសេរតាមអានអក្សរខ្មែរក្នុងកម្មវិធីសំណេរអង្គរ ដែលធ្វើឱ្យគណៈកម្មការ សាធារណជនគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះការតស៊ូពីរនាក់ឪពុកកូននេះ។ សុវណ្ណដា ក៏ទទួលបានជ័យលាភីក្នុងចំណោមជ័យលាភី២៥រូបដែរ។ យុវតីរូបនេះគឺជានិស្សិតជំនាញអក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្រអង់គ្លេសមួយរូប ដែលមានទឹកចិត្តគាំទ្រកម្មវិធីសំណេរអង្គរនេះ ដូច្នេះហើយទើបរូបគេនិងឪពុកខិតខំពុះពារធ្វើដំណើរតាមម៉ូតូ ដើម្បីចូលរួមប្រកួតឱ្យទាល់តែបាន។ យុវតីរូបនេះក៏បានផ្ដាំផ្ញើដល់យុវជន/យុវតីដទៃសូមយកចិត្តទុកចំពោះអក្សរសាស្ត្រជាតិខ្មែរ អានឱ្យបានច្រើន និងត្រូវមានភាពក្លាហានចូលរួមប្រកួតក្នុងកម្មវិធីនាពេលក្រោយៗទៀត។ ក្នុងទស្សនៈរបស់ សុវណ្ណដា ជ័យលាភីនិងពានរង្វាន់គឺជាកិត្តិយសសំខាន់មែន តែការចូលរួមដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ ទើបជាចំណុចសំខាន់បំផុត។ គួរជម្រាបថា ក្រោមគំនិតផ្ដួចផ្ដួចរបស់លោក លីម ប៊ុនហុក និងមិត្តភក្តិមួយចំនួនទៀត ក៏បានធ្វើឱ្យកម្មវិធីសំណេរអង្គរប្រព្រឹត្តទៅជោគជ័យជាលើកដំបូង និងមានគម្រោងរៀបចំនាឆ្នាំក្រោយៗទៀតដែរ ដើម្បីបំផុសស្មារតីចូលរួមលើកកម្ពស់អក្សរសាស្ត្រ វប្បធម៌

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ជា សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ នេះបើតាម ព្រះរាជក្រឹត្យដែលបណ្តាញ Fresh News ទទួលបាន។ ផ្តល់សិទ្ធិដោយ៖ freshnews

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីសម្រេចរបស់ អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករានេះ។ មន្ត្រីនគរបាលទាំង៤រូបនេះរួមមាន៖ ទី១៖​ លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន ទី២៖ ​លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំឆ្នាំ២០២៤។ ការស្នើសុំបែបនេះរបស់ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)

    January 23, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារលើតំបន់ Xinjiang របស់ចិន ដែលនៅជាប់នឹងព្រំដែននៃប្រទេសកាហ្ស៉ីស្ថាន នៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងផ្ទះជាច្រើនខ្នងដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលទទួលបន្ទុកគ្រោះ រញ្ជួយដីចិនបានឲ្យដឹងថា ការរញ្ជួយដីកើតឡើងនៅម៉ោង ២និង ៩នាទីរំលងអាធ្រាត (ម៉ោងក្នុងតំបន់) ហើយមានជម្រៅ ២២គីឡូម៉ែត្រ នៅសហគមន៍ជនជាតិភាគតិច Wushi ដែលស្ថិតនៅជាប់នឹងភ្នំ ក្នុងតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីសហគមន៍

    January 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលមកលើខាងជើង និង ឦសានកម្ពុជាជាមួយនឹងខ្យល់មូសុងឦសាន បក់ពីខ្សោយទៅមធ្យម(៥-៧ម៉ែត្រ/វិនាទី) ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី * ខេត្តមណ្ឌលគិរី

    January 23, 2024