Khmerpress
  • ព័ត៌មានអន្តរជាតិ

    ប្រទេសចិន នៅថ្ងៃពុធទី០៣ ខែសីហា នេះ បានអនុវត្តការទប់ស្កាត់ការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់បន្ថែមទៀត ហើយក៏បញ្ឈប់ការដឹកជញ្ជូនខ្សាច់ទៅកាន់កោះនេះផងដែរ បន្ទាប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងតៃប៉ិដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។ រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកការនាំចូលផ្លែក្រូចមួយចំនួនពីកោះតៃវ៉ាន់ ជុំវិញការចោទប្រកាន់ថា បានរកឃើញម្តងហើយម្តងទៀត នៃសំណល់ថ្នាំសំលាប់សត្វល្អិតហួសប្រមាណ និងការនាំចូលត្រី ដោយសារការធ្វើរកឃើញវីរុសកូវីដ-១៩ នៅលើការវិចខ្ចប់។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ខ្លួនក៏នឹងផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដូចគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត ខណៈខ្សាច់ធម្មជាតិ ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ផលិតបេតុង និងកៅស៊ូ ហើយភាគច្រើននៃខ្សាច់ និងក្រួសដែលនាំចូលពីតៃវ៉ាន់ គឺមកពីប្រទេសចិន។ បើតាម អ្នក​វិភាគ​កសិកម្ម​នៅ​ក្រុមហ៊ុន​ប្រឹក្សា

    August 3, 2022
  • ព័ត៌មានជាតិ

    (សូឡូ)៖ កម្ពុជាបានបន្ថែមមេដាយមាស ១គ្រឿងទៀតហើយនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះ។ នេះគឺជាមេដាយមាសទី៥ ដែលក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ពោលគឺគិតត្រឹមរសៀលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿងរួមមានមេដាយមាស៥ ប្រាក់៦ និងសំរឹទ្ធ៤។ អ្វីដែលពិសេស ក្នុងចំណោមមេដាយ ១៥គ្រឿងខាងលើ គឺកីឡាការិនី វ៉ិត ចន្ថា ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង រួមមេដាយមាស២ លើវិញ្ញាសាលោតចម្ងាយនារី

    August 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Bun Rang កាលពីម្សិលមិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងគ្លីនិកមួយកន្លែងដែលបង្ហាញពីសកម្មភាពជនឆ្លៀតឱកាសប្រុស-ស្រី ២នាក់ បើកម៉ូតូអាសង់ Dream 018 មួយគ្រឿង ស្លាកលេខភ្នំពេញ 1GS-1641 បានឈប់នៅមុខគ្លីនិក ចូលទៅលួចទូរស័ព្ទ រួចរត់ចេញមកក្រៅ ត្រៀមឡើងម៉ូតូរត់គេច តែក៏ត្រូវបានអ្នកនៅក្នុងគ្លីនិក ចេញមកឃើញសកម្មភាពនោះទាន់ ក៏ចាប់ក្របួចប្រុស-ស្រី ២នាក់ រហូតបានទូរស័ព្ទមកវិញ និងបានស្គាល់អត្តញ្ញាណបុគ្គលពីររូបនេះ។ សកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម ចែករំលែកតៗគ្នាជាច្រើនផងដែរ។ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Bun Rang បានសរសេររៀបរាប់លើគណនីរបស់ខ្លួនយ៉ាងដូច្នេះថា៖ អ្នកមុខមាត់គ្រាន់បើដែលមកធ្វើចោរអីណាពួកចោរស្ទើរភ្លើងលួចអត់បានហើយខាតអស់ម៉ូតូ

    August 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរ កីឡាការិនី ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ បានសរសេរថា៖ សូមអបអរសាទរ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ប្រភេទ T46 នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

    August 3, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។ រដ្ឋបាលខេត្តនឹងរាយការណ៍អំពីពេលវេលាលម្អិតរបស់ភ្ញៀវទេសចរម្នាក់នោះ ទៅកាន់ DCD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងតាមដានមនុស្សទាំងអស់ ដែលបានមកទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ លោក Opas បាននិយាយថា ភ្លាមៗបន្ទាប់ពីអ្នកទេសចរម្នាក់នោះបានចូលមកដល់ប្រទេសថៃ គឺគាត់បានចេញរោគសញ្ញារួចទៅហើយ ដូច្នេះ

    August 3, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។ សូមជម្រាបជូនថា

    August 3, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសង្សារ របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ដែលជាផ្នែកមួយនៃការចាត់វិធានការលើឥស្សរជនរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា នាង អាលីណា ម៉ារ៉ាតូវណា កាបេវ៉ា (Alina Maratovna Kabaeva) ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៉ី ត្រូវបានដាក់ទណ្ឌកម្មក្រោមហេតុផលថា នាងបានក្លាយជាអ្នកដឹកនាំ ឬ ធ្លាប់ជាអ្នកដឹកនាំក្រុមមន្រ្តីរុស្ស៉ី ឬជាមន្រ្តីប្រតិបត្តិជាន់ខ្ពស់ ឬជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី។ សេចក្តីថ្លែងការដដែល បានពិព័ណ៌នាថា នាង

    August 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ របាយការណ៍ បានបញ្ជាក់ថា ការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន៣៥០,៩០២តោន ដែលក្នុងនោះ រួមមាន៖ * នាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង

    August 3, 2022
  • Short News

    ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។

    August 3, 2022
  • Short News

    (យូអិន)៖ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅអ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជាសមាជិកណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

    August 3, 2022