By: Naren

ពីមនុស្សធម្មតាម្នាក់អាចបង្កើត Brand ស្បែកជើងផ្ទាល់ខ្លួន តើអាយដល Raven Blaze ជួបប្រទះរឿងរ៉ាវអ្វីខ្លះ?

PR October 7, 2022 07/10/2022

សម្រាប់មិត្តយុវវ័យនិយមចូលចិត្តវិស័យចម្រៀង តិចណូឡូជី និងហ្គេម ប្រាកដជាបានស្គាល់លោក Raven Blaze ដែលបច្ចុប្បន្នភាគច្រើនគឺឃើញលោកចូលចិត្តធ្វើវីដេអូបែប reaction បទចម្រៀងល្បីៗជុំវិញពិភពលោកដើម្បីបង្ហោះលើបណ្តាញសង្គម។ តួយ៉ាង យើងទាំងអស់គ្នាធ្លាប់តែឃើញ Raven Blaze បង្ហាញពីភាពសប្បាយរីករាយ ប៉ុន្តែនៅពីក្រោយខ្នងតើលោកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ? ហើយតើក្តីស្រមៃបន្ទាប់របស់លោកចង់ក្លាយជាអ្វី? តោះស្វែងយល់ពីរឿងរ៉ាវ MV ទីមួយនៃក្តីស្រមៃរបស់គាត់ ជាមួយនឹងចំណាប់អារម្មណ៍ពិតក្នុងនាមជា KOL ដែលនៅជាមួយ OPPO រយៈពេល ៣ឆ្នាំមកនេះ ៖ «ចាប់តាំងពីបែកក្រុម Comedy Shot Viner ខ្ញុំមានគំនិតបង្កើតមាតិកាខ្លួនឯងនិងបង្កើតជា studio ផ្ទាល់ខ្លួនដែលកាលពីដំបូងឡើយគឺខ្ញុំចាប់ផ្តើមធ្វើពីអ្វីដែលខ្ញុំចូលចិត្តដូចជា cosplay, វិស័យតិចណូឡូជី និងហ្គេមជាដើម ប៉ុន្តែសម្រាប់មាតិកាដែលធ្វើច្រើនជាងគេពេលនោះគឺ vlog និង review ហើយដោយសារខ្ញុំធ្វើមាតិកាទាំងនេះទើបក្រុមហ៊ុន OPPO ចាប់អារម្មណ៍និងចុះកុងត្រា រហូតខ្ញុំក៏បានក្លាយជា KOL របស់ OPPO រហូតដល់បច្ចុប្បន្ននេះ ខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែន។ ឥឡូវចូលដល់ MV ទីមួយរបស់ខ្ញុំដែលខ្ញុំបានប្រើទូរស័ព្ទ OPPO យកមកផលិតផ្ទាល់តែម្តង ហើយវាក៏ជាពេលវេលាដ៏ល្អមួយផងដែរ […]

OPPO A17 ស្មាតហ្វូនតែមួយគត់ដែលមានកាមេរ៉ា 50MP និងរូបរាងស្អាតបំផុតក្នុងតម្លៃត្រឹមតែ $159 មានលក់លើទីផ្សារកម្ពុជាយើងហើយ…

PR October 6, 2022 06/10/2022

(ភ្នំពេញ)៖ តើលោកអ្នករង់ចាំស្មាតហ្វូន OPPO ត្រកូល A Series យូរប៉ុណ្ណាហើយ? ឥឡូវនេះ OPPO ប្រចាំប្រទេសកម្ពុជាបានលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មីតម្លៃត្រឹមតែ $159 គឺ OPPO A17 ដែលក្រុមហ៊ុនបានប្រកាសចេញលើទីផ្សារតាមបណ្តាប្រទេសជាច្រើនរួចមកហើយកាលពីថ្មីៗនេះ។ តោះ! កុំឲ្យខាតពេលយូរ ឥឡូវយើងចូលឲ្យដល់ពីសមត្ថភាព OPPO A17 ថាតើតម្លៃត្រឹម $159 វាមានលក្ខណៈពិសេសអ្វីខ្លះ? • កាមេរ៉ាធំ 50MP ៖ ថតរូបកាន់តែសម្បូរបែប ស្អាតគ្រប់ស្ថានភាពពីកាមេរ៉ាក្រោយ AI 50MP ដ៏ពិតប្រាកដផ្តល់នូវកម្រិតនៃរូបភាពច្បាស់ល្អ ស្រស់ស្អាតតាមបែបធម្មជាតិ កាន់តែថត កាន់តែជក់ចិត្ត។ • ថាមពលថ្មធំ 5000mAh ៖ ទូរស័ព្ទបញ្ចូលថ្មយឺត? ប្រើឆាប់អស់ឬ? ផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការប្រើប្រាស់បានពេញមួយថ្ងៃពីថាមពលថ្មធំ 5000mAh និងមានភ្ជាប់នូវមុខងារ certain battery-saving features ដូចគ្នាជាមួយ Super Power Saving Mode ហើយក៏នឹងមានមុខងារ Super Nighttime […]

