នៅក្នុងឆ្នាំ 2022 តើលោកអ្នកគិតថា តើកំពូលស្មាតហ្វូនមួយណាឡូយជាងគេ? តើចំណុចអ្វីខ្លះអាចចាត់ទុកថាវាជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ? ហើយសាកទាយមើលថា តើកំពូលស្មាតហ្វូនស៊េរីថ្មីមួយនេះមានតម្លៃប៉ុន្មាន? តោះ! ឥឡូវយើងនឹងមកជជែកវែកញែកពីចំណុចពិសេសៗបំពាក់នៅលើកំពូលស្មាតហ្វូនមួយ ទើបដាក់បង្ហាញនៅក្នុងប្រទេសកម្ពុជា ដែលគ្រប់យ៉ាងនៅលើកំពូលស្មាតហ្វូននេះត្រូវបានគ្រប់គ្នាស្រែកថា WoW និងសរសើរគ្មានចន្លោះ។ ជារៀងរាល់ឆ្នាំបន្ទាប់ពី OPPO ប្រកាសបញ្ចេញនូវកំពូលស្មាតហ្វូន Find Series ក្លាយជាប្រធានបទមួយដ៏ក្តៅគគុក និងផ្ទុះអស់ទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ ហើយយោងតាមការធ្វើបទបង្ហាញក្នុង «កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro» កាលពីយប់មិញនេះ ក្នុងនាមយើងជាអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យាបានចាត់ទុក Find X5 Pro ជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ2022 ដោយវាបានបំពាក់នូវសមត្ថភាពលេចធ្លោជាងគេក្នុងចំណោមកំពូលស្មាតហ្វូនដទៃ ព្រោះបច្ចុប្បន្នមានតែ Find X5 Pro មួយគត់បានបំពាក់នូវបន្ទះឈីប MariSilicon X NPU ដំបូងបំផុតរបស់ OPPO ប្រកបដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ, […]