Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មិនមានលើកឡើងនោះឡើយ អំពីរឿងបើកច្រកឱ្យអ្នកទេសចរថៃ ចូលមកកាន់ប្រាសាទព្រះវិហារ។ នេះជាការបញ្ជាក់របស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីលទ្ធផលទស្សនកិច្ចទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅប្រទេសថៃ។ ច្រកចូលប្រាសាទព្រះវិហារ តាមខេត្តស៊ីសាកេត ប្រទេសថៃ ត្រូវបានបិទរយៈពេល១៦ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០០៨មក ខណៈដែលប្រជាជន និងអ្នកនយោបាយថៃ មានបំណងចង់ឱ្យបើកច្រកនេះវិញ ដើម្បីឱ្យអ្នកទេសចរអាចចូលមកកាន់ប្រាសាទព្រះវិហារ៕ ផ្តល់សិទ្ធិដោយ៖

    February 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៉ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដោយត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសទាំងភ្លើងហ្វា និងភ្លើងក្រហមខៀវដូចភ្លើងស៉ីរ៉ែនរបស់សមត្ថកិច្ច តែងកើតមានឡើងនៅលើរថយន្ដដឹកទំនិញធុនធំ ហើយកន្លងទៅលោកឃើញ និងជួបរថយន្ដទាំងនោះផ្ទាល់ពេលធ្វើដំណើរតាមបណ្ដាខេត្ត។ ក្រៅពីការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស

    February 7, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ជាប់ក្នុងឡានសាលារៀនរយៈពេលជាង៤ម៉ោង រហូតថប់ដង្ហើមស្លាប់។ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាអន្ដរជាតិយីហោ កុលបុត្របញ្ញា ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ យ៉ុម រៃយ៉ា រស់នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ។ ខណៈអ្នកបើករថយន្ដដឹកសិស្សឈ្មោះ ឡុង ស៉ីណែត ភេទស្រី អាយុ៤២ឆ្នាំ (រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។ តាមការរៀបរាប់ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះ

    February 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖ *ទី១៖​ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ *ទី២៖ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុត

    February 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណគុណយ៉ាងកក់ក្តៅដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរ។ ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ម៉ៃ វណ្ណៈ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖ «ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត មក៥០០បាត ជូនដល់បងប្អូនពលករខ្មែរយើង»។ លោកយន់ សៃធូ ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តសារៈបុរី ប្រទេសថៃក៏បានលើកឡើងដែរថា៖ «សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត មក៥០០បាត

    February 6, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ មន្រ្តីពេទ្យសត្វ១ក្រុម បានចុះបង្ក្រាបការដឹកជញ្ជូនស៊ុតមាន់ជាង៦ម៉ឺនគ្រាប់ ស្មើនិង២០០ដុំ ដែលលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅខេត្តបន្ទាយមានជ័យ។ ការចុះឃាត់រថយន្តក្រុង បានធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាព្រែករពៅ ភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅវេលាម៉ោងប្រហែល១រសៀលនោះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះដល់ចំណុចខាងលើ និងបានឃាត់រថយន្តក្រុង១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090។ ក្រោយពិនិត្យក្នុងឃ្លប់រថយន្តខាងក្រោម មន្រ្តីបានរកឃើញស៊ុតមាន់ចំនួន២០០ដុំ

    February 5, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៉ី បានធ្លាក់ចូលទៅក្នុង បឹងមួយនៃតំបន់ Karelia ស្ថិតនៅភាគខាងជើងប្រទេស បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រសួងសង្រ្គោះបន្ទាន់របស់រុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ឧទ្ធម្ភាគចក្រនេះធ្វើប្រតិបត្តិការដោយក្រុមពីឡុត មានបទពិសោធចំណាយពេលលើផ្លូវហោះហើររាប់ពាន់ម៉ោង។ បំណែកនៃឧទ្ធម្ភាគចក្រដែលបាត់ពីរ៉ាដា កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ត្រូវបានរកឃើញនៅចម្ងាយ ១១គីឡូម៉ែត្រពីច្រាំងបឹង Onega ដែលជាបឹងធំជាងគេទី ២របស់អឺរ៉ុប ក្នុងជម្រៅ ៥០ម៉ែត្រ។ ក្រុមអ្នកមុជទឹក និងយានមុជក្រោមទឹក

    February 5, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះអាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ដោយ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ដែលថាលោកអាចនឹងពិចារណាដាក់ទណ្ឌកម្មដំឡើងពន្ធ៦០ភាគរយលើទំនិញចិន ប្រសិនបើលោកជាប់ឆ្នោត លោក ត្រាំ បានអះអាងថាលោកអាចនឹងដំឡើងពន្ធច្រើនជាងនេះទៅទៀត។

    February 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ​នឹងបើកជើងហោះហើរត្រង់​ទៅមក វៀងចន្ទន៍-ភ្នំពេញ​ ឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះតទៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍របស់ប្រទេសទាំងពីរ។ នេះបើតាម លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ​ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ​ ដែលគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា

    February 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ កម្ពុជាមានកន្លែងថែទាំកុមារសរុប២៧០កន្លែង។ នេះបើតាមរបាយការណ៍របស់ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទានក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ កន្លែងថែទាំកុមារ២៧០កន្លែងនោះ មានកុមារសរុបចំនួន ៩,០៥៣នាក់ ស្រី ៤,៦០១នាក់ ក្នុងនោះ កុមារអាយុពី ០-១៧ឆ្នាំ មានចំនួន ៧,០៧៩នាក់ ស្រី ៣,៥០៨នាក់ និងយុវជនមានអាយុចាប់ពី១៨ ឡើងមានចំនួន១,៩៧៤នាក់ ស្រី ១,០៩៣នាក់។ លោកបានបញ្ជាក់បន្ថែមថា កុមារដែលត្រូវបានធ្វើសមាហរណកម្ម ឬបង្រួបបង្រួម គ្រួសារ ឬកុមារចាកចេញពីមណ្ឌលថែទាំសរុបចំនួន ៩២៣នាក់។ កិច្ចការពារកុមារត្រូវ

    February 5, 2024