ព័ត៌មានជាតិ

លោកបណ្ឌិត ជេត ជាលី ផ្ដាំទៅរដ្ឋាភិបាលថៃ «មិនប្រាកដថា ប្រទេសធំជាង សេដ្ឋកិច្ចធំជាងត្រូវតែឈ្នះប្រទេសតូចនោះទេ»

Liny Chan July 21, 2025 21/07/2025

(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ផ្ដាំទៅកាន់រដ្ឋាភិបាលថៃ ឬថៃមួយចំនួនដែលចិញ្ចឹមចិត្តមិនព្រមដោះស្រាយភាពតានតឹងព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធីថា «មិនប្រាកដថា ប្រទេសធំជាង សេដ្ឋកិច្ចធំជាងត្រូវតែឈ្នះប្រទេសតូចនោះទេ»។ ការថ្លែងសង្កត់ធ្ងន់ៗបែបនេះរបស់បញ្ញាវន្តជាន់ខ្ពស់កម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៃកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិត បានបញ្ជាក់ថា ថៃត្រូវចាំថា មកដល់ពេលនេះសហរដ្ឋអាមេរិក នៅតែជាប្រទេសមហាអំណាចនៅឡើយទេ ប៉ុន្តែត្រូវចាំថាមហាអំណាចមួយនេះ បានចាញ់សង្រ្គាមវៀតណាម តាមរយៈទ័ពព្រៃ ដូច្នេះហើយការចិញ្ចឹមចិត្តគិតថាអាងតែខ្លួនឯងជាប្រទេសធំជាង មានប្រជាជនច្រើនជាង និងមានសេដ្ឋកិច្ចធំជាង មិនប្រាកដថាអាចឈ្នះប្រទេសតូចបានទេ។ ព្រោះកត្តាឈ្នះចាញ់មិនបានកំណត់លើចំណុចនេះទាំងស្រុងឡើយ ប៉ុន្តែវាអាស្រ័យទៅលើសាមគ្គីភាព ផ្ទៃក្នុងបន្ថែមទៀត។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពលរដ្ឋខ្មែរសម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំដែលជាប្រាសាទខ្មែរ និងផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា

Liny Chan July 21, 2025 21/07/2025

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋគ្រប់មជ្ឈមដ្ឋាននាំគ្នាសម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរនៅក្នុងទឹកដីខ្មែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា កំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យជាតិដ៏អង់អាចរឹងមាំ។ ដំណើរកម្សាន្តនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងកម្លាំងកងទ័ពយើងប្រចាំការនៅទីនោះ។ ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរដែលទៅទស្សនាប្រាសាទតាមាន់ធំនេះ តែងស្លៀកសម្លៀកបំពាក់បង្កប់នូវអត្តសញ្ញាណជាតិខ្មែរ ដើម្បីផ្ដិតយកនូវរូបភាពបញ្ជាក់អំពីអត្តសញ្ញាណជាតិ បង្ហាញទៅកាន់ពិភពលោក។ សូមបញ្ជាក់ថា ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋសម្រុកទៅលេងប្រាសាទតាមាន់ធំខាងលើនេះ រៀបចំឡើងដោយអាចារ្យ អេ អគ្គនាយកវិទ្យុ ABC។៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេស៉ីម៉ាក់កម្ពុជា៖ កម្ពុជាជារដ្ឋសមាជិកសកម្ម នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា, គិតមកដល់ពេលនេះបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង ១.២លានគ្រាប់

Liny Chan July 21, 2025 21/07/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ បើតាមលោក ហេង​ រតនា, កម្ពុជាបានបញ្ជាក់ថា​ គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ៤-​៦លានគ្រាប់​ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។ ការចេញមកបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តន៍អនុសញ្ញាមីនអន្តរជាតិអូតាវ៉ារបស់មេស៉ីម៉ាក់កម្ពុជា ត្រូវបានគេដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីថៃ ដែលគំរាមប្តឹងកម្ពុជា ទៅអង្គកាសហប្រជាជាតិ (UN) ដែលចោទកម្ពុជាថា បំពានអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ ក្រោយពេលទាហានថៃ ៣រូបជាន់មីនផ្ទុះនៅតំបន់ព្រំដែន។ មេស៉ីម៉ាក់រូបនេះបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ​ កម្ពុជា​បានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។ លោកលើកឡើងថា ក្នុងអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ ​ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥​ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖ ១.​ រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស នៅក្នុងទីតាំងមានមីន ស្ថិតនៅក្រោមយុត្ថាធិការ […]

ពលរដ្ឋថៃផ្ទុះការប្រតិកម្មចំពោះក្រុមជ្រុលនិយម ដែលតវ៉ាមុខស្ថានទូតខ្មែរនៅក្រុងបាងកក ករណីក្រុមទាហានឈុតខ្មៅជាន់មីន, ពួកគេចាត់ទុកក្រុមជ្រុលនិយម ជាអ្នកបង្កបញ្ហាមិនចេះចប់មិនចេះហើយជាមួយកម្ពុជា

Liny Chan July 21, 2025 21/07/2025

(បាងកក-ថៃ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាពលរដ្ឋថៃ បានស្ដីបន្ទោស និងប្រតិកម្មយ៉ាងចាស់ដៃចំពោះក្រុមជ្រុលនិយមដែលជាជនជាតិថៃខ្លួនឯង បន្ទាប់ពីពួកគេនាំគ្នាទៅបាតុកម្មតវ៉ានៅមុខស្ថានទូតប្រទេសកម្ពុជា នាទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីក្រុមទាហានឈុតខ្មៅថៃដើរជាន់មីន ព្រោះតែមិនដើរតាមតម្រាយផ្លូវចាស់ធ្លាប់បានឯកភាពគ្នា។ នៅពេលធ្វើបាតុកម្មតវ៉ាក្រុមជ្រុលនិយមថៃ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើការផ្សាយផ្ទាល់ (Live) និងស្រែកទាមទារនូវអ្វីដែលពួកគាត់បានត្រៀមទុក។ ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាជនជាតិថៃខ្លួនឯង បាននាំគ្នាចូលទៅខំមិនសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗទៅក្រុមអ្នកដែលនាំគ្នាធ្វើបាតុកម្មស្រែកដាក់មេក្រូតវ៉ា ដោយពួកគាត់ចាត់ទុកថា ក្រុមអ្នកដែលធ្វើបាតុកម្មនេះហើយជាអ្នកបង្កបញ្ហាជាមួយកម្ពុជាមិនចេះចប់ មិនចេះហើយ។ ពលរដ្ឋថៃដែលមិនពេញចិត្តចំពោះសកម្មភាពបែបនេះ លើកឡើងទៀតថា បញ្ហាដែលបានកើតឡើង គឺថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកដោះស្រាយ ហេតុអ្វីបាននាំគ្នាទៅធ្វើបាតុកម្ម ហើយជេរប្រមាថប្រជាជនខ្មែរបែបនេះ។ ពួកគាត់ថា បើចង់តវ៉ានាំគ្នាទៅតវ៉ានៅព្រំដែន ហើយថៃវឹកវររាល់ថ្ងៃនេះដោយក្រុមជ្រុលនិយមនាំគ្នាបាតុកម្ម និងមានអ្នកខ្លះទៀតថា មិនស្គាល់ប្រវត្តិសាស្ដ្រកុំនិយាយល្អជាង និងប្រើពាក្យដៀលសុទ្ធតែពួកអាក្របីថែមទៀត។ ខាងក្រោមនេះ ជាខ្លឹមសារមួយចំនួនដែលបានដកស្រង់ចេញពីខំមិននៅក្នុងបណ្ដាញសង្គម ដែលប្រជាពលរដ្ឋថៃតវ៉ា ខឹងសម្បាជាមួយក្រុមជ្រុលនិយមដែលធ្វើបាតុកម្មតវ៉ា៖ * ពួកលោកអ្នកឯងសាងតែបញ្ហា* ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេឬនៅត្រង់ហ្នឹងហើយ* ទៅជាយដែនទៅបើខ្លាំង* ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង* ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ* និយាយមិនដឹងរឿងអាអើយ* កុំនិយាយល្អជាងបើភ្លើ* ម្ដេចមិនទៅទាមទារនៅប្រាសាទតាមមាន់* អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់* វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជា មានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយបីថ្ងៃក៏អត់ចប់ផង។ មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ។* បញ្ហាកើតឡើងពីថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ […]

យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបាន៩៤% លើផ្លូវជាតិគោលដៅនៅក្នុងប្រទេសកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥

Naren July 21, 2025 21/07/2025

(ភ្នំពេញ)៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤.១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦,៣៤៩គីឡូម៉ែត្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦,២០៥,៦៧គីឡូម៉ែត្រ ស្មើនឹង ៩៧.៧៤% នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកនាំពាក្យក្រសួងបរតិស្ថាន បានបន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹង ទទួលបានភាពស្អាត នៅក្នុងចុងឆ្នាំ២០២៥ […]

ក្រសួងការពារជាតិកម្ពុជា៖ ករណីផ្ទុះមីននៅតំបន់មុំបី ដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា

Nisaiy KP July 20, 2025 20/07/2025

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកប្រកាសច្រានចោលនូវការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាតែងតែបានដាស់តឿនភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហាន ថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ មិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង […]

អាវុធហត្ថខេត្តសៀមរាប កោះហៅយុវជនម្នាក់មកអប់រំ ក្រោយពាក់ឯកសណ្ឋានយោធាសម្ដែង និងរាំបង្ហោះក្នុង TikTok ធ្វើឲ្យប៉ះពាល់កិត្តិយសកងទ័ព

Nisaiy KP July 20, 2025 20/07/2025

(សៀមរាប)៖ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់បានថតវីដេអូពាក់អាវប៉ារ៉ា​ (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ «Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន» លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាងរបស់ខ្លួន។ បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះវីដេអូខាងលើ និងបានសន្យាថាលុបវីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ្នកនាំពាក្យក្រសួងសាធារណការ ហួសចិត្តនឹងអ្នក MMO ខ្មែរ ព្រោះតែចង់បានល្បី ហ៊ានយកវីដេអូពីប្រទេសថៃ មកបញ្ចូលសំលេងជាភាសារខ្មែរ បង្ករការភ័ណ្ឌច្រឡំ រឿងជីកដីក្បែរផ្លូវ

Nisaiy KP July 20, 2025 20/07/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការហួសចិត្តនឹងអ្នកផលិតមាតិកាតាមអនឡាញ (MMO) មានឈ្មោះ Sitha Lok ដែលខ្វះក្រមសីលធម៌ និងបង្កផលប៉ះពាល់ដល់សង្គម ព្រោះតែចង់បានល្បី ចង់បាន Like, Share, Comment ហ៊ានយករូបភាពវីដេអូនៃការជីកកាយដីជាប់ផ្លូវ ដែលមានប្រភពដើមពីប្រទេសថៃ មកបញ្ជូលសំលេងជាភាសាខ្មែរ បង្ករឱ្យមានការភណ្ឌច្រឡំ និងស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា« វីដេអូនេះត្រូវបានផ្សព្វផ្សាយតៗគ្នាដោយគ្មានប្រភព ហើយមតិយោបល់សាធារណជនភាគច្រើន បានបាញ់ឆ្ពោះមកកាន់អាជ្ញាធរកម្ពុជា និងអង្គភាពធ្វើផ្លូវ។ យើងពិតជាសោកស្តាយចំពោះសកម្មភាព​ដោយគ្រាន់តែចង់បាន Like, Share, Comment ធ្វើឲ្យគេរិះគន់ជេរ បញ្ចោ ដាក់បន្ទុក មកកាន់អាជ្ញាធរយ៉ាងចាស់ដៃ»។ លោក ផន រឹម បានបន្ថែមទៀតថា វីដេអូនេះ មានប្រភពដើមពីប្រទេសថៃ និងត្រូវបានក្រុម MMO ថៃ យកទៅបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានក្រុម MMO យកមកកាត់ត […]

ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

Nisaiy KP July 20, 2025 20/07/2025

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ថ្លែងក្នុងជំនួបនោះ លោក ហេង សួរ បានកោតសរសើរចំពោះ SDC ដែលតែងតែជួយដល់កម្ពុជា ជាពិសេស លើគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ តាំងពីដំណាក់កាលទី១ ដំណាក់កាលទី២ និងបន្តអនុវត្តរួមគ្នាថែមទៀតសម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤ – ២០២៨។ លោករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយក្នុងការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ សំដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា កម្លាំងពលកម្មជំនាញចល័តក្នុងតំបន់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ។ លោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងដំណាក់កាលបន្ទាប់នៃកម្មវិធី TVET ១,៥លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ […]

ពេទ្យថៃប្រាប់តុលាការថា លោក Thaksin អត់ឈឺធ្ងន់ទេ អំឡុងអនុវត្តទោសជាប់ឃុំ

Naren July 19, 2025 19/07/2025

(បាងកក)៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យប៉ូលិសថៃ Police General Hospital បានប្រាប់តុលាការ កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ២០២៥ថា អតីតនាយករដ្ឋមន្ត្រីថៃ​ លោក Thaksin Shinawatra គួរណាស់តែត្រឡប់ទៅកាន់ពន្ធគារវិញ បន្ទាប់ពីទទួលបានការព្យាបាលបឋម។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។ វេជ្ជបណ្ឌិត លោក Chana Jongchokdee ដែលជាគ្រូពេទ្យប្រចាំការម្នាក់ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បាននិយាយថាលោកគឺជាគ្រូពេទ្យដំបូងគេដែលបាន ត្រួតពិនិត្យសុខភាពលោក Thaksin ក្រោយអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានផ្ទេរចេញពីពន្ធនាគារដោយសារបញ្ហាសុខភាព។ លោក Thaksin ត្រូវបានរាយការណ៍ថាមាន ជំងឺច្រើនមុខ និងតម្រូវឱ្យពិគ្រោះយោបល់ជាមួយពេទ្យឯកទេសបេះដូង។ លោក Chana បានប្រាប់តុលាការព្រហ្មទណ្ឌថៃថាបើទោះជាត្រូវបានផ្ដល់យោបល់ឱ្យទទួល ការវះកាត់ក៏ដោយ លោក Thaksin បានបដិសេធការវះកាត់។ តុលាការថៃកំពុងស៊ើបអង្កេតថាតើការអនុវត្តទោសជាប់ពន្ធនាគាររបស់លោក Thaksin បានប្រព្រឹត្តដោយត្រឹមត្រូវដែរឬក៏យ៉ាងណា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា រូបលោកទទួលបានការមើលថែជាពិសេស និងមិនចាំបាច់ត្រូវសម្រាកដល់ទៅ ៦ខែក្នុងមន្ទីរពេទ្យប៉ូលិសនោះទេ។ ប្រសិនបើតុលាការរកឃើញថាការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានអនុវត្តមិនត្រឹមត្រូវ នោះតុលាការអាចនឹងចេញបញ្ជាឱ្យនាំខ្លួនលោក Thaksin ទៅដាក់ពន្ធនាគារវិញ។ លោក […]