- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុនបានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមចង់សាកល្បងអ្វីនោះ គឺម្ហូបខ្មែរ។ “ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក”។ ការលើកឡើងនេះ តាមរយៈសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងសាររបស់ឯកឧត្តម
August 3, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ ប្រទេសចិននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅតែបន្តរិះគន់ខ្លាំងៗចំពោះវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកនៅលើទឹកដីកោះតៃវ៉ាន់ ដោយចិនបានហៅសកម្មភាពធ្វើទស្សនកិច្ចនោះថា គឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times បានឲ្យដឹងថា ក្រៅតែពីបានធ្វើការរិះគន់ចំៗទៅកាន់សេតវិមានអាមេរិក ចិនក៏បានប្រកាសថានឹងចាត់វិធានការផ្នែកសេដ្ឋកិច្ចនិងដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានអញ្ជើញទៅដល់កោះតៃវ៉ាន់ ចិនបានសម្រេចធ្វើការចល័តកងទ័ព និងបើកធ្វើការសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដោយនៅក្នុងធ្វើការសមយុទ្ធនោះ យោធាចិនថែមទាំងបានប្រើប្រាស់គ្រាប់កាំភ្លើងពិតទៀតផង។ ជាងនេះទៅទៀតបើតាមលោក Wu Qian ដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ក្រុមយោធាចិនក៏គ្រោងនឹងបាញ់សាកល្បងមីស៊ីលនៅតំបន់សមុទ្រខាងកើតនៃកោះតៃវ៉ាន់ផងដែរ៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 3, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិកដែលអាចស្នងតំណែងជាប្រធានាធិបតី បានធ្វើដំណើរទៅ ដល់កោះតៃវ៉ាន់ដោយសុវត្ថិភាពកាលពីយប់ ថ្ងៃអង្គារ ទី២ ខែសីហា ហើយតាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ លោកស្រី ក្លាយជាប្រធានសភា តំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែ
August 3, 2022 - ព័ត៌មានអន្តរជាតិ
(យូអិន)៖ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅអ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជាសមាជិកណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ លោក អាឡិចហ្សាន់ឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ជាមន្ត្រីទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទស្ដីពីការ មិនរីកសាយភាពនុយក្លេអ៊ែរ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រូហ្វីម៉ូវ បានបញ្ជាក់ថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែក្នុង ករណីដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជាតិតែប៉ុណ្ណោះ ហើយលោកក៏បានច្រានផងដែរការចោទប្រកាន់ថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ មុន នៅក្នុងសង្រ្គាមអ៊ុយក្រែន។ គួរបញ្ជាក់ថា
August 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ បានមានប្រសាសន៍ថា៖ សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
August 3, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ * នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន
August 3, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។ ការហាមប្រាមរបស់ចិននេះ គឺជាវិធានការចុងក្រោយបង្អស់ដែលធ្វើឡើងដោយទីក្រុងប៉េកាំង ដែលផ្តោតលើឧស្សាហកម្មកសិកម្មរបស់តៃវ៉ាន់ ខណៈកន្លងមក ចិនបានហាមប្រាមលើការនាំចូលម្នាស់ ផ្លែជម្ពូរ និងផ្លែទៀប។ ការហាមប្រាមចុងក្រោយនេះ បានកើតឡើងនៅពេលដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ត្រូវបានគេទម្លាយថា នឹងមកដល់នៅកោះតៃវ៉ាន់នៅល្ងាចថ្ងៃអង្គារនេះ ខណៈដំណើរទស្សនកិច្ចនេះបានរងការព្រមានយ៉ាងតឹងរ៉ឹងពីមន្ត្រីចិន ដែលបានលើកឡើងថានឹងមាន “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” ប្រសិនបើលោកស្រី
August 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គម ពាក់ព័ន្ធធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច ដោយប្រជាពលរដ្ឋបានបង្ហាញនូវការយល់ឃើញផ្សេងៗគ្នា ទាំងដែលពួកគាត់មិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងនោះអ្នកខ្លះបានលើកឡើងថា ធានារ៉ាប់រងយានយន្ដជាកាតព្វ គឺជាបន្ទុកថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដែលត្រូវចំណាយថវិកា។ ប៉ុន្ដែមន្ដ្រីជំនាញ ដែលជាប្រតិបត្តិករផ្ទាល់លើការងារនេះ បានចេញមកពន្យល់ថា ធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច មិនមែនជាការដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឲ្យអនុវត្តស្ទើរគ្រប់ប្រទេស លើសកលលោក។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ
August 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ក្នុងកម្មវិធីថ្ងៃស្អែកនេះ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។ ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានដាក់ចេញមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់អាស៊ាន តំបន់ និងពិភពលោក ដែលកំពុងមានសភាពក្តៅគគុកនាពេលបច្ចុប្បន្ននេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ
August 2, 2022 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានបញ្ជូននាវាចម្បាំង ៤គ្រឿង ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង មួយគ្រឿង ឱ្យទៅឈរជើងនៅឯតំបន់ដែនទឹកស្ថិតភាគខាងកើតកោះតៃវ៉ាន់ ខណៈលោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិក ផេឡូស៊ី ត្រូវបាន រំពឹងថានឹងធ្វើដំណើរទៅដល់តៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ បើតាមកងទ័ពជើងទឹកអាមេរិក នាវាចម្បាំងទាំង៤គ្រឿងខាងលើរួមមាន នាវាផ្ទុកយន្ដហោះចម្បាំង USSR Ronald Reagan ដែលបានធ្វើដំណើរ ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយកំពុងឈរជើងនៅសមុទ្រហ្វីលីពីន ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងភាគខាងត្បូង នៃប្រទេសជប៉ុន។ យោងតាមទិន្នន័យរបស់ វែបសាយតាមដានផ្លូវចរាចរណ៍ផ្លូវអាកាស FlightRadar24
August 2, 2022









