Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ វាមិនមែនជារឿងញឹកញ៉ាប់នោះទេសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្ដាស់ប្ដូរ Logo ថ្មីនោះ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដែលឈានមុខគេមួយនេះ បានប្រកាសបង្ហាញ Logo ថ្មី ដែលមានទម្រង់ប្រហាក់ប្រហែលនឹង Logo ចាស់ដែរ ប៉ុន្តែវារំលេចទៅដោយពន្លឺនៅលើអក្សារ “H” ច្បាស់ជាងមុន ដោយជួយបង្កើននូវភាពស្រស់ស្រាយ។ ចាប់តាំងពីឆ្នាំ ១៩៨១មកដល់ពេលនេះ អស់រយៈពេលប្រមាណជា ៤៣ឆ្នាំហើយ ដែលក្រុមហ៊ុន Honda នៅរក្សា និងប្រើប្រាស់ Logo ចាស់ ហើយសម្រាប់ Logo ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងប្រើប្រាស់សម្រាប់រថយន្តអគ្គិសនីនាពេលអនាគត។ វាមានន័យថា សម្រាប់រថយន្តប្រើប្រាស់សាំងនាពេលបច្ចុប្បន្ននឹងមិនមាន

    January 11, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal បានចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD,

    January 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិស្សមួយក្រុមនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន​ រ៉ានី វត្តភ្នំ ដែលបានវាយគ្នា ហើយត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គមនោះ ត្រូវបាននគរបាលហៅមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ រួចឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ នៅលើបណ្ដាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយ ពាក់ព័ន្ធករណីខាងលើ បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី លោកស្រីនាយិការរងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ និងធ្វើការអប់រំ

    January 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ សម្តេចធិបតី ហ៊ុន ម៉ានណែត ក៏បានលើកឡើងថា នៅក្នុងវិធានការគន្លឹះចំនួន៥ ដែលសម្តេចបានដាក់ចេញ គឺវិធានការគន្លឹះទី១ គឺការធ្វើកំណែទម្រង់

    January 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រកាសពីលេខទូរស័ព្ទ បណ្តាញ Telegram និង Facebook ផ្លូវការរបស់ខ្លួន ដើម្បីងាយសម្រាប់ទំនាក់ទំនង។ បងប្អូនប្រជាពលរដ្ឋអាចទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈ៖ * លេខទូរស័ព្ទ: +855 99 456 156 * តេឡេក្រាម: https://t.me/nadrcambodia * ហ្វេសប៊ុក: https://fb.com/nardcambodia * ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo7 ផ្តល់សិទ្ធិដោយ៖Fresh News

    January 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១៦៩១នាក់ ​នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ដោយ ​ ម្នាក់ៗទទួលបានកាករូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុង​មួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង និងថវិកា២លានរៀល។ ​ការផ្តល់ជូននូវរង្វាន់ដល់សិស្សនិទ្ទេស A នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹង​ការខិតខំរៀនសូត្ររបស់​បេក្ខជនទាំងអស់​រហូតទទួលបាននិទ្ទេសA។ បន្ថែមពីនេះ សម្តេចថែមទាំងបានផ្តាំផ្ញើឱ្យសិស្សនុសិស្សទាំងអស់បន្តការសិក្សា​ដោយជោគជ័យសម្រាប់ជាមូលធនមនុស្សដ៏រឹងមាំសម្រាប់មាតុភូមិផងដែរ។ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់​រហូតទទួលបាននិទ្ទេសA ​និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់

    January 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយចេញសេចក្ដីណែនាំពីការគ្រប់គ្រងសំរាម សំណង់រឹង នៅរាជធានីភ្នំពេញ អំពីការញែក ការវេចខ្ចប់ ទុកដាក់ និងការបញ្ចេញសំរាមសំណល់រឹង ហើយហាក់មិនមានប្រសិទ្ធភាពនោះ, រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីការផាកពិន័យចំពោះការទុកដាក់សំរាម មិនបានត្រឹមត្រូវតាមការណែនាំ។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីការទុកដាក់សំរាម និងការបញ្ចេញសំរាម៖ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

    January 8, 2024
  • ព័ត៌មានជាតិ

    (សិល្ប)៖ ពូឃ្លាំង តារាចម្រៀងរ៉េបជើងចាស់ និងនៅតែមានប្រជាប្រិយភាពមកទល់បច្ចុប្បន្ន តារាចម្រៀងរូបនេះបានបញ្ចេញបទចម្រៀងថ្មីៗ មានទាំងបែបសប្បាយៗ« 3 Some» និងបទ «គ្រលាស់» និងមានទម្រង់សិល្បៈបុរាណមួយចំនួនដូចជាបទ «នឹកនា» «ជួយថែសិល្បៈដូនតា» ជាដើម។ ព្រោះតែសង្កេតឃើញថាទម្រង់សិល្បៈល្ខោនបាសាក់ ពុំសូវមានការជ្រោមជ្រែង ផ្សព្វផ្សាយទូលំទូលាយ ពូឃ្លាំង កាលពីពេលថ្មីៗនេះបានប្រកាសថា បទចម្រៀង «យក្ស» របស់លោកនឹងយកសិល្បៈទម្រង់ល្ខោនបាសាក់ដាក់ចូលក្នុង MV បទចម្រៀងថ្មីមួយបទនេះ។ លោកបានសរសេររៀបរាប់ថា៖ «ខ្មែរអើយកុំរវល់តែបារម្ភ ខ្លាចបារម្ភរត់ទៅណា គួរនាំគ្នាគិតគូរ បំផុសគំនិត ការគាំទ្រ នឹងថែរក្សាដល់សិល្បៈដូនតាដែលបានបន្សល់ទុកអោយ។ កុំចាំរហូតដល់គេមានដែរ គេធ្វើល្អជាង គេថែរក្សាជាង

    January 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រយៈពេលប្រមាណជា៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយជិតទឹកប្រាក់ប្រមាណជា៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។ ការថ្លែងរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាធិបតី​ក្នុងកម្មវិធីសម្ពោធ​ស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះ​កុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កម្មវិធីឧបត្ថមទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ ហើយក្នុងរយៈពេលប្រមាណជាង៣ខែនេះ រដ្ឋាភិបាលចំណាយថវិការជិត៥លានដុល្លារ សម្រាប់ការឧបត្ថមថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ»។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ទាំងនេះសបញ្ជាក់ថា យើងមិនបាននិយាយលេងនោះទេ

    January 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករានេះ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណងរបស់ក្រសួងសេដ្ឋកិច្ច៖

    January 5, 2024