Khmerpress
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ បានប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នហើយជុំវិញករណីរាតត្បាតនៃជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ បើតាមលោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា ការសម្រេចប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ននេះត្រូវបានធ្វើឡើងក្រោយជំងឺជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ពលរដ្ឋអាមេរិកជាង ៥,៨០០នាក់ ហើយក្នុងនោះករណីឆ្លងចំនួន ៨២៧នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋលីហ្វ័រញ៉ា។ យ៉ាងណាក្តី រដ្ឋកាលីហ្វ័រញ៉ាមិនមែនជាទីកន្លែងដែលមានការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ច្រើនបំផុតនៅអាមេរិកនោះទេ តែទីក្រុងញូវយ៉កឯណោះវិញទេដែលជាកន្លែងមានករណីឆ្លងច្រើនបំផុតដោយគិតត្រឹមពេលនេះនៅក្នុងទីក្រុងញូវយ៉កទាំងមូលគឺមានករណីឆ្លងជំងឺអ៊ុតស្វា Monkeypox រហូតដល់ជាង ១,៣៩០នាក់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន ៧៨ផ្សេងគ្នានៅជុំវិញពិភពលោក

    August 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពបំណុលកម្ពុជា ត្រូវបានវាយតម្លៃថា អាចគ្រប់គ្រងបាន និងមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ត.កនោះទេ ដោយបច្ចុប្បន្ននេះ បំណុលកម្ពុជាស្ថិតក្នុងក្នុងអនុបាតគោល ក្នុងរង្វង់៣៣ ទៅ៣៥%ប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក មាស សុខសេនសាន បានបង្ហាញពីស្ថានភាពបំណុលបច្ចុប្បន្នរបស់កម្ពុជា ដែលគិតមកដល់ពេលនេះ មានចំនួន៩.៨១ប៊ីលានដុល្លារ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងបន្តខិតខំសងម្ចាស់បំណុលទាំងទ្វេភាគី និងពហុភាគីផងដែរ

    August 2, 2022
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ បានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកោះតៃវ៉ាន់ ទទួលបានការជូនដំណឹងមួយ ដែលបានអះអាងថា មានគ្រឿងផ្ទុះចំនួន៣គ្រាប់ ត្រូវបានបង្កៃនៅឯអាកាសយានដ្ឋានអន្តរជាតិ តៃយ័ន (Taiyuan International Airport) ក្នុងទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT មុននេះបន្តិច នៅរសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះកើតមានឡើង ស្របពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ ប៉ុន្តែលោកស្រី នឹងមកដល់អាកាសយានដ្ឋានមួយផ្សេងទៀត មិនមែនអាកាសយានដ្ឋាន តៃយ័ន ឡើយ៕

    August 2, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ

    August 2, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ផែង វណ្ណៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានថ្ងៃត្រង់ទើបទទួលបាន! បន្ទាប់ពីមានប្រតិកម្មកក្រើកហ្វេសប៊ុកពីមហាជន ពាក់ព័ន្ធនឹងការតម្រូវឲ្យអ្នកបើកបរយានយន្តយកឯកសារច្បាប់ដើមដាក់តាមខ្លួន ដូចជា បណ្ណបើកបរ បណ្ណសំគាល់យានយន្ត និង កន្ទុយឈៀក នោះនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានចេញមកបំភ្លឺថា៖ អ្នកបើកបរ ត្រូវមានឯកសារភ្ជាប់ពេលធ្វើចរាចរណ៍ដូចខាងក្រោម៖ ១.បណ្ណបើកបរ (ច្បាប់ដើម ហ្ស៊ីន) ២.បណ្ណសំគាល់យានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ ” បញ្ជាក់ពីអាជ្ញាធរខណ្ឌស្រុកក្រុង ” ) ៣-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

    August 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រមសំណុំរឿងក្រុមជនជនជាប់ចោទដែលបានចូលប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ដោយបានសម្រេចផ្តន្ទាទោស ឈ្មោះ William Guang អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន៩ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធខុសច្បាប់ និងពីបទក្លែងឯកសារសាធារណ:»។ ជាមួយគ្នានេះ តុលាការក៏បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបក្សពួកមេចោរប្លន់ William Guang ចំនួន៧នាក់ទៀត ក្នុងនោះបក្ខពួកជាបុរសចំនួន៤នាក់ ម្នាក់ៗកំណត់៨ឆ្នាំ និងស្ត្រី២នាក់ ម្នាក់ៗចំនួន៦ឆ្នាំ ពីបទ ផ្សំគំនិលួចមានស្ថានទម្ងន់ទោស និងពីបទ ប្រើប្រាស់ឯកសារសាធារណ:ក្លែង។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ម៉ាច

    August 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសាលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា ក្រសួងមហាផ្ទៃសម្រេចបើកឱ្យមានការប្រឡងជ្រើសរើសសិស្ស-និសិ្សត បញ្ចូលក្នុងក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន ៤០៥នាក់ (ស្រី៤១នាក់) សម្រាប់ឆ្នាំ២០២២ ដើម្បីចាត់ឱ្យទៅបម្រើការងារ នៅមណ្ឌលអប់កែប្រែ ពន្ធនាគាររាជធានី-ខេត្ត​និងមណ្ឌលយុវនីតិសម្បទា ដូចខាងក្រោម៖

    August 2, 2022
  • ព័ត៌មានអន្តរជាតិ

    (តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានបង្គាប់ឱ្យយោធារបស់ខ្លួនត្រៀមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ចាប់ព្រឹកថ្ងៃអង្គារនេះ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ទីក្រុងប៉េកាំង ក្នុងករណីដែលលោកស្រី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់ កោះតៃវ៉ាន់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ បើតាមប្រភពចំនួន៣ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិកបានអះអាងថាខ្លួនមិនខ្លាចការសម្លុតគំរាមរបស់យោធាចិនឡើយ ដែលព្រមានថានឹងមិននៅស្ងៀមទេ បើ លោកស្រីផេឡូស៊ី ពិតជាបំពេញទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters

    August 2, 2022
  • ព័ត៌មានជាតិ

    កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃ ១៩៤២ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ មកដល់ចុងខែមិថុនា ឆ្នាំ២០២២ នេះ។ តួលេខនេះត្រូវបានបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជា ដោយដកស្រង់ចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមរបាយការណ៍ ចាប់ពី​ឆ្នាំ២០១៩ ដល់​ខែមិថុនា ឆ្នាំ២០២២ ផលិតផល​កសិកម្មរបស់កម្ពុជា​សរុប​ចំនួន ២.៤ លានតោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ក្នុងនោះរួមមាន៖ ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។ គួរបញ្ជាក់ផងដែរថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក

    August 2, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្យាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អត្តពលិកពិការកម្ពុជាបន្តឈ្នះមេដាយប្រាក់ និងសំរឹទ្ធិបន្ថែម ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី គិតត្រឹមល្ងាចថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។ មេដាយចំនួន៧គ្រឿងនេះ រួមមាន៖ មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ២គ្រឿង លើ៤ប្រភេទកីឡា។ មេដាយមាស២គ្រឿងរកបានលើប្រភេទកីឡាបាល់បោះ វិញ្ញាសានារី៣ទល់៣

    August 2, 2022