បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញរូបរាងទូរសព្ទ iPhone 14 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនកាលពីជាង ១សប្ដាហ៍មុន ប្រទេសថៃក៏ស្ថិតជាប្រទេសក្នុងលំដាប់ទី០១ សម្រាប់ការបើកកក់ និងបញ្ចេញលក់ស្មាតហ្វូននេះមុនគេផងដែរ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ Spring News ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ដែលជាថ្ងៃចេញលក់ជាផ្លូវការរបស់ iPhone 14 អ្នកដែលបានកក់ទិញមុននៅក្នុងប្រទេសថៃ ក៏បានមករង់ចាំជាជួរតាំងពីមុនម៉ោង ៨ ព្រឹកមកម្ល៉េះ នៅឯហាង Apple Store របស់ផ្សារទំនិញ Central World ។ ទូរសព្ទ iPhone 14 Pro Max ដែលថ្លៃជាងគេ គឺមានទំហំផ្ទុក 1TB ជាមួយនឹងតម្លៃ ៦៦,៩០០ បាត ឬ ១,៨១០ ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។ រំលឹកផងដែរថា iPhone 14 Pro និង iPhone 14 Pro Max មានមកជាមួយមុខងារ Always-On […]