Khmerpress
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។ រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុ ហើយបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។ សូមជម្រាបជូនថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក

    July 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៨០០រៀល និងម៉ាស៊ូតត្រូវលក់ ៦,២០០រៀលក្នុង១លីត្រ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ប្រទេសថៃមានបំណងដំឡើងរថយន្តអគ្គិសនី (EVs) ក្នុងស្រុកនៅឆ្នាំក្រោយ ពោលគឺលឿនជាងគោលដៅកាលពីពេលមុន ដែលបានកំណត់យកឆ្នាំ២០២៤។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ប្រាយុធ បាននិយាយថា រដ្ឋាភិបាលកំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ក្រៅពីការដំឡើងរថយន្តអគ្គិសនី នាយករដ្ឋមន្រ្តីថៃក៏បានលើកឡើងផងដែរថា ផ្នែកសំខាន់ៗដូចជា អាគុយ ,ម៉ូទ័រអូស ,សេវាគ្រប់គ្រងថ្ម ,ឧបករណ៍បញ្ចូលថាមពលអគ្គិសនីចល័ត និងប្រព័ន្ធសាកថ្មឆ្លាតវៃ រួមទាំងឧបករណ៍មួយចំនួនទៀត ក៏គួរតែផលិតនៅក្នុងប្រទេសនាពេលខាងមុខនេះផងដែរ។ បើតាមលោក ប្រាយុធ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់លោកជាមួយលោក Young Liu នាយកប្រតិបត្តិ

    July 1, 2022
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងយាន ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា ០៩កក្កដា» ដែលរៀបចំឡើងនៅខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រយៈពេល២ឆ្នាំមកនេះ ដោយសារតែការរីករាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាអាក់ខាន ក្នុងការប្រារព្ធនូវ «ទិវាមច្ឆជាតិ ០១ កក្កដា» និង «រុក្ខទិវា

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ យោធាថៃ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនយន្ដហោះចម្បាំងឱ្យហោះប្រដេញតាមព្រមានយន្ដហោះចម្បាំងមីយ៉ាន់ម៉ា មួយ គ្រឿង ដោយចោទថាយន្ដហោះចម្បាំងនេះបានបំពានចូលដែនអាកាសរបស់ខ្លួន កំលុងធ្វើប្រតិបត្តិការយោធាមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។ បើតាមសេចក្ដីថ្លែងការណ៍ពីយោធាថៃ យន្ដហោះចម្បាំងថៃ ធុន F-16 ចំនួន២គ្រឿងបានធ្វើសកម្មភាពភ្លាមៗនៅពេលប្រព័ន្ធរ៉ាដាចាប់បានសញ្ញាថា មានយន្ដហោះមួយគ្រឿង ហោះចូលក្នុងដែនអាកាសថៃ នៅក្បែរព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ បន្ថែមដូច្នេះថា «យន្ដហោះចម្បាំងមួយគ្រឿង មិនដឹងហោះមកពីគោលដៅណានោះទេ បានបំពានចូលដែនអាកាស នៃស្រុក ផុប ប្រា (Phop Phra) ខេត្តតាក

    July 1, 2022
  • សិល្បៈ

    ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយ តារាចម្រៀង ស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំ ទឹកដមផ្អែមស្រទន់ គឺ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមគូរស្នេហ៍ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក សយ រតនៈ បង្ហាញពីពិធីភ្ជាប់ពាក្យ ជាមួយកញ្ញា ប៉ាច គីមមួយ ដែលបានភ្ជាប់ឃ្លាដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ “Our prince and princess

    July 1, 2022
  • សិល្បៈ

    លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលគេស្គាល់ថាជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅក្នុងស្ថានីយទូរទស្សន៍ CTN បានលាឈប់ពីក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមេ របស់ CTN។ ទោះជាយ៉ាងណា តាវិចទ័រ មិនបានបញ្ជាក់ពីមូលហេតុនៃការលាឈប់ពីស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះឡើយ តែមហាជនបានប៉ាន់ប្រមាណថា ប្រហែលជាមានបញ្ហាការមិនពេញចិត្តថ្នាក់ដឹកនាំថ្មី ដូចនាយពែកមីដែរមើលទៅ។ សូមបញ្ជាក់ផងដែរថា កាលពីប្រមាណជាងមួយខែមុន នាយពែកមី បានលាឈប់ពីស្ថានីយទូរទស្សន៍ CTN ដូចគ្នាដោយបានបញ្ជាក់ពីបញ្ហាមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ជាសាធារណៈតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

    July 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) នឹងភ្ជាប់ជើងហើរឡើងពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងខេត្តដាណាងប្រទេសវៀតណាម ចាប់ពីដើម ខែកក្កដាតទៅ ដើម្បីផ្សារភ្ជាប់ភ្ញៀវទេសចរគ្នាទៅវិញទៅមករវាងតំបន់ទាំងបី បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយការរាតត្បាតនៃជំងឺកូវីដ១៩។ ជើងហោះហើររវាងខេត្តសៀមរាប និងខេត្តដាណាង ប្រទេសវៀតណាម នឹងចាប់ផ្តើមតភ្ជាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈជើងហោះហើរដំបូងលេខ K៦៨៤០ ដោយចាកចេញពីខេត្តសៀមរាបនាវេលាម៉ោង ១៥និង៣៥នាទី ដែលចំណាយពេល ២ ម៉ោងដើម្បីទៅដល់ ខេត្តដាណាង។ ក្នុងការបើកឡើងវិញនេះ ក្រុមហ៊ុនធ្វើការហោះហើរបីជើងក្នុងមួយសប្ដាហ៍ ហើយនឹងបង្កើនរហូតដល់ ប្រាំជើងក្នុងមួយសប្ដាហ៍ចាប់ពីខែកញ្ញា ឆ្នាំ

    July 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។ ការលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា និងដើម្បីធ្វើឱ្យអាងទឹកត្រពាំងថ្ម សម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម

    July 1, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្រសួងពាណិជ្ជកម្ម មានកិតិ្តយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។ ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

    June 30, 2022