- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តេស្តឃើញវិជ្ជមានក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា បន្ទាប់ពីលាប់ជំងឺនេះឡើងវិញ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។ លោក បៃដិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា។ ជាមួយការប្រើប្រាស់ថ្នាំ Paxlovid ប្រាំថ្ងៃក្រោយមកគាត់ក៏តេស្តឃើញអវិជ្ជមានឡើងវិញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 5, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកត្រូវបានគណៈកម្មការថ្នាក់ខេត្ត ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និងបានរក្សានូវមរតកដូនតាផង។
August 5, 2022 - Short News
ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។
August 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។
August 5, 2022 - Short News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដែលគ្រប់បុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ នេះបើតាមការថ្លែងឲ្យដឹងរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
August 5, 2022 - Short News
ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។
August 5, 2022 - Short News
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើកំណែទម្រង់ លើក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (Telecom Cambodia) ឲ្យប្រែក្លាយជាប្រភពចំណូលជូនរដ្ឋ។
August 5, 2022 - Short News
(ប៉េកាំង)៖ ឃ្លីបវីដេអូនៅលើបណ្តាញសង្គម និងសេចក្តីរាយការណ៍មួយចំនួន ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ បានអះអាងថា ជាផ្នែកនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នាថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិន បានប្រើប្រាស់ប្រព័ន្ធមីស៉ីល PCL-191 បាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់ ហើយទៅធ្លាក់ចូលសមុទ្រ នៅភាគខាងកើតដែនកោះនេះ។
August 5, 2022 - Short News
(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញមុខអះអាងថា ចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគធុន ដុងហ្វេង (Dongfeng) ធ្លាក់ចូលទៅក្នុងតំបន់ដែនទឹក នៅភាគឦសាននិងនិរតីនៃដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។
August 5, 2022 - Short News
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។
August 5, 2022
