Khmerpress
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ ការព្យាករបានបង្ហាញថា ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា សិង្ហបុរីនឹងទទួលរងអាកាធាតុក្តៅ និងស្ងួត ជាងមុន ដោយសីតុណ្ហភាពជាអតិបរមាប្រចាំថ្ងៃ ទំនងជានឹងស្ថិតនៅចន្លោះ ៣៣-៣៤អង្សាសេ សម្រាប់ថ្ងៃភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមសិង្ហបុរី បានឱ្យដឹងថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃ ត្រូវរំពឹងថា នឹងកើនដល់ខ្ពស់បំផុតខ្ទង់៣៥អង្សាសេ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ។ ទន្ទឹមគ្នានេះ ក៏អាចមានយប់ខ្លះសីតុណ្ហភាពក្តៅជាងធម្មតាគឺ ប្រហែល២៨អង្សាសេផងដែរ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមសិង្ហបុរី ស្ថានភាពអាកាសធាតុដូចខាងលើ ត្រូវរំពឹងថា នឹងបន្តជះឥទ្ធិពលលើសិង្ហបុរី និងតំបន់ជុំវិញ

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺបានចាប់ផ្តើមឡើង បន្ទាប់ពីពលរដ្ឋរបស់ខ្លួន បានប៉ះពាល់បាឡុងដែលហោះចេញពីកូរ៉េខាងត្បូង។ ទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន អំពីរបៀបដែលជំងឺ COVID-19 អាចចូលក្នុងប្រទេសនេះបាន ដោយបញ្ជាក់ថា មានទាហានវ័យ ១៨ ឆ្នាំម្នាក់ បានប៉ះពាល់អ្វីដែលខ្លួនហៅថា «វត្ថុចម្លែក» នៅមូលដ្ឋានយោធាក្នុងខេត្ត Gangwon ជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ បន្ថែមពីនោះ ក៏មានសិស្ស​សាលា​មត្តេយ្យ​អាយុ ៥ ឆ្នាំ​ម្នាក់​ បាន​ប៉ះ​របស់​ស្រដៀង​គ្នា​​ នៅ​លើ​ភ្នំ​មួយក្នុង​ខេត្តដដែលនោះ។ ឧប្បត្តិហេតុទាំង ២ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅដើមខែមេសា ហើយអ្នកទាំង ២

    July 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបជាមួយនឹងចម្ងល់ជាច្រើនពីសំណាក់មហាជន ដែលមានបំណងចង់បើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោយមានការពន្យាពេលឲ្យធ្វើដំណើរនោះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងពីហេតុផលសំខាន់ៗមួយចំនួន។ លោក គង់ វិមាន បានឡើកឡើងដូចនេះថា ហេតុផលនៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដោយមូលហេតុ សំខាន់ៗដូចជា៖ * លទ្ធផលសាងសង់បាន៩៤% នៅឡើយ * បញ្ហាស្លាកសញ្ញាចរាចរណ៍មិនទាន់បានបំពាក់អោយបានគ្រប់គ្រាន់នៅឡើយ * របងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០% * រនាំងទ្រូងផ្លូវនិង សួនច្បារ ទើបបានប្រហែល៨០% ។ *

    July 1, 2022
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ក្រុមឈ្មួញរកស៊ី បានដឹកជញ្ជូនធ្យូងដែលកើតចេញពីការកាប់ នឹងដុតអនុផលព្រៃឈើទាំងមិនទាន់កែច្នៃ និងកែច្នៃរួច ឆ្លងកាត់ពីបណ្ដាខេត្តផ្សេងៗយកទៅលក់នៅប្រទេសជិតវៀតណាមតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ប៉ុន្តែសម្រាប់មន្រ្តីជំនាញវិញអះអាងថា ទាំងនេះមិនមែនជាធ្យូងថ្មនោះឡើយ ពោលជាប្រដើមអាកាស្យាដែលត្រូវបានហាមឃាត់នោះទេ។ ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងតាមរថយន្តទូរីស និងរថយន្តសាំយ៉ុង ឬរថយន្តកែច្នៃផ្សេងទៀត ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនរអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ទាំងថ្ងៃទាំងយប់ ដោយមិនឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយទប់ស្កាត់បង្ក្រាបឡើយ។ ពលរដ្ឋបានបន្តថា ចំពោះរថយន្តដឹកធ្យូងនេះ ក្រុមឈ្មួញបានដឹកវាងតាមផ្លូវមួយខ្សែនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ហើយបើកតម្រង់ទៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខណៈដែលមានសមត្ថកិច្ចចាំបើកបារ៉ាស់ស្រាប់ឲ្យ ចូលយ៉ាងរំភើយតែម្ដង។ ជាមួយគ្នានេះ ក្រុមឈ្មួញបង្ហើបថា ការដឹកជញ្ជូនធ្យូងចូលទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានយ៉ាងរលូនបែបនេះ គឺពេលដឹកជញ្ជូនធ្យូងចេញម្ដងៗតែងតែមានអ្នករត់ការជួប សមត្ថកិច្ចជំនាញពាក់ព័ន្ធ

