ព័ត៌មានជាតិ

ជនជាតិថៃ ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ

Liny Chan July 16, 2025 16/07/2025

(បន្ទាយមានជ័យ)៖ ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីស្វែងរកការងារធ្វេី ដោយសារពួកគេរងទុក្ខ ព្រោះតែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលាម៉ោង៧៖០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសិករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ បានធ្វើការឃាត់ខ្លួនជនជាតិថៃ ចំនួន០៦នាក់ (ស្រី) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីមានការឃាត់ខ្លួននៅជនជាតិថៃទាំង៦នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលេី បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ តែកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់មកកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ […]

ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញ! សមត្ថកិច្ចកម្ពុជា បង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ១កន្លែង នៅខណ្ឌទួលគោក រកឃើញជនសង្ស័យជាង ១០០នាក់

Liny Chan July 16, 2025 16/07/2025

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង និងជាចុងភៅ និងកូនកាំបិត ផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាម ដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និងបានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប

Liny Chan July 16, 2025 16/07/2025

(ភ្នំេពញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍នេះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួន១នាក់, ឧត្តមសេនីយ៍ឯក ចំនួន ២រូប, ឧត្តមសេនីយ៍ទោ ចំនួន១០រូប និងឧត្តមសេនីយ៍ត្រី ចំនួន១២រូប៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News ​

បង្ក្រាបបក្ខពួកក្រុមចោរលួច និងប្លន់ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង, ម្នាក់ត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់

Liny Chan July 15, 2025 15/07/2025

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។ សមត្ថកិច្ចស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ ពែក យ៉យ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាក់គី រ៉ូប៊ី មានលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់កាបូបនៅក្នុងនោះមានប្រាក់៤ម៉ឺនរៀល, ទូរស័ព្ទម៉ាកអូប៉ូ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, ប័ណ្ណ បសស១សន្លឹក និងកាតអេស៊ីលីដា១សន្លឹក។ ម្នាក់ទៀតឈ្មោះ ឡូញ សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខាងលិចវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់ម៉ូតូ មួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ៅ ចាន់រ៉ា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួមទាំងវត្ថុតាងមាន ម៉ូតូ១គ្រឿង ម៉ាក […]

កម្ពុជារកចំណូលបាន ៣០៤លានដុល្លារ ពីការនាំចេញជ័រ-ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រក្នុងស្រុក នៅឆមាសទី១ កើនឡើង៤១%

Liny Chan July 15, 2025 15/07/2025

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូ ដល់រោងចក្រផលិតសំបកកង់ឡានក្នុងស្រុក គិតជាទឹកប្រាក់ ៣០៤លានដុល្លារ កើនឡើង ៤១.៦១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ បើតាមរបាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១១២ ៥៩៥តោន បានចំណូល ២០៨ ៦៣៣ ៨២៦ដុល្លារ, នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ ម៉ែត្រគូប បានចំណូល ២ ៣៥៥ ៤៣៨ដុល្លារ និងលក់ជ័រកៅស៊ូសម្រាប់រោងចក្រក្នុងស្រុក ៥៣ ៣៦១តោន បានចំណូល ៩៣ ៥៤១ ៨៣៣ដុល្លារ។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨.​% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវ ដែលបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ

Liny Chan July 15, 2025 15/07/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖ *បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ *ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ *ពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ លោកឧត្តមសេនីយ៍ស្នងការ បានឲ្យពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង ណែនាំបង្កើនអនុវត្តតាមវិធានការជំនាញស្រាវជ្រាវបង្ការទប់ស្កាត់ និងបទល្មើសព្រហ្មទណ្ឌដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជាបទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកបណ្ឌិត ឈត ប៊ុនថង៖ ថៃ មិនប្រគល់វត្ថុបុរាណឱ្យកម្ពុជា ជានរយោបាយសងសឹកនិងមិនគោរពដល់គោលការណ៍អន្តរជាតិ

