Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យលើបុគ្គលិកម្នាក់ ដែលប្រើអំពើហិង្សាលើកុមារម្នាក់នៅបរិវេណកសិន្ធុអង្គរវត្ត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សា នៅពេលក្រោយទៀត ព្រមទាំងបានណែនាំឱ្យបុគ្គលិករូបនោះទៅសុំទោសឪពុកម្ដាយ និងកុមាររងគ្រោះដោយផ្ទាល់។ គួរជម្រាបថា នាថ្ងៃទី១១ ខែមករា ម្សិលមិញ មានគណនី Facebook បានផ្សព្វផ្សាយវីដេអូបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើក ចល័តនៅបរិវេណកសិន្ធុអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះមកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ តាមរយៈនេះអាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះនាពេលអនាគត។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្ដេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក

    January 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានជូនដំណឹងថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៅក្នុងអង្គភាពបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែលមានឈ្មោះថា Audible។ ខណៈគម្រោងបញ្ឈប់នេះត្រូវបាន CEO របស់ Audible អះអាងថា ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ Audible គឺជា Online Audiobook និងជា PodCast ដែលត្រូវបានទិញយកដោយក្រុមហ៊ុនមេ Amazon ក្នុងឆ្នាំ២០០៨ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ។ ជុំវិញការបញ្ឈប់បុគ្គលិកនេះ CEO

    January 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ដល់វីរៈកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ដែលទទួលបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី នៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីមន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ មន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា បានឈ្នះ៥ប្រកួតជាប់ៗគ្នា លើវិញ្ញាសារ ៣ទល់៣ ប៉ុន្ដែការប្រកួតផ្តាច់ព្រ័ត្រ បានចាញ់ប្រទេសចិន។ មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី មានការចំនួន៧ប្រទេសចូលរួម សម្រាប់វិញ្ញាសារ ៣ទល់៣ ហើយឥលូវនេះ វិញ្ញាសារ ៣ទល់៣

    January 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម

    January 12, 2024
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនឹងបើកច្រកទ្វារព្រំដែនទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើដំបូងគិតចាប់តាំងពីមានវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមករានេះ។ គួររម្លឹកជូនថា កូរ៉េខាងជើងបានបិទប្រទេសមិនឲ្យមានភ្ញៀវបរទេសធ្វើដំណើរចូលដោយគ្មានការអនុញ្ញាតចាប់តាំងពីឆ្នាំ ២០២០មក ហើយកូរ៉េខាងជើងក៏បានក្លាយជាប្រទេសដែលមានវិធានការរឹតបន្តឹងប្រទេសតឹងរឹងជាងគេបំផុតផងដែរ។ ភ្ញៀវទេសចរអន្តជាតិដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកដំបូងនោះគឺជាក្រុមភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលត្រូវធ្វើដំណើរចេញពីប្រទេសរុស្ស៊ីនៅក្នុងថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ។ ដំណើរទេសចរណ៍មួយនេះនឹងមានរយៈពេល ៤ថ្ងៃ ខណៈអ្នកដំណើរអាចទៅដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងទីក្រុងព្យុងយ៉ាង និងកន្លែងជិះស្គីទឹកកកផងដែរ។ គួរកត់សម្គាល់ថា ដំណើរទេសចរណ៍ពីសំណាក់ពលរដ្ឋរុស្ស៊ីខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើងបានប្រកាសថា អាចទទួលបានប្រាក់ចំណូលចំនួន ១៧៥លានដុល្លារពីវិស័យទេសចរណ៍អន្តរជាតិ ខណៈភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់ទឹកដីកូរ៉េខាងជើងច្រើនជាងគេនោះគឺភ្ញៀវទេសចរជនជាតិចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    January 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងបន្តិចនៅឆ្នាំ២០២៤ ខណៈដែលអង្គការនេះក្តីបារម្ភកាន់តែខ្លាំងអំពីផលិតភាពដែលនៅទ្រឹង វិសមភាពកាន់តែអាក្រក់ និងការប៉ះពាល់ដល់ប្រាក់ចំណូលដោយសារអតិផរណា។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិមួយនេះបានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ បានថមថយក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងអតិផរណារ៉ាំរ៉ៃដែលបង្កឱ្យធនាគារកណ្តាលរបស់ប្រទេសផ្សេងៗចាត់វិធានការយ៉ាងតក់ក្រហល់។ អង្គការ ILO បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងការរំពឹងទុកបន្តិច ហើយទីផ្សារការងារបានបង្ហាញពីភាពធន់គួរឱ្យភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា អង្គការ ILO បានបន្ថែមថា ប្រាក់ឈ្នួលពិតបានធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើនដែលជាសមាជិករបស់ក្រុមប្រទេស G20 ដោយសារការដំឡើងប្រាក់ឈ្នួលទាបជាងអត្រាកំណើនអតិផរណា។ អត្រាគ្មានការងារធ្វើសកលឆ្នាំ២០២២ មានចំនួន ៥,៣ភាគរយ និងបានធ្លាក់ចុះតិចតួចនៅឆ្នាំ២០២៣ មកនៅត្រឹម ៥,១ភាគរយ។ នៅឆ្នាំ២០២៤

