ព័ត៌មានជាតិ

ផ្លូវរថភ្លើងភ្ជាប់ពីរខ្សែ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវដកដែករ៉ៃចេញ នាពេលឆាប់ៗខាងមុខ

Liny Chan July 4, 2025 04/07/2025

ដោយមានការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឱ្យក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ , អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីរខ្សែ ផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ តាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រុមហ៊ុន Royal Railway Cambodia ធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ មន្ត្រីជាន់ខពស់ខាងលើ បានបន្តថា ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវនេះ។ តាមឯកឧត្តម ផន រឹម ក្រុមការងារបានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ […]

សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមបញ្ជូនលិខិតជូនដំណឹងពីអត្រាពន្ធគយ ទៅកាន់ដៃគូពាណិជ្ជកម្ម នៅថ្ងៃសុក្រសប្ដាហ៍នេះ​

Liny Chan July 4, 2025 04/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា បាននិយាយថាលោកមានគម្រោងចាប់ផ្ដើមបញ្ជូនលិខិតជូនដំណឹងទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្ម អំពីអត្រាពន្ធគយដែលពួកគេត្រូវបង់នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈកិច្ចចរចាដើម្បីបញ្ចៀសការយកពន្ធគយកម្រិតខ្ពស់ពីអាមេរិកចូលដល់ដំណាក់កាលចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានបំណងបញ្ជូនលិខិតជូនដំណឹងដើម្បីប្រាប់ថាតើពួកគេនឹងត្រូវបង់ពន្ធគយក្នុងអត្រាប៉ុន្មាន»។ លោកបន្តថា «យើងនឹងបញ្ជូន លិខិតមួយចំនួនដោយនឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ»។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ ធ្វើឡើង ខណៈការផ្អាកយកពន្ធគយកម្រិតខ្ពស់ដែលលោកបានប្រកាសកាលពីខែមេសា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៩ ខែកក្កដា។ ប៉ុន្តែ មកទល់នឹងពេលនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងវៀតណាមតែប៉ុណ្ណោះ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងឯកភាពគ្នា ផ្អាកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកជាបណ្ដោះអាសន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ACU បើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា!

Liny Chan July 4, 2025 04/07/2025

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ លោក កែវ នាថមុន្នី ប្រធាននាយកដ្ឋានគតិយុត្តិ ពាក្យប្ដឹង និងអន្តរជាតិ សមាជិកក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើរលួយ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួន បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។ លោក កែវ នាថមុន្នី បានបញ្ជាក់ថា ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងអាមេរិកលើកចុងក្រោយ នៅថ្ងៃស្អែក សង្ឃឹមទទួលបានលទ្ធផលល្អ

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងឲ្យដឹងថា ស្អែកនេះកម្ពុជារំពឹងថា នឹងទទួលបានលទ្ធផលល្អ ក្នុងការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងអាមេរិក បន្ទាប់ពីមានការជួបចរចា និងពិភាក្សាគ្នា អស់រយៈពេលជាច្រើនលើមកហើយ។ លោកថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នា២០២៥ស្អែកនេះ កម្ពុជានឹងជួបប្រជុំជាមួយភាគីសហរដ្ឋអាមេរិក តាមរយៈ Zoom ជាថ្មី ដើម្បីចរចាលទ្ធផលពន្ធគយជាលើកចុងក្រោយ ក្រោមការរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អប្រសើរ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាឱកាសចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា កន្លងមកកម្ពុជា-សហរដ្ឋអាមេរិក បានជួបចរចាផ្ទាល់ចំនួន២ជុំ ដោយលើកទី១ បានជួបចរចាគ្នា ផ្ទាល់ ក្នុងអំឡុងខែមេសា ថ្ងៃទី១៣-១៤, ចំណែកជុំទី២ បានជួបចរចាផ្ទាល់នៅថ្ងៃទី៤, ៥, ៦ ខែមិថុនា​ និងជុំទី៣ […]

អ្នកនាំពាក្យក្រសួងការពារជាតិ បំភ្លឺការពិតជុំវិញឧបទ្ទវហេតុ នៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺការពិតជុំវិញឧបទ្ទវហេតុ នៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ត្រង់ចំណុចនេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចោទជាសំណួរថា ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទតាមាន់ធំ។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា កម្ពុជា សូមធ្វើការគូសបញ្ជាក់ថា ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំ ត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃ ចំនួនរហូតដល់ ១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។ […]

លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ក្នុងនាមជាសាច់ញាតិ

Liny Chan July 3, 2025 03/07/2025

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។ លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។ បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។ ចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី […]

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់ថា លោកមិនបានបើកកិច្ចជំនួបសន្ទនាជាមួយថៃ ដូចការលើកឡើងរបស់អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃនោះទេ

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា លោកមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងដូចខាងក្រោម៖ «បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក ខ្ញុំសូមបញ្ជាក់ជូនថា៖ ទី១. ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ២. ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា […]

នាយករដ្ឋមន្ត្រីកម្ពុជា៖ «រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែយើងក៏មិនបានឱបដៃមើលនោះដែរ ទើបរដ្ឋមន្រ្តីកសិកម្មបានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ»

Liny Chan July 3, 2025 03/07/2025

(កំពង់ធំ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែរដ្ឋក៏មិនបានឱបដៃមើលនោះដែរ ទើបលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងដំរីនេះ មិនមែនជារឿងរបស់រដ្ឋនោះទេ ជារឿងឯករាជ្យរបស់អង្គការ ផ្ទៃក្នុងរបស់អង្គការ ដូច្នេះរដ្ឋគឺមិនជ្រៀតជ្រែកនោះទេ។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍បន្តថា ដោយសារបញ្ហានេះប៉ះពាល់ដល់មនោសញ្ចេតនាបងប្អូនប្រជាពលរដ្ឋមួយចំនួន ទើបរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបជាមួយលោក ទ្រី ស៊ីថេង ដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ រឿងនេះជាផ្ទៃក្នុងរវាងបុគ្គលិក និងអង្គការ រដ្ឋមិនអាចទៅលូកដៃច្រើននោះទេ។ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាបើរឿងនេះមិនពាក់ព័ន្ធនឹងកង្វក់របស់បងប្អូនប្រជាពលរដ្ឋ តែជារឿងបុគ្គលនិងបុគ្គលវិញក៏យើងមិនលូកដៃនោះដែរ។ ក៏ប៉ុន្តែរឿងនេះជាការកង្វល់របស់បងប្អូនប្រជាពលរដ្ឋ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ 

Liny Chan July 3, 2025 03/07/2025

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញឲ្យឲ្យយកចិត្តទុកដាក់លើការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ខណៈប្រទេសកាន់តែជឿនលឿន អ្នកផលិតមាតិការមួយចំនួនចង់បានតែ Views ជ្រុលដែលនាំឲ្យបាត់បង់តម្លៃនៃក្រមសីលធម៌។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនខ្លះគាត់គិតតែពីចង់បាន views អ្នកខ្លះបន្លំធ្វើរបូតនេះរបូតនោះវាមិនដែល […] មិនតិចទេបងប្អូនដែលពេលកងទ័ពយើងកំពុងតែច្បាំងគ្នា អ្នកបង្កើត TikTok ដើម្បីឲ្យគេចូលលុយប្រយ័ត្ន ប្រយ័ត្នឲ្យមែនទែនអ្នកខ្លះយកឱកាសនេះដើម្បីបានលុយ»។ ជុំវិញបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងមហាផ្ទៃ និងមