Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ កាលពីថ្ងៃអាទិត្យ ភ្នំភ្លើងឈ្មោះ Marapi នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងសាជាថ្មីម្តងទៀត ដោយជះដុំពពកផេះនិងផ្សែង ឡើងទៅលើផ្ទៃអាកាស កម្ពស់ប្រមាណ១,៣០០ម៉ែត្រពីកំពូលភ្នំ ខណៈការផ្ទុះនេះកើតមានឡើង នៅរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ផ្ទុះមួយ ដែលបានបង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ទីភ្នាក់ងារភូគព្ភសាស្រ្តឥណ្ឌូណេស៉ី បានប្រាប់ថា ភ្នំភ្លើងខាងលើដែលស្ថិតនៅ ខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) បានផ្ទុះយ៉ាងហោច២លើក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ហើយបានទទូចឱ្យប្រជាជនដែលរស់នៅ ក្នុងរយៈចម្ងាយ៤.៥គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការផ្ទុះ នាំគ្នាជម្លៀសខ្លួនជាបណ្តោះអាសន្ន

    January 15, 2024
  • ព័ត៌មានអន្តរជាតិ

    (កូប៉ិនហាក)៖ ស្តេចដាណឺម៉ាក Frederik X បានឡើងសោយរាជ្យ នៅថ្ងៃអាទិត្យ (ទី១៤ មករា) នេះ ដោយបន្តពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រិយ៍ Margrethe II ដែលបានដាក់រាជ្យជាផ្លូវការ បន្ទាប់ពី ៥២ ឆ្នាំក្នុងឋានៈជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីដើម្បីធ្វើជាសាក្សីជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ព្រះមហាក្សត្រិយ៍ Margrethe II ដែលមានព្រះជន្ម ៨៣ព្រះវស្សាបានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គទ្រង់បានប្រកាសពីព្រះរាជបំណងដាក់រាជ្យ។ ព្រះបរមរាជវាំងបាននិយាយថា ការស្នងរាជ្យបានក្លាយជាផ្លូវការនៅពេលដែលព្រះមហាក្សត្រិយ៍

    January 15, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួល​បាន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា យោងការចុះផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនីមួយចំនួន បានធ្វើការផ្សព្វផ្សាយ នូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើក

    January 15, 2024
  • ព័ត៌មានជាតិ

    (បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពីទីក្រុងប៉ារីសថា នៅឆ្នាំ២០២៦ នៅខាងមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ ព្រមទាំងទទួលបានការគាំទ្រពីប្រធានាធិបតីបារាំងថែមទៀតផង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងជាប្រទេសហ្វ្រង់ហ្វូកូនី ហើយខ្ញុំជូនព័ត៌មានល្អមួយ របស់កម្ពុជា នៅឆ្នាំ២០២៦ នៅខាមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះយើងកំពុងដាក់ពាក្យធ្វើជាបេក្ខជនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំកំពូលហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង គាត់បានផ្តល់ការគាំទ្រដំបូង។ អ៊ីចឹងជាមោទនភាពរបស់យើងក្នុងនាមជាប្រទេសហ្វ្រង់ហ្វូកូនី»។

    January 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ បានព្រះរាជានុញ្ញាតទទួលការចូលបង្គំគាល់សម្តែងការគួរសម ពីព្រះអង្គ ចន្ទ មុន្នី អមដំណើរដោយថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ក្នុងឱកាសនៃការចូលបង្គំគាល់សម្តែងការគួរសមនេះ សម្តេចជាអម្ចាស់ បានយាងដំណើរព្រះអង្គចន្ទ មុន្នី ទស្សនកិច្ច និងមានព្រះរាជបន្ទូលសំណេះសំណាលពីវឌ្ឍនភាពរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ទន្ទឹមនេះ ព្រះអង្គ ចន្ទ មុន្នី បានសម្តែងការកោតសរសើរ និងសាទរពីភាពជោគជ័យ ដែលកើតចេញពីការយកព្រះទ័យទុកដាក់ ខិតខំអភិវឌ្ឍរបស់សម្តេចជាអម្ចាស់ រួមទាំង មានសទ្ធាជ្រះថ្លា ថ្វាយបច្ច័យកសាងចំនួន ១០,០០០$ បន្តការអភិវឌ្ឍន៍សាកលវិទ្យាល័យនិងបច្ច័យទិញកៅអីសិក្សាចំនួន ២,៥០០$ សម្រាប់ទិញកៅអីនិស្សិតអង្គុយសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលកំពុងមានការខ្វះខាតផងនោះដែរ។

    January 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានរក្សាលំនឹងតម្លៃអគ្គិសនី ដោយសុខចិត្តខាតបង់ ដោយមិនបានដំឡើងថ្លៃអគ្គិសនី ដូចបណ្ដាប្រទេសដទៃនោះទេ ការមិនតម្លៃថ្លៃអគ្គិសនីនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកបំផុត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងលើឡើងបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «នៅក្នុងប្រទេសអាស៊ានអំឡុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តម្លៃភ្លើងមានការឡើងថ្លៃ ដោយសារបញ្ហាសេដ្ឋកិច្ច ប៉ុន្ដែចំពោះប្រទេសកម្ពុជា ពុំមានការដំឡើងថ្លៃភ្លើងនោះទេ រដ្ឋសុខចិត្តខាត

    January 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ⁃ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

    January 15, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចែករង្វាន់លើកទឹកចិត្តដល់សិស្ស បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលជាប់និទ្ទេស A ចំនួន៨២នាក់ ដោយម្នាក់ៗទទួលបានកុំព្យូទ័រយួដៃ១គ្រឿង។ ពីធីនេះមានការចូលរួមពីអភិបានរង អភិបាលស្រុក ប្រធានមន្ទីរ កងកម្លាំងទាំង៣ និងអាណាព្យាបាលសិស្ស និងសិស្សដែលជាប់និទ្ទេស A ចំនួនប្រហែល២០០នាក់។ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សាឆ្នាំ២០២២-២០២៣នេះ មានបេក្ខជន បេក្ខនារី

    January 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យ​សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ​សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត ឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។ លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News​ នៅថ្ងៃទី១៣ ខែមករា

    January 13, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានសម្រេចចិត្ត​លុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនី និងប៉ះពាល់ដល់​អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំលុងចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក FlightAware បានបង្ហាញឱ្យឃើញថា ជើងហោះហើរសរុបចំនួន២,០៥៨ជើង ត្រូវបានលុបចោល ហើយចំនួន៥,៨៤៦ជើងផ្សេងទៀត ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោល​ជើងហោះហើរច្រើនជាងគេ គឺ Southwest Airlines (៤០១ជើង) ហើយបន្ទាប់គឺ SkyWest

    January 13, 2024