Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរនិងអន្តរជាតិជាង១ពាន់នាក់នឹងចូលរួមក្នុងពិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» ដែលប្រារព្ធឡើងនៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ការប្រារព្ធពិធីឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នារាត្រីនេះដែរ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ព្រមទាំងវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នផ្សេងទៀត។

    January 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្រេចឃាត់ខ្លួន។ ពាក់ព័ន្ធនឹងករណី លោក​ ខេង យ័ន នេះ ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ។ សូមបញ្ជាក់ថា លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប

    January 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបណ្ដេញចេញពីក្របខ័ណ្ឌនេះ ដោយសារ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ខាងក្រោមនេះ ជាប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    January 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុរសចំនួន ០៣នាក់ ដែលអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ មកចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅបណ្តាញសង្គម មានករណីបុរសម្នាក់ដើរប្រមូលលុយអាជីវករលក់ដូរតាមផ្លូវចូលបុរីសែនមនោរម្យ ហើយអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកោះហៅអ្នកពាក់ព័ន្ធមកបំភ្លឺ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បុរស០៣នាក់ បានចូលខ្លួនបំភ្លឺ និងសារភាពថាពួកគាត់និយាយដោយអចេតនា គ្មានបំណងយកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង

    January 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីរាជធានីភ្នំពេញ បានបញ្ជាឱ្យចាប់រាល់អ្នកបើកបរម៉ូតូពីមុខ រថយន្តសង្គ្រោះបន្ទាន់ ឬឡានពេទ្យ ដើម្បីបង្ការពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានគោលការណ៍ទេ ខ្ញុំដាក់បទបញ្ជាតែម្ដង ការិយាល័យជំនាញចរាចរណ៍ទាំងអស់ និងអធិការខណ្ឌដែលចេញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឱ្យតែឃើញរថយន្តដឹកសង្គ្រោះ បើសិនជាមានម៉ូតូយុវជនជ្រែបើកផ្លូវ សូមចាប់ឃាត់ឱ្យខ្ញុំ ដូច្នេះខ្ញុំបាទ បានបញ្ជា៣ខែហើយ យើងបានធ្វើកិច្ចសន្យា ហើយក្រុមនេះមិនមែនជាបុគ្គលនឹកឃើញធ្វើទេ គាត់រៀបចំជាក្រុម មានមេ មានកើយត្រឹមត្រូវ អ៊ឺចឹងទេគឺពួកគាត់មិនធ្វើដោយស្មគ្រ័ចិត្តនោះទេ។

    January 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ យោងតាមលទ្ធផលនៃការលក់ប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង អាមេរិក Tesla បានបង្ហាញឱ្យឃើញថា BYD នៅតែរក្សាបានតំណែងជាកំពូលអ្នកលក់រថយន្តអគ្គិសនី (EV) លំដាប់ទី១នៅលើពិភពលោក ជាមួយនឹងរថយន្តចំនួន ៣,០២លានគ្រឿង ខណៈ Tesla លក់បាន ១,២២ លានគ្រឿង។ ផ្អែកលើសមត្ថភាពផលិត, ក្រុមហ៊ុន Tesla បានប៉ាន់ប្រមាណថា ការលក់អាចនឹងឈានដល់ ២,២លានគ្រឿងនៅឆ្នាំនេះ ដោយបានកើនឡើង ២២ភាគរយពីឆ្នាំ ២០២៣។ ឧស្សាហកម្មនេះបានព្យាករណ៍ថា BYD នឹងលក់រថយន្ត EV បានចន្លោះពី

    January 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញបេសកកម្ម​ដ៏មាន​​សារៈសំខាន់ចំនួនពីរនៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា។ ដំណើរបេសកកម្មការងារនៅទ្វីបអឺរ៉ុប នៅដើមទំព័រឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤

    January 13, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។ សូមជម្រាបថា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនី Facebook បានផ្សព្វផ្សាយវីដេអូបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើក ចល័តនៅបរិវេណកសិន្ធុអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះមកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ

    January 13, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង(ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖ ១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។ ២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។ យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ

    January 12, 2024