Liny Chan July 15, 2025 15/07/2025

(ភ្នំពេញ)៖ ជុំវិញការផ្អាកមិនប្រគល់នូវវត្ថុបុរាណមកឱ្យកម្ពុជាវិញ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គឺជានយយោបាយសងសឹករបស់ថៃ មកលើរដ្ឋាភិបាលកម្ពុជា និងជាទង្វើមិនគោលរពដល់គោលការណ៍អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិតមានពីរករណី ដែលថៃបដិសេធមិនបញ្ជូនវត្ថុបុរាណមកឱ្យកម្ពុជា ទី១ គឺជាកង្វះសុចរិតភាពនៅក្នុងនយោបាយការទូត ដែលនាំឱ្យថៃបាត់បង់ជំនឿទុក្ខចិត្តពីបរទេស ខណៈដែលថៃមិនឯកភាពរឿងដែរសម្រេច និងឯកភាពគ្នាជាលក្ខណៈទ្វេភាគីហើយបែជាថៃមិនគោរពតាម និងទី២ គឺថៃ ប្រកាន់ចិត្តប្រើប្រាស់នយោបាយសងសឹកជាមួយកម្ពុជា ជុំវិញភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ។ លោកបណ្ឌិតមើលឃើញថា ទង្វើបែបនេះរបស់ថៃ គឺមិនមានផលចំណេញអ្វីដល់ប្រទេសថៃឡើយ ក្រៅតែធ្វើឱ្យអន្តរជាតិ មើលឃើញថៃ ជាប្រទេសក្រឡេកក្រឡុច និងជាប្រទេសដែលតែងតែចុះហត្ថលេខានៅដៃ និងលុបវិញដោយជើងប៉ុណ្ណោះ។ សូមជម្រាបថា កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន២០ មកសងប្រទេសកម្ពុជាវិញ ក្រោមហេតុផលមិនមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជូនមកកម្ពុជា ដែលជាម្ចាស់ដើម។ វត្ថុបុរាណទាំងនោះបាននាំចូលទៅប្រទេសថៃដោយខុសច្បាប់ កំឡុងពេលដែលកម្ពុជាមានសង្រ្គាមនាពេលកន្លងមក។មិនត្រឹមតែវត្ថុបុរាណទាំង២០ដុំនេះទេ សូម្បីតែក្រុមប្រសាទតាមាន់ ក៏ត្រូវបាននាយករដ្ឋមន្រ្តីព្យួតំណែងរូបនេះ អះអាងថា ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ផងដែរ។ […]

ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ

Liny Chan July 15, 2025 15/07/2025

(ឧត្តរមានជ័យ)៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។ ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។ សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជារក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកបណ្ឌិត ឈត ប៊ុនថង៖ ថៃ មិនប្រគល់វត្ថុបុរាណឱ្យកម្ពុជា ជានរយោបាយសងសឹកនិងមិនគោរពដល់គោលការណ៍អន្តរជាតិ

