- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ រដ្ឋបាលព្រៃឈើ បន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ
August 4, 2022 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញមុខអះអាងថា ចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគធុន ដុងហ្វេង (Dongfeng) ធ្លាក់ចូលទៅក្នុងតំបន់ដែនទឹក នៅភាគឦសាននិងនិរតីនៃដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។ នៅមុននេះបន្តិច ក៏មានសេចក្តីរាយការណ៍ដោយសារព័ត៌មាន RT ផងដែរថា កម្លាំងយោធាចិនបានបាញ់ផ្លោងរ៉ុក្កែតជាច្រើនគ្រាប់ រំលងដែនអាកាសរបស់តៃវ៉ាន់ ហើយធ្លាក់ទៅក្នុងផ្ទៃទឹកនៅឯភាគខាងកើត។ ទន្ទឹមគ្នានេះ រូបភាពនិងឃ្លីបវីដេអូមួយចំនួនរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញឱ្យឃើញទិដ្ឋភាពពីចម្ងាយ នៃការបាញ់គ្រាប់រ៉ុក្កែតចេញពីឆ្នេរខេត្ត ហ្វូជាន ដែលស្ថិតនៅ ភាគខាងកើតប្រទេសចិន ឡើងខ្ពស់លើផ្ទៃអាកាស សំដៅទៅរកច្រកសមុទ្រតៃវ៉ាន់។
August 4, 2022 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ឃ្លីបវីដេអូនៅលើបណ្តាញសង្គម និងសេចក្តីរាយការណ៍មួយចំនួន ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ បានអះអាងថា ជាផ្នែកនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នាថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិន បានប្រើប្រាស់ប្រព័ន្ធមីស៉ីល PCL-191 បាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់ ហើយទៅធ្លាក់ចូលសមុទ្រ នៅភាគខាងកើតដែនកោះនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៉ី RT នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើកំណែទម្រង់ លើក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (Telecom Cambodia) ឲ្យប្រែក្លាយជាប្រភពចំណូលជូនរដ្ឋ។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រី ជា
August 4, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។ អ្នកនាំពាក្យរូបនេះបានបន្តថា ជំនន់ទឹកភ្លៀងបានបំផ្លាញស្ពានអស់ជាច្រើនកន្លែងនិងបានធ្វើឲ្យមានការបាក់ស្រុតដីនៅតំបន់ច្រាំងទន្លេជាច្រើនកន្លែងផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ២០០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គួររម្លឹកថា កាលពីឆ្នាំ ២០២១ ជប៉ុនបានជួបប្រទះនូវជំនន់ទឹកភ្លៀងម្តងដែលបានសម្លាប់មនុស្សអស់ ២៧នាក់
August 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដែលគ្រប់បុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ នេះបើតាមការថ្លែងឲ្យដឹងរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោក ជា វ៉ាន់ដេត បានថ្លែងយ៉ាងដូច្នេះថា
August 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “សូមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣សិត ទល់នឹង ១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី
August 4, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកត្រូវបានគណៈកម្មការថ្នាក់ខេត្ត ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និងបានរក្សានូវមរតកដូនតាផង។ ក្នុងឱកាសចុះរៀបចំនីតិវិធីកំណត់យកនំអន្សមជ្រូកខ្មែរ ធ្វើជាភូមិមួយមានផលិតផលមួយ នៅភូមិព្រែក ក្រុង សង្កាត់ខេត្តស្ទឹងត្រែងថ្ងៃទី០៣សីហា លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែល បង្កើតបានមុខរបរសមស្របនឹង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្ងាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តវាយតម្លៃ ពីលក្ខណៈសម្បត្តិ ដូចជាទីតាំងផលិត រយៈពេលផលិត បរិមាណ គុណភាព សោភ័ណភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណៈកម្មការចង់បាន
August 4, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។ ប្រភពខាងលើបានបន្តថា សមយុទ្ធយោធារបស់កងទ័ពចិននឹងត្រូវរៀបចំឡើងក្នុងទីតាំងដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ពោលគឺនៅតំបន់ដែនសមុទ្រដែលជាផ្លូវទឹកដ៏មមាញឹកមួយរបស់ពិភពលោក។ សូមបញ្ជាក់ជូនថា ចិនបានសម្រេចធ្វើសមយុទ្ធយោធាទ្រង់ទ្រាញធំភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ក្រៅតែពីធ្វើសមយុទ្ធយោធា ចិនក៏បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ ដូចជាចិនបានបិទការនាំចូលផ្លែក្រូចនិងត្រីពីកោះតៃវ៉ាន់ ខណៈចិនបានផ្អាកនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខណៈមេរោគកូវីដ១៩ នៅបន្តរាលដាលនៅក្នុងប្រទេសនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានព្រមានសាជាថ្មីថា ការព្រងើយកន្តើយ និងធ្វេសប្រហែសក្នុងការការពារខ្លួនរបស់ប្រជាពលរដ្ឋ គឺជាកត្តាបើកចំហរឱ្យមានការឆ្លងមេរោគកូវីដ កាន់តែកើនឡើង និងលឿនខ្លាំង។ ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាថ្មីទៀតថា ប្រសិនបើទៅទីកន្លែងណាក៏ដោយ សូមនាំគ្នាអនុវត្តវិធានការ «៣ការពារ និង៣កុំ» រួមជាមួយចាក់វ៉ាក់សាំងដូសជំរុញពេលដល់វេន ឱ្យបានទាន់ពេល ដើម្បីសុខភាពផ្ទាល់ខ្លួន។ គួរជម្រាបថា នៅថ្ងៃទី៤ ខែសីហានេះ ក្រសួងសុខាភិបាលបានបង្ហាញព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២៩នាក់ និងជាសះស្បើយចំនួន១៩នាក់។ គិតត្រឹមថ្ងៃទី៤ ខែសីហា
August 4, 2022









