- Khmerpress
- Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុនបានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា៖
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។
August 3, 2022 - Short News
ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។
August 3, 2022 - Short News
(យូអិន)៖ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅអ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជាសមាជិកណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
August 3, 2022 - Short News
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
August 3, 2022 - Short News
ចិន៖ ប្រទេសចិននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅតែបន្តរិះគន់ខ្លាំងៗចំពោះវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកនៅលើទឹកដីកោះតៃវ៉ាន់ ដោយចិនបានហៅសកម្មភាពធ្វើទស្សនកិច្ចនោះថា គឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times បានឲ្យដឹងថា ក្រៅតែពីបានធ្វើការរិះគន់ចំៗទៅកាន់សេតវិមានអាមេរិក ចិនក៏បានប្រកាសថានឹងចាត់វិធានការផ្នែកសេដ្ឋកិច្ចនិងដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ។
August 3, 2022 - Short News
តៃប៉ិ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ជាក់ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
August 3, 2022 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ជាក់ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ ថ្លែងដោយឈរនៅក្បែរលោកស្រី តៃ្ស អ៉ីងវិន លោកស្រី ផេឡូស៊ី គូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បី បញ្ជាក់យ៉ាងច្បាស់ថាយើងនឹងបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាព យូរអង្វែងរបស់យើង»។ លោកស្រីបន្ថែមថាសាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំង
August 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។ តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖ ១៖ តំបន់ឧទ្យានជាតិភ្នំគូលែន ២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
August 3, 2022