Liny Chan July 15, 2025 15/07/2025

(ភ្នំពេញ)៖ ជុំវិញការផ្អាកមិនប្រគល់នូវវត្ថុបុរាណមកឱ្យកម្ពុជាវិញ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គឺជានយយោបាយសងសឹករបស់ថៃ មកលើរដ្ឋាភិបាលកម្ពុជា និងជាទង្វើមិនគោលរពដល់គោលការណ៍អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិតមានពីរករណី ដែលថៃបដិសេធមិនបញ្ជូនវត្ថុបុរាណមកឱ្យកម្ពុជា ទី១ គឺជាកង្វះសុចរិតភាពនៅក្នុងនយោបាយការទូត ដែលនាំឱ្យថៃបាត់បង់ជំនឿទុក្ខចិត្តពីបរទេស ខណៈដែលថៃមិនឯកភាពរឿងដែរសម្រេច និងឯកភាពគ្នាជាលក្ខណៈទ្វេភាគីហើយបែជាថៃមិនគោរពតាម និងទី២ គឺថៃ ប្រកាន់ចិត្តប្រើប្រាស់នយោបាយសងសឹកជាមួយកម្ពុជា ជុំវិញភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ។ លោកបណ្ឌិតមើលឃើញថា ទង្វើបែបនេះរបស់ថៃ គឺមិនមានផលចំណេញអ្វីដល់ប្រទេសថៃឡើយ ក្រៅតែធ្វើឱ្យអន្តរជាតិ មើលឃើញថៃ ជាប្រទេសក្រឡេកក្រឡុច និងជាប្រទេសដែលតែងតែចុះហត្ថលេខានៅដៃ និងលុបវិញដោយជើងប៉ុណ្ណោះ។ សូមជម្រាបថា កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន២០ មកសងប្រទេសកម្ពុជាវិញ ក្រោមហេតុផលមិនមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជូនមកកម្ពុជា ដែលជាម្ចាស់ដើម។ វត្ថុបុរាណទាំងនោះបាននាំចូលទៅប្រទេសថៃដោយខុសច្បាប់ កំឡុងពេលដែលកម្ពុជាមានសង្រ្គាមនាពេលកន្លងមក។មិនត្រឹមតែវត្ថុបុរាណទាំង២០ដុំនេះទេ សូម្បីតែក្រុមប្រសាទតាមាន់ ក៏ត្រូវបាននាយករដ្ឋមន្រ្តីព្យួតំណែងរូបនេះ អះអាងថា ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ផងដែរ។ […]

អាមេរិកប្រកាសពន្ធ ១៧ភាគរយ លើការនាំចូលផ្លែប៉េងប៉ោះម៉ិកស៉ិក ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៩

Liny Chan July 15, 2025 15/07/2025

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសកាតព្វកិច្ចពន្ធប្រហែល ១៧ភាគរយលើផ្លែប៉េងប៉ោះស្រស់នាំចូលពីម៉ិកស៉ិក ដែលមានចំនួន ២ ភាគ ៣នៃតម្រូវការបរិភោគនៅសហរដ្ឋអាមេរិក ក្រោយដកខ្លួនចេញកិច្ចព្រមព្រៀងនាំចេញរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងមួយឆ្នាំ ម៉ិកស៉ិកនាំចេញផ្លែប៉េងប៉ោះទៅអាមេរិក គិតជាទឹកប្រាក់ ៣ពាន់លានដុល្លារ។ តាមក្រសួងពាណិជ្ជកម្មអាមេរិក សហរដ្ឋអាមេរិក កំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៩ ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ មិនមានការស៉ើបអង្កេតលើការបង់ពន្ធ លើប៉េងប៉ោះនាំចូលពីម៉ិកស៉ិក ទៅកាន់សហរដ្ឋអាមេរិកនោះទេ។ ក្រសួងសេដ្ឋកិច្ច និងកសិកម្មម៉ិកស៉ិក ចាត់ទុកការសម្រេចរបស់សហរដ្ឋអាមេរិក គឺ «អយុត្តិធម៌» ប្រឆាំងនឹងផលប្រយោជន៍របស់អ្នកផលិតម៉ិកស៉ិក ក៏ដូចជាឧស្សាហកម្មអាមេរិក។ គួរបញ្ជាក់ថា ចំណាត់ការនេះបានកើតមានឡើង នៅគ្រាដែររដ្ឋបាលលោក ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀង ជាមួយដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់ ក្រោយការប្រកាសដំឡើង និងយកពន្ធ កាលពីខែមេសារបស់ខ្លួន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ទើបនឹងបានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិកស៉ិក ចាប់ពីថ្ងៃទី១ ខែសីហាផងដែរ បន្ទាប់ពីកិច្ចចរចាច្រើនសប្តាហ៍ជាមួយគ្នា មិនសម្រេចបានកិច្ចព្រមព្រៀង៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]