ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង, ម្ចាស់ករណី និងចូលទៅស្រាវជ្រាវជាកម្លាំងនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ

Naren July 19, 2025 19/07/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង។ សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំង នគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ។ យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមការងារដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនេះ ដែលនាំឲ្យកើតមានភាពមិនប្រក្រតី រហូតលួចយកទូរស័ព្ទ និងកុំព្យួរទ័រនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អមដោយអនុប្រធាន និងសមាជិកសរុបចំនួន១២នាក់។ សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង មានតួនាទី ភារកិច្ចដូចខាងក្រោម៖ * ធ្វើការស្រាវជ្រាវអំពីដំណើររឿង […]

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៨លានតោន ទទួលបានចំណូលជិត ៣ពាន់លានដុល្លារ នៅឆមាសទី១

Naren July 19, 2025 19/07/2025

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលដំណាំក្នុងបរិមាណ ៧ ៨៣៣ ១០១តោន ក្នុងនោះដំណាំក្រៅពីស្រូវអង្ករចំនួន ៤ ២៧២ ៧៣៥តោន, ស្រូវចំនួន ៣ ១៧៦ ៥៦១តោន និងអង្ករចំនួន ៣៨៤ ៨០៤តោន ទៅកាន់ទិសដៅ ៧៨ប្រទេស កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ របាយការណ៍ដដែលបញ្ជាក់ថា តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំមានជាង ២ ៨៧២លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ១ ៩២៦លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៦៣៨ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣០៧លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់កសិផលផ្សេងទៀតក្រៅពីស្រូវអង្កររួមមាន៖ ដំឡូងមីស្រស់នាំចេញបានជាង ១.៥៨លានតោន ធ្លាក់ចុះជាង៥%, ចំណិតដំឡូងមីក្រៀមជាង ១.២៩លានតោនកើនឡើងជាង ៥៧%, គ្រាប់ស្វាយចន្ទីជាង៥៧ម៉ឺនតោន កើន៦%, ផ្លែស្វាយស្រស់ជាង ១៧ម៉ឺនតោន ធ្លាក់ចុះ៧%, ផ្លែចេកស្រស់ជិត១៥ម៉ឺនតោន កើនជាង១៥%, គ្រាប់ពោត ជាង៥ម៉ឺនតោន […]

ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបការឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យជាង ២.២៧០នាក់ គិតត្រឹមថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៥

Naren July 19, 2025 19/07/2025

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ជាភស្តុតាងដ៏រស់រវើកមួយមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក

Naren July 19, 2025 19/07/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងើបឡើងវិញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ហើយមានការកសាងនិងអភិវឌ្ឍ បានធ្វើឱ្យកម្ពុជាក្លាយជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាកត្តាចំបង។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ នៃការថែរក្សាសន្តិភាព និងជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ ក្នុងនោះសម្តេចធិបតី បានគូសរំលេចថា «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនៅពេលនេះ ទៅជាលំហរនៃភាពប្រសព្វមុខមួយ នៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សានិងសន្តិភាព […]

ព័ត៌មានលម្អិត៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនល្មើស៩នាក់ និងក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

Naren July 19, 2025 19/07/2025

(ព្រះសីហនុ)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖ ១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ […]

ជូនដំណឹង! គណៈកម្មការ​​ប្រកួត​បាល់ទាត់​​ខេត្ត​ស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ពាន​រង្វាន់ «យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ រដូវកាលឆ្នាំ២០២៥»

Naren July 19, 2025 19/07/2025

(ភ្នំពេញ)៖ c នឹងរៀបចំព្រឹត្តិការប្រកួតបាល់ទាត់ពានរង្វាន់ «យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ រដូវកាលឆ្នាំ២០២៥» ដែលការលក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទប្រកួត នឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០២៥តទៅ នៅទីលានពហុកីឡដ្ឋានខេត្តស្វាយរៀង, ទីលានវិទ្យាល័យស្វាយ រំពារ និងទីលានបឋមសិក្សា កន្ទុយរៃ។  ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល៖ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើរប្រទេសថៃ មានកំណើនធម្មតា 

Liny Chan July 18, 2025 18/07/2025

(សៀមរាប)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងបញ្ជាក់ថា ទោះបីកម្ពុជា-ថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើររបស់ប្រទេសថៃ នៅតែដំណើរការធម្មតា និងមានកំណើនគួរឱ្យគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៥នេះ។ លោក ជា អូន ថ្លែងបញ្ជាក់ឱ្យដឹងដូច្នេះក្នុងឱកាសសម្ពោធជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ លោកបន្ថែមថា ទោះបីជាប្រទេសថៃ បានបិទការធ្វើដំណើរតាមផ្លូវគោកចូលកម្ពុជា តែប្រទេសថៃមិនអាចបិទជើងហោះហើរចូលប្រទេសកម្ពុជាបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់អន្តរជាតិ។ លោក ជា អូន បានថ្លែងដូចនេះថា «តាមផ្លូវគោកមានការបិទពីភាគីថៃ មិនមែនបិទខាងយើងនោះទេ ហើយទាក់ទងនឹងអាកាសចរស៊ីវិលនេះ បើគាត់បិទ អានឹងវាប៉ះពាល់ច្បាប់អន្តរជាតិធ្ងន់ធ្ងរណាស់ ខ្ញុំគិតថាគាត់អត់អាចបិទបាននោះទេ ហើយភ្ញៀវរាល់ថ្ងៃខ្ញុំតាមរហូត គឺអត់មានថយនោះទេ មានតែកើនឡើង, សូមជម្រាបថា ឆ្នាំនេះមានការកើនឡើង ៤៨ភាគរយ បើធៀបនឹងឆ្នាំមុន»។ សូមជម្រាបថា ជើងហោះហើរវាងភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរ ដោយក្រុមហ៊ុ​នអាកាសចរណ៍ចំនួន ៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការហោះហើររវាងសៀមរាប-បាងកកមាន​ ៣៨ជើងក្នុង […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជាង៧ខែឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោង

Liny Chan July 18, 2025 18/07/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោងហើយ ខណៈដែលពេញមួយឆ្នាំ២០២៤ បានអនុម័ត ៤១៤គម្រោងនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «៦ខែ ឆ្នាំ២០២៥ យើងបានអនុម័តគម្រោងបាន ៣៧៣គម្រោង ដែលមានទុនវិនិយោគ ៥.៨ប៊ីលានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបឆ្នាំ២០២៣ យើងអនុម័តបានតែ ២៦៨គម្រោងនោះទេ ហើយបើបូករហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ យើងបានអនុម័តចំនួន ៤០២គម្រោង ខណៈពេញមួយឆ្នាំ២០២៤ យើងបានអនុម័ត ៤១៤គម្រោង ដូចនេះខ្វះតែ ១២គម្រោងទៀតទេ គឺស្មើនឹងឆ្នាំ២០២៤ហើយ»។ […]

វៀតណាម ព្រមានពីការរំខានដល់ការផ្គត់ផ្គង់ស្បៀង ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាលដាល

Liny Chan July 18, 2025 18/07/2025

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតក្នុងប្រទេស ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។ វៀតណាម នៅក្នុងឆ្នាំនេះ បានរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ២៨ ក្នុងចំណោម ៣៤ទូទាំងប្រទេស ដោយបន្ថែមថា អាជ្ញាធរបានសម្លាប់ជ្រូកមានមេរោគជាង ៣០ ០០០ក្បាល។ រដ្ឋាភិបាលគូសបញ្ជាក់ថា «ការកើនឡើងនៃជំងឺប៉េស្តជ្រូក ជះផលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចិមជ្រូក ការផ្គត់ផ្គង់ស្បៀង និងបរិស្ថាន»។ កាលពីឆ្នាំ ២០២៣ វៀតណាម បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក សម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ប៉ុន្តែក្រុមមន្ត្រីនិយាយថា អត្រានៃការចាក់វ៉ាក់សាំងលើសត្វជ្រូក នៅមានកម្រិតទាបនៅឡើយ។ មន្រ្តីបសុសត្វនៃខេត្ត Quang Ngai បាននិយាយថា «មានតែជ្រូកប្រហែល ៣០ភាគរយក្នុងខេត្ត Quang Ngai ដែលត្រូវបានចាក់វ៉ាក់សាំង»។ គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានទីផ្សារសាច់ជ្រូកពិភពលោកអស់ជាច្រើនឆ្នាំ។ ការផ្ទុះអំឡុងឆ្នាំ ២០១៨-២០១៩ ពាក់កណ្តាលនៃសត្វជ្រូកចិញ្ចឹមក្នុងស្រុកនៅប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក នាំឱ្យមានការខាតបង់ប្រមាណជាង ១០០ពាន់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រូបអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ស្គមរីងរៃសល់តែឆ្អឹង ដែលចែកចាយព្រោងព្រាតពេញបណ្តាញសង្គម គឺជារូបភាពកាត់តក្លែងក្លាយ

Liny Chan July 18, 2025 18/07/2025

(ម៉ានីល)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែកចាយតៗគ្នា លើបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពមួយចំនួនរបស់អតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីន គឺលោក Rodrigo Duterte ស្ថិតនៅឯមន្ទីរពេទ្យ និងមានរូបរាងស្គមរីងរៃខ្លាំងមែនទែនសល់តែឆ្អឹង ប៉ុន្តែក្រោយការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់ តាមពិតទៅ រូបភាពទាំងអស់នោះ សុទ្ធតែរូបក្លែងក្លាយដែលត្រូវបានកាត់ត និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានរូបភាពមួយបង្ហាញឱ្យឃើញ លោក Duterte ស្លៀកខោខ្លីពាក់អាវវាលក្លៀក កាន់កែវមួយអង្គុយលើរទេះរុញ នៅក្នុងមន្ទីរពេទ្យ ហើយមានរូបរាងស្គមយ៉ាងខ្លាំង សល់តែស្បែកដណ្តប់ឆ្អឹង។ រូបភាពនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បង្ហាញភាពភ្ញាក់ផ្អើល​និងជឿថាវាជារូបពិត ហើយពួកគេក៏នាំគ្នាបង្ហាញក្តីអាណិតអាសូរ និងជូនពរ លោក Duterte ឱ្យឆាប់មានសុខភាពល្អឡើងវិញ។ ក្រៅពីនេះ ក៏មានការចែកចាយរូបភាពកាត់តក្លែងក្លាយស្រដៀងគ្នាផងដែរអំពីលោក Duterte ដោយបង្ហាញឱ្យឃើញ លោកមានរាងស្គមស្គាំងខ្លាំង និងដេកឈឺធ្ងន់នៅមន្ទីរពេទ្យ។ កូនស្រីលោកផ្ទាល់ គឺអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ទើបតែបានចេញមុខច្រានចោលថា រូបភាពទាំងនោះ គឺជារូបមិនពិតឡើយ ហើយលោកស្រីបានបញ្ជាក់ថា ឪពុកលោកស្រី គឺស្ថិតក្នុងមន្ទីរឃុំឃាំង មិនមែននៅមន្ទីរពេទ្យទេ។ បើតាមលោកស្រី Sara Duterte និងអតីតភរិយាលោក […]