ព័ត៌មានជាតិ

TOP NEWS: សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅ

Liny Chan July 14, 2025 14/07/2025

(ភ្នំពេញ)៖ ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានទី១៖ ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និងទី២៖ ច្បាប់សោធន។ សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីឆ្នាំ២០២៦ទៅ នឹងចាប់ផ្តើមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។ សម្តេចបានបន្តថា សម្តេចឱ្យពិនិត្យមើលក្នុងការកែសម្រួល ដែលកន្លងទៅ ត្រូវអនុវត្ត១៨ខែ ដែលរយៈពេល១៨ខែនេះ ជារយៈពេលខ្លីហ្វឺកហ្វឺនបានតិចបំផុត […]

ក្រុមប្រឹក្សាវប្បធម៌អាស៉ី សាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះការដាក់ទីតាំងឧក្រិដ្ឋកម្មចំនួន៣ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Liny Chan July 14, 2025 14/07/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃការចុះ «បូជនីយដ្ឋានចងចាំនកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រួមមានទីតាំងឧក្រិដ្ឋកម្មចំនួន៣ គឺអតីតមន្ទីឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការទទួលស្គាល់ដ៏ធំធេងនេះ មិនត្រឹមតែផ្ដល់កិត្តិយសចំពោះភាពធន់របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់នូវកាតព្វកិច្ចអន្តរជាតិ ក្នុងការការពារបូជនីយដ្ឋានចងចាំ នៃប្រវត្តិសាស្ត្រមនុស្សជាតិ។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបូជនីយដ្ឋានចងចាំទាំងនេះ គឺជាការធានាថា រឿងរ៉ាវឧក្រិដ្ឋកម្មរបស់កម្ពុជា នឹងបន្តជម្រុញស្មារតីសន្ទនា ភាពអត់ឱន និងការ ផ្សះផ្សាក្រោយជម្លោះ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ និងវប្បធម៌គ្រប់ទិសទី ព្រមទាំងបញ្ជាក់ជាថ្មី អំពីឥទ្ធិពលនៃការចងចាំ ដែលនាំមកនូវសន្តិភាព និងការភ្ញាក់រលឹក ដែលនាំសហគមន៍ឱ្យរួបរួមគ្នា។ យើងកោតសសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បុរសរដ្ឋសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន […]

អគ្គនាយកធនាគារ ARDB អំពាវនាវដល់ពាណិជ្ជករ និងឈ្មួញ សូមបន្តប្រមូលទិញដំឡូមីពីបងប្អូនប្រជាកសិករ បើត្រូវការឥណទាន ARDB មានផ្តល់ជូន !

Liny Chan July 14, 2025 14/07/2025

(ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់បណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមកបណ្ឌិត កៅ ថាច និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេ បានបន្តចុះពិនិត្យសក្តានុពល និងការប្រមូលទិញដំឡូងមី កន្លែងកាត់ដំឡូងមីរបស់កសិករ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្ថែមទៀត។ ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំង ម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើបណ្ឌិត កៅ ថាច […]

រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប

Nisaiy KP July 13, 2025 13/07/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច មានភារកិច្ចដូចតទៅ៖ * រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំ តម្រង់ទិសដល់ រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងបឹងទន្លេសាប * រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី * ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក * សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹង ទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំង ទីលំនៅលើទឹក * រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោក វិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ […]

អាជ្ញាធរខេត្តត្បូងឃ្មុំ រួមគ្នាដាំកូនឈើប្រណិត ១,៥០០ដើម អបអរបុណ្យ “រុក្ខទិវា ៩កក្កដា” ឆ្នាំ២០២៥ ខណៈឆ្នាំទៅ កូនឈើ៣៤,០០០ដើម ត្រូវបានដាំនៅទូទាំងខេត្ត

Nisaiy KP July 13, 2025 13/07/2025

(ត្បូងឃ្មុំ)៖ ដើម្បីអបអរ បុណ្យ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស និងពលរដ្ឋ នាំយកកូនឈើប្រណិត ១,៥០០ដើម ទៅដាំនិងផ្តល់ជូននៅបរិវេណពុទ្ធសីមាវត្តសត្តវិថិជោត្យារាម (ស្លា) ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដើម្បីអបអរបុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំនេះ កូនឈើប្រណិតចម្រុះប្រភេទចំនួន៥០០ដើម រួមមានក្រញូង បេង ធ្នង់ ឈើទាល គគីរ ក្ងោក និងកណ្តឹងមាស ត្រូវបានដាំលើផ្ទៃដីទំហំជាង១ហិកតានោទីនេះ និងផ្តល់ជូនបណ្តាអង្គភាព វត្តអារាម និងពលរដ្ឋ ចំនួន១ ០០០ដើម សម្រាប់យកទៅដាំតាមមូលដ្ឋានរៀងៗខ្លួន។ លោក គូសបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤កន្លងទៅ ខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ […]

រដ្ឋមន្ត្រីចំនួន៣ ប្រជុំពិភាក្សាពីការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ នៅខេត្តកំពត

Nisaiy KP July 13, 2025 13/07/2025

(កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះ​ ក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងវត្តមាននៃលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី, អភិបាលរងនៃគណៈអភិបាលខេត្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប, ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, ព្រមទាំងប្រជាសហគមន៍យ៉ាងច្រើនកុះករ។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង […]

ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំ លើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣

Nisaiy KP July 13, 2025 13/07/2025

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។ នេះបេីតាមសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបណ្ដាញព័ត៌មាន ទទួលបាន។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៤៖ ផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកស្រី ហ៊ុន គឹមឡេង ឧបត្ថម្ភស្បៀងអាហារជូនកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិមុខ

Nisaiy KP July 13, 2025 13/07/2025

(ឧត្តរមានជ័យ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកស្រី ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនមុខ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹករបស់កម្ពុជា។ ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។ ថ្លែងក្នុងឱកាសនោះ លោក ពៅ សាលីដេត បាននាំយកនូវការផ្ដាំផ្ញើសាកសុខទុក្ខ និងក្ដីនឹករលឹកការស្ញប់ស្ញែងពីសំណាក់លោកសន្ដិបណ្ឌិត នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងយ៉ាងអង់អាច មិនរុញរានៅតំបន់ព្រំដែន ដើម្បីការពារខឿនអធិបតេយ្យភាព បូរណភាពទឹកដី និងការពារជាតិ មាតុភូមិប្រជាពលរដ្ឋ។ ជំនួសមុខឱកាសលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, លោក […]

ស្តង់បន្លែសុវត្ថិភាពរបស់សហគមន៍ ក្នុងផ្សាររវៀង ស្រុករវៀង បានបើកដំណើរការជាផ្លូវការ, រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋជួយគាំទ្រផលិតផលកសិករយើង

Nisaiy KP July 13, 2025 13/07/2025

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមបើកដំណើរការ ស្តង់លក់បន្លែសុវត្ថិភាព របស់សហគមន៍ និងផលិតផលក្នុងស្រុក នៅផ្សាររវៀង ស្រុករវៀង ខេត្តព្រះវិហារ។ លោក អ៊ុក គឹមសាន បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា៖សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសដែលសម្តេចអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចបានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ជំរុញប្រជាពលរដ្ឋដាំដុះដំណាំរួមផ្សំផ្សេងៗដើម្បីផ្គត់ផ្គង់ទីផ្សារ ពិសេសផ្គត់ផ្គង់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ដោយសប្បុរសជនមិនបាច់ទិញបន្លែ ផ្លែឈើ មកពីភ្នំពេញនិងខេត្តនានាមកជូនកងទ័ពនោះទេ គឺទិញបន្លែ ផ្លែឈើ ក្នុងខេត្តព្រះវិហារផ្ទាល់តែម្តង។ អភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា ដោយអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពូជបន្លែជាច្រើនប្រភេទ ដែលជាអំណោយដ័ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន […]

ករណី «ប្រហុកសៀមរាប» តែសរសេរថាជាផលិតផលថៃ ដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក, ក្រសួងពាណិជ្ជកម្ម កម្ពុជានឹងចាត់វិធានការតាមនីតិវិធីស្របតាមច្បាប់អន្ដរជាតិ

Nisaiy KP July 13, 2025 13/07/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមរយៈ បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយស្ថានទូតកម្ពុជានៅអាមេរិក នឹងធ្វើការស៊ើបអង្កេត ម៉ាក «ប្រហុកសៀមរាប» តែសរសេរថា ផលិតផលថៃ លក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីនេះ យើងនឹងស្វះស្វែងដោះស្រាយ តាមនីតិវីធីសមស្របដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងកម្ពុជា និងថៃ សុទ្ធសឹងជា សមាជិកអង្គការកម្មសិទ្ធបញ្ញាពិភពលោក ដែលមានកាតព្វកិច្ចគោរពអនុវត្តកិច្ចព្រមព្រៀង (Trade Related Aspects of Intellectual Property Rights) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ»។ លោកបន្ដថា «ទន្ទឹមនឹងនេះ យើង (ក្រសួងពាណិជ្ជកម្ម) នឹងធ្វើការស៊ើបអង្កេតជាក់ស្តែង ដោយសារទីកន្លែងកើតហតុ នៅសហរដ្ឋអាមេរិក ដូច្នេះក្រសួងនឹងសហការជាមួយស្ថានទូតកម្ពុជានៅអាមេរិក តាមរយៈអនុព័ន្ធពាណិជ្ជកម្ម ដើម្បីស្វែងរកកិច្ចសហការក្នុងករណីនេះ»។ សូមជម្រាបថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការដាក់លក់ប្រហុក ម៉ាក […]