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានកាត់បន្ថយផែនការជួលវិស្វករយ៉ាងហោចណាស់ ៣០%នៅឆ្នាំនេះ ខណៈនាយកប្រតិបត្តិ Mark Zuckerberg បានព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ Mark បានប្រាប់បុគ្គលិកនៅក្នុងវគ្គ Q&A ប្រចាំសប្តាហ៍របស់បុគ្គលិក ថា បើឱ្យរូបគាត់ប៉ាន់ស្មាន គឺនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីនេះ។ មហាសេដ្ឋីរូបនេះបាននិយាយថា Meta បានកាត់បន្ថយគោលដៅរបស់ខ្លួនក្នុងការជួលវិស្វករនៅឆ្នាំ២០២២នេះ មកនៅត្រឹមប្រហែល ៦,០០០-៧,០០០នាក់ ពោលគឺធ្លាក់ចុះពីផែនការដំបូងក្នុងការជួលវិស្វករថ្មីប្រហែល ១០,០០០នាក់។ បន្ថែមពីលើការកាត់បន្ថយការជួល ក្រុមហ៊ុនក៏កំពុងដកចេញតំណែងមួយចំនួនដែលមិនបានបំពេញការងារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព នេះមានន័យថា Mark នឹងដកដំណែងហើយបញ្ឈប់បុគ្គលិកមួយចំនួនចេញ ខណៈខ្លួនបាននិយាយថា៖ ”

    July 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញរថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃនោះ។ ថ្លែងក្នុងពិធីអបអរសារទទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២២។ នេះយោងតាមការព្យាករចុងក្រោយ របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញ ពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះ មានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ របាយការណ៍នេះ បង្ហាញថា នៅក្នុងឆមាសទីមួយ

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា សភាអ៉ីស្រាអែលបានរំលាយសភាមុនពេលការបោះឆ្នោតថ្មីលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈលោក Yair Lapid ដែលជាមេដឹកនាំគណបក្សកណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Naftali Bennett នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅថ្ងៃសុក្រ ទី០១ ខែកក្កដានេះ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ការរំលាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្ន ដែលបង្កើតឡើងដោយសម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett បានបែកបាក់​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​អ៉ីស្រាអែល។ សម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett ត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយចំនួនប្រាំបីមកពីគ្រប់ភាគី រួមទាំងភាគីដែលមានទស្សនៈផ្ទុយគ្នាខាងមនោគមវិជ្ជា ហើយ​ក៏មាន​គណបក្ស​អារ៉ាប់​ឯករាជ្យ​ជាលើកដំបូង​ចាប់តាំងពី​ការបង្កើត​របស់​អ៉ីស្រាអែល​ក្នុង​ឆ្នាំ១៩៤៨ ផងដែរ។ លោក

    July 1, 2022
  • ព័ត៌មានអន្តរជាតិ

    អេស្ប៉ាញ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតឲ្យទៅអ៊ុយក្រែន ខណៈជំនួយនេះក៏ជាការលើកចិត្តចំពោះភាពក្លាហានរបស់កងកម្លាំងអ៊ុយក្រែនផងដែរ ដែលបានធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរុស្ស៊ីអស់រយៈពេលជាច្រើនខែមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសន្យាផ្តល់ជំនួយរបស់លោក ចូ បៃឌិន ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានអញ្ជើញចូលក្នុងកិច្ចប្រជុំមួយជាអង្គការណាតូនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលនៅក្នុងកិច្ចប្រជុំនោះណាតូបានសម្រេចយល់ព្រមឲ្យប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ខ្លួនហើយ។ នៅក្នុងឱកាសនោះលោក ចូ បៃឌិន ក៏បានបញ្ជាក់ផងដែរថា អាមេរិកនិងណាតូបានរួមគ្នាជាធ្លុងតែមួយដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា ពួកយើង (អាមេរិកនិងណាតូ) បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរយ៉ាងណានោះទេ។ សូមបញ្ជាក់ជូនថា

    July 1, 2022
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយខែមិថុនា កម្ពុជា ទទួលបានចំណូលទាំងពន្ធដារ និងពន្ធគយ មានកើនឡើងជិត៥០០លានដុល្លារ ស្របពេលតម្រូវការក្នុងស្រុក និងការនាំចូល មានការកើនឡើង។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន

    July 1, 2022