តើកូនៗបានត្រៀមពាក្យស្រលាញ់ និងពាក្យអរគុណនិយាយទៅកាន់អ្នកម្តាយហើយឬនៅ?
Liny Chan
April 27, 2022
27/04/2022
ទិវាអ្នកម្តាយខិតជិតដល់ហើយ! តើអ្នកទាំងអស់គ្នាបានត្រៀមពាក្យពេចន៍ដើម្បីនិយាយទៅកាន់អ្នកម៉ាក់ឬនៅ? អត់ពិបាកទេមែនអត់ដោយគ្រាន់តែនិយាយពាក្យថា «ម៉ាក់! កូនស្រលាញ់ម៉ាក់ជាងគេលើលោកនេះ» ក្នុងនោះជឿថាមានកូនៗជាច្រើនគ្មានភាពក្លាហានក្នុងការនិយាយពាក្យស្រលាញ់និងអរគុណទៅកាន់ម៉ាក់ ប៉ុន្តែមិនមែនមានន័យថាកូនមិនស្រលាញ់ម៉ាក់នោះទេ គ្រាន់តែកូនមានអារម្មណ៍ថាអៀន និងមិនហ៊ាននិយាយដោយផ្ទាល់។ កូនៗទាំងអស់គ្នាដឹងទេ? អ្នកម៉ាក់ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជំនះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាងដោយមិនខ្លាចនឿយហត់ និងគ្មានពាក្យថាចុះចាញ់ ប៉ុន្តែមានដឹងទេ កាលពីគាត់នៅជាក្មេងស្រី ជាយុវវ័យ មុនពេលមានគ្រួសារ និងមុនពេលពពោះ អ្នកម៉ាក់គ្រប់រូបតែងតែមានក្តីស្រមៃ មានក្តីប្រាថ្នា ចង់ឲ្យក្តីសុបិន្តអ្វីមួយក្លាយជាការពិត គាត់ចង់បានជីវិតមួយដ៏ស្រស់បំព្រង ជីវិតរស់នៅឯករាជ្យ និងមានការងារល្អជាដើម ប៉ុន្តែនៅពេលដែលគាត់ក្លាយជាម្តាយ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ហើយគាត់បានលះបង់គ្រប់យ៉ាងសូម្បីតែរូបសម្រស់ ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារគឺដើម្បីតែកូនៗមួយគត់ ដែលការលះបង់នេះពិតជាធំធេញខ្លាំងណាស់ អាចនិយាយបានថាការលះបង់បែបនេះគឺមានសម្រាប់តែម្តាយចំពោះកូនតែប៉ុណ្ណោះ។ យ៉ាងណាមិញឃើញថា ជារៀងរាល់ឆ្នាំ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាបុណ្យដ៏ធំមួយទូទាំងសកលលោក ដែលគេប្រារព្ធឡើងដើម្បីរំឭកពីគុណដ៏ធំធេង និងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះអ្នកម្តាយគ្រប់រូប។ ក្នុងនោះយើងឃើញថាក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះកូនៗប្រារព្ធឡើងជាការដឹងគុណចំពោះអ្នកម្តាយ គឺបានចំណាយពេលវេលាជាមួយអ្នកម្តាយ ជូនកាដូដល់អ្នកម្តាយជាដើម។ ចំណែកឯកូនៗផ្សេងទៀតក៏បានបង្ហោះរូបភាពអមសារបង្ហាញក្តីស្រលាញ់ និងជូនពរតាមរយៈហ្វ៊េសប៊ុក។ ដូចនេះ អ្វីដែលកត់សម្គាល់ខណៈ «ទិវាអ្នកម្តាយ» ជិតខិតចូលមកដល់ ស្រាប់តែប៉ុន្មានថ្ងៃនេះឃើញតារាៗជាច្រើននាំគ្នាសម្រុកបង្ហោះរូបភាពស្អាតៗជាមួយអ្នកម្តាយ […]