    January 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ គម្រោង Apple Car ហាក់ដូចជាមិនដំណើរការ និងជាប់គាំង ខណៈព័ត៌មានចចាមអារ៉ាមជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីជំរុញឱ្យបានឆាប់ដំណើរការនៅក្នុងឆ្នាំ២០២៤នេះ។ គម្រោង Appel Car មិនត្រូវបានខាងក្រុមហ៊ុន Apple លាតត្រដាងឱ្យច្បាស់ថា វាជាគម្រោងអ្វីឱ្យប្រាកដនោះទេ ខណៈព័ត៌មានជាច្រើនបានលើកឡើងថា វាជាការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំណែកខ្លះទៀតថា វាជាបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់ជាមួយនឹងរថយន្ត។ កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានប្រមូលអ្នកជំនាញជាច្រើនរួប បង្កើតជាក្រុមសាកល្បងបើកបរដោយរថយន្ត ដែលវាត្រូវបានគេដឹងថា មានមនុស្សជាច្រើនចូលរួមនៅក្នុងក្រុមនោះ ប៉ុន្តែក្រោយមកទៀតមនុស្សជាច្រើនត្រូវបានកាត់បន្ថយ ហើយបើតាមប្រភពពីមនុស្សទាំងនោះបានបង្ហើបឱ្យដឹងថា

    January 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញ លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុបនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ចេញពីក្របខណ្ឌមន្ត្រីនគបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    January 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប លោក ខេង យ័ន ដោយសារប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប

    January 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនឹងវីដេអូហូបស្បែកជើង ហូបកង់ឡាន ក៏ដូចជារូបភាពអវិជ្ជមានផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់តម្លៃសង្គម វប្បធម៌ជាតិ ដូច្នេះសម្ដេចធិបតីក៏បានអំពាវនាវដល់យុវជន យុវតីខ្មែរទាំងឡាយថា ប្រសិនចង់ធ្វើអ្វីមួយ សូមកុំឱ្យហួសព្រំដែនច្បាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាការពារស្ត្រីនិងកុមារ និងបង្កើនការទប់ស្កាត់ចំណុចអវិជ្ជមានដែលប៉ះពាល់ដល់ស្ត្រីរងគ្រោះ កុមាររងគ្រោះដោយសារអំពើហិង្សា ការជួញដូរជាដើម។ មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ពិសេសត្រូវអប់រំណែនាំដល់យុវជន យុវតី នៅពេលពួកគាត់ធ្វើអ្វីប៉ះពាល់ដល់តម្លៃសង្គម ឬមួយធ្វើឱ្យអាប់ឱនកិត្តិយសជាតិ។

    January 12, 2024