- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប «Semiconductor» បានធ្លាក់ចុះជាខ្លាំង ខណៈដែលដំណើរទស្សនៈកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានធ្វើឱ្យមានតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ តាមរយៈការចេញផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ថា តៃវ៉ាន់គឺជាផ្ទះរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកក្នុងកិច្ចសន្យាធំជាងគេរបស់ពិភពលោករួមមានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និងក្រុមហ៊ុន Peer United Microelectronics Corp (UMC)។ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់លោកស្រី Nancy Pelosi ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក
August 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋាភិបាលចិន ឱ្យគាំទ្រគំនិតផ្តួចផ្តើមបង្កើតលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។ កិច្ចព្រមព្រៀង RCEP បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ កិច្ចព្រមព្រៀងនេះ ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយមានប្រទេសជាសមាជិកចំនួន១៥ រួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ បូកជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី
August 4, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ជាការរំលោភបំពានទៅលើគោលការណ៍ចិនតែមួយ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក-ចិន។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មដ៏ «តឹងតែង» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់។ លោក វ៉ាង បាននិយាយនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា «នេះគឺជាការលេងសើចយ៉ាងពិតប្រាកដ»។ សហរដ្ឋអាមេរិកកំពុងរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសចិនក្រោមរូបភាពនៃអ្វីដែលហៅថា «លទ្ធិប្រជាធិបតេយ្យ»។ អ្នកដែលប្រមាថប្រទេសចិននឹងត្រូវទទួលទោស»។ លោក វ៉ាង ក៏បាននិយាយផងដែរថា
August 4, 2022 - Short News
(ភ្នំពេញ)៖ ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
August 4, 2022 - Short News
(ភ្នំពេញ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៖ ស្មាតហ្វូនជំនាន់ថ្មី Galaxy A03 Core ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងបំពាក់មកជាមួយនូវកម្លាំងថាមពលថ្មធំខ្លាំងហួសពីការស្មានបានលេចរូបរាងក្នុងទីផ្សារកម្ពុជាហើយ!
August 4, 2022 - Short News
(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសង្សារ របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ដែលជាផ្នែកមួយនៃការចាត់វិធានការលើឥស្សរជនរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
August 4, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
August 4, 2022 - Short News
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។
August 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរ កីឡាការិនី ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។
August 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Bun Rang កាលពីម្សិលមិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងគ្លីនិកមួយកន្លែងដែលបង្ហាញពីសកម្មភាពជនឆ្លៀតឱកាសប្រុស-ស្រី ២នាក់ បើកម៉ូតូអាសង់ Dream 018 មួយគ្រឿង ស្លាកលេខភ្នំពេញ 1GS-1641 បានឈប់នៅមុខគ្លីនិក ចូលទៅលួចទូរស័ព្ទ រួចរត់ចេញមកក្រៅ ត្រៀមឡើងម៉ូតូរត់គេច តែក៏ត្រូវបានអ្នកនៅក្នុងគ្លីនិក ចេញមកឃើញសកម្មភាពនោះទាន់ ក៏ចាប់ក្របួចប្រុស-ស្រី ២នាក់ រហូតបានទូរស័ព្ទមកវិញ និងបានស្គាល់អត្តញ្ញាណបុគ្គលពីររូបនេះ។ សកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម ចែករំលែកតៗគ្នាជាច្រើនផងដែរ។
August 4, 2022


