Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រូស (Liz Truss) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកខាងលិច ត្រូវតែរៀនសូត្រពីកំហុសរបស់ខ្លួន ដែលបរាជ័យក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយយកមេរៀនទាំងនោះ ទៅអនុវត្តលើតៃវ៉ាន់ ដើម្បីរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោកស្រី Truss បានលើកឡើងថា ក្រុមប្រទេសលោកខាងលិច និងប្រទេសខ្លះទៀតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចាំបាច់ត្រូវតែធានាថា តៃវ៉ាន់ទទួលបានការការពារ។ លោកស្រីរដ្ឋមន្រ្តីការបរទេសអង់គ្លេស បានប្រាប់វិទ្យុអង់គ្លេស LBC យ៉ាងដូច្នេះថា

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញទំនុកចិត្តលើការពារការរីករាលដាលនៃជំងឺ COVID-19 និងបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវូហានភាគកណ្តាលរបស់ប្រទេសចិន ដើម្បីត្រួតពិនិត្យអាជីវកម្ម និងតំបន់លំនៅដ្ឋានរបស់ពលរដ្ឋនៅទីនោះ។ លោក​មានជំហរលើគោលនយោបាយ zero-COVID ​របស់​រដ្ឋាភិបាល​របស់លោក ហើយ​បាន​សង្កត់​ធ្ងន់​ថា វា​នឹង​នៅ​បន្ដអនុវត្តដដែល។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​គិត​ពី​ចំនួន​ប្រជាជន​ដ៏​ច្រើន​របស់​ប្រទេស​ចិន ហើយបើមិន​អើពើ​វិធាននឹងការ​គ្រប់គ្រង​ការ​ឆ្លង​មេរោគ នោះ​ផលវិបាក​នឹង​មិន​អាច​នឹក​ស្មាន​ដល់។ លោកបានបន្ថែមថា ផលប៉ះពាល់បណ្តោះអាសន្នលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងអាចទទួលយកបាន ជាជាងការប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនចិន។ លោក ស៊ី បានពណ៌នាអំពីគោលនយោបាយ zero-COVID ថាជាជម្រើសសន្សំសំចៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសជាតិ។ លោក​ក៏​បាន​សន្យា​ថា ​នឹង​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ​ ក្នុង​កម្រិត​ល្អ​គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាងណា អ្នកឃ្លាំមើលប្រទេសចិនមួយចំនួននិយាយថា វានឹងពិបាកសម្រាប់ប្រទេសនេះក្នុងការសម្រេចបាននូវអត្រាកំណើនគោលដៅ ៥.៥% របស់រដ្ឋាភិបាលនៅឆ្នាំនេះ៕

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    (អាសហ្កាបាត)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកំលុងពេលធ្វើសន្និសីទសារព័ត៌មាន នៅឯប្រទេសតួកម៉េនីស្ថាន (Turkmenistan) កាលពីថ្ងៃពុធសប្តាហ៍នេះថា គោលបំណងរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក ពូទីន បានគូសបញ្ជាក់ថា «គ្មានអ្វីត្រូវផ្លាស់ប្តូរទេ, គោលដៅចុងក្រោយរបស់រុស្ស៉ី គឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជននិងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពរបស់ប្រទេសរុស្ស៉ីផ្ទាល់។ ខណៈគោលដៅយើងនៅដដែល យុទ្ធសាស្រ្តដែលប្រើដើម្បីសម្រេចគោលដៅ អាចនឹងផ្លាស់ប្តូរទៅតាមអ្វីដែលយោធាចាត់ទុកថាសមរម្យ»។ ទោះយ៉ាងណា លោក ពូទីន នៅតែអះអាងថា

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនជាផ្លូវការហើយ បន្តពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក Marcos បានស្បថចូលកាន់តំណែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងទីក្រុងម៉ានីល) ក្នុងកម្មវិធីយ៉ាងឱឡារិកមួយ ដែលរៀបចំឡើងនៅឯសារមន្ទីរជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។ កំលុងការថ្លែងសារលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Marcos បានអរគុណដល់ប្រជាជន