ក្រុមហ៊ុន HONOR ប្រកាសដាក់លក់ស្មាតហ្វូនម៉ូដែលថ្មីចំនួន៣ នៅលើទីផ្សារកម្ពុជា

PR October 6, 2022 06/10/2022

(ភ្នំពេញ)៖ ក្រុមហ៊ុន HONOR កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនចំនួន៣ម៉ូដែលគឺ HONOR Magic4 Pro 5G, HONOR 70 5G, និង HONOR X6 ដែលធ្វើឡើងនៅភោជនីយដ្ឋាន ឡោវទីហ្វាង ដោយមានការអញ្ជីញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor ម្ចាស់ហាងលក់ទូរស័ព្ទនានា និងភ្ញៀវជាច្រើននាក់។ ថ្លែងក្នុងឱកាសសម្ពោធ លោក ចននី ជាអ្នកគ្រប់គ្រងស្មាតហ្វូន HONOR ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា HONOR បានឈរលើកំពូលតារាងទីផ្សារស្មាតហ្វូនប្រទេសចិន ហើយលោកជឿជាក់ថានឹងធ្វើឱ្យទីផ្សារកម្ពុជា កាន់តែមានភាពរីកចម្រើន។ ចំណែកលោក ថង សារី ប្រធានផ្នែកទីផ្សារ និងលក់ស្មាតហ្វូន Honor នៅកម្ពុជា បានរៀបរាប់ថាHonor គឺជាស្មាតហ្វូន មានរូបរាងស្រស់ស្អាត គុណភាពខ្ពស់ និងតម្លៃសមរម្យ។ សម្រាប់អតិថិជនការបញ្ជាទិញមុន នឹងទទួលបានអត្ថប្រយោជន៌ជាច្រើន ក៏មកដឹងតម្លៃស្មាតហ្វូនម៉ូដែលថ្មី Magic4 Pro 5G មានតម្លៃ 949 ដុល្លារ, […]

ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គាម៉ល ថ្មី ទំនើប ផាសុកភាព ត្រូវបានបើកសម្ពោធជាផ្លូវការ

PR October 5, 2022 05/10/2022

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ដែលស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ថ្នាក់ដឹកនាំធនាគារ […]

មានឈ្មោះជាកូនប្រុសតារារ៉េប DJ Sdey ប៉ុន្តែនៅពីក្រោយខ្នង តើ HENG បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?

PR October 5, 2022 05/10/2022

សម្រាប់មិត្តៗយុវវ័យ ជាពិសេសអ្នកចូលចិត្តតាមដានបណ្តាញសង្គមប្រាកដជាបានស្គាល់លោក HENG ជាតារារ៉េប, Gamer និងជា Vlogger ដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ហើយមានមនុស្សប៉ុន្មានអ្នកដែលដឹងថា HENG ជាកូនប្រុសរបស់តារាជើងចាស់ពូកែខាងរ៉េប DJ Sdey? ហើយអ្នកចាប់ផ្តើមស្គាល់ HENG នៅពេលណា? ហើយគាត់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ? តោះ! ចង់ដឹងអារម្មណ៍របស់គាត់យ៉ាងណា? កុំភ្លេចអានឬអាចទស្សនាវីដេអូខាងក្រោមទាំងអស់គ្នាឲ្យដល់ចប់ណា៎៖ «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទ HENG អ្នកទាំងអស់គ្នាបានដឹងរួចហើយថា ប៉ារបស់ខ្ញុំជាព្រឹទ្ធចារ្យមួយរូបនៅក្នុងវិស័យ HipHop គាត់មានឈ្មោះថា DJ Sdey។ ខ្ញុំចាំបាន កាលពីនៅតូចមិត្តភក្តិរៀនថ្នាក់ជាមួយគ្នាអង្គុយក្បែរៗគ្នាបានខ្សឹបប្រាប់គ្នាថា HENG មានប៉ាជាតារា ហើយរាល់ពេលទំនេរបន្ទាប់ពីសិក្សាលោកគ្រូអ្នកគ្រូតែងតែសួរថា នៅក្នុងថ្នាក់នេះតើមានប្អូនណាខ្លះដែលចេះច្រៀង? ស្រាប់តែមិត្តរួមថ្នាក់បានចង្អុលមកខ្ញុំ រួចគ្រូក៏ហៅឡើងច្រៀងនិង Rap ធ្វើស្ទាយ៍តាមប៉ាឲ្យគ្រូនិងមិត្តរួមថ្នាក់បានស្តាប់កម្សាន្តអារម្មណ៍។ ទន្ទឹមគ្នានេះដែរ កាលពីនៅក្មេងគឺខ្ញុំខុសពីក្មេងដទៃ ខ្ញុំមានមោទនភាពដែលបានក្លាយជាកូនរបស់ប៉ាខ្ញុំ ប៉ុន្តែក្នុងនោះវាក៏រងសម្ពាធសម្រាប់ខ្ញុំដូចគ្នាដោយសារតែយើងមានឈាមជ័រដូចគាត់ទើបខ្ញុំត្រូវប្រាប់ខ្លួនឯងថា យើងត្រូវតែខិតខំ ត្រូវតែមានទេពកោសល្យទើបអាចបន្តឈាមជ័រដូចប៉ារបស់ខ្ញុំបាន។ ពីមួយថ្ងៃទៅមួយថ្ងៃវាពិតជាមានសម្ពាធខ្លាំងមែនទែន ខ្ញុំខំរៀនអ្វីដែលថ្មីៗពី Youtube ព្រោះខ្ញុំយល់ថានៅថ្ងៃអនាគតបណ្តាញសង្គមនឹងក្លាយជាផ្នែកមួយដ៏សំខាន់។ នៅក្នុងឆ្នាំ 2018 ខ្ញុំមានគំនិតចាប់ផ្តើមធ្វើ Youtube ហើយចាប់ផ្តើមស្វែងរកអ្វីដែលខ្ញុំចូលចិត្ត ព្រមទាំងខំប្រឹងហ្វឹកហាត់លើ […]