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Thai Airways បានលក់យន្តហោះរបស់ខ្លួនចំនួន​ ១១គ្រឿង បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនលោក Saksayam Chidchob បានយល់ព្រមអនុញ្ញាតឱ្យលក់។ ប្រធានស្ដីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron ដែលជាប្រធានផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន បាននិយាយថា លោក Saksayam បានអនុញ្ញាតឱ្យក្រុមហ៊ុន​ Thai Airways លក់យន្តហោះប្រភេទ Boeing 737-400 មុននេះ ហើយថ្មីៗនេះលោកក៏អនុញ្ញាតឱ្យលក់យន្តហោះ Boeing 747-400 ចំនួន ១០គ្រឿងទៀត។ គួររម្លឹកថា ក្រុមហ៊ុនអាកាសជាតិរបស់ប្រទេសថៃមួយនេះ បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ ហើយក៏មានអ្នកចាប់អារម្មណ៍ទិញដែរ

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    ទីប្រឹក្សា​រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨តោន។ លោក Alongkorn Ponlaboot ដែលជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Alongkorn បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការផ្លែឈើថា ការនាំចេញទុរេនទទួលបានភាពជោគជ័យ ដោយសារតែការផ្គត់ផ្គង់ និងការគ្រប់គ្រងតម្រូវការប្រកបដោយប្រសិទ្ធភាព ដោយគណៈកម្មាធិការរបស់គាត់ ដែលដឹកនាំដោយរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Chalermchai Sri-on ។ ជាមួយគ្នានេះដែរ

    June 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការសាទររបស់លោក បណ្ឌិត Takeshi kasai បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធា ១.២ពាន់លានដុល្លារបន្ថែមទៀត ទៅដល់អ៊ុយក្រែន ខណៈអង្គការណាតូ (NATO) បានចាត់ទុកសកម្មភាពឈ្លានពានរបស់រុស្ស៉ីថាជា «ការគំរាមកំហែងដោយផ្ទាល់» ចំពោះសន្តិសុខលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ កញ្ចប់ជំនួយយោធាថ្មីនេះនឹងការបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន រួមទាំងមានប្រព័ន្ធការពារដែនអាកាស, យន្តហោះដ្រូន, គ្រឿងបរិក្ខារ អេឡិចត្រូនិកថ្មីៗ និងសម្ភារៈរាប់ពាន់មុខសម្រាប់ទាហានអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេស លោ បូរីស ចនសុនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារថា «អាវុធ, បរិក្ខារយោធា និងការហ្វឹកហ្វឺនរបស់អង់គ្លេស កំពុងផ្លាស់ប្តូរសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនក្នុងសមរភូមិ»។ កងទ័ពអ៊ុយក្រែន ក៏បានចាប់ផ្តើមទទួលការហ្វឹកហ្វឺន

    June 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង លើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីគេចចេញពីប្រទេស ដែលកំណត់ជាប្រទេសប្រផេះ ក្នុងបញ្ជីនៃអង្គការហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបសង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានបញ្ជាក់ឡើងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យ៉ាងណា

    June 30, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រភពមួយបានឱ្យដឹងថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) មានការពិភាក្សាជាវិជ្ជមាន និងប្រកបដោយផ្លែផ្កាជាមួយប្រទេសចិន និងឥណ្ឌា អំពីផែនការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រភពដដែលនេះបានឱ្យដឹងថា ប្រទេសចិន និងឥណ្ឌា ដែលប្រទេសប្រើប្រាស់ប្រេងធំទាំងពីរក្នុងពិភពលោក នឹងមានការលើកទឹកចិត្តឱ្យអនុវត្តតាមការកំណត់តម្លៃប្រេងនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កម្រិតកំណត់តម្លៃប្រេងក្នុងមួយបារ៉ែលមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែតម្លៃនេះនឹងមានកម្រិតខ្ពស់គ្រប់គ្រាន់ល្មមដើម្បីផ្តល់ការលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីក្នុងការបន្តផលិតប្រេង។ ប្រេងឆៅរបស់រុស្សីបាននឹងកំពុងលក់បញ្ចុះតម្លៃយ៉ាងច្រើនពី ៣០ ទៅ ៤០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើធៀបនឹងតម្លៃប្រេងឆៅប្រភេទ Brent ពី ១១០ ទៅ ១២០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមេដឹកនាំរបស់ក្រុមប្រទេស G7 កាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នាក្នុងការរុករកការវិធីសាស្រ្តដាក់បម្រាមណាមួយទៅលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលត្រូវបានលក់លើសពីតម្លៃជាក់លាក់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូដើម្បីឱ្យសង្គ្រាមឆាប់ចប់។ ដោយសហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មជាដំណាក់កាលលើប្រេងរុស្ស៊ីនៅចុងឆ្នាំនេះ

    June 30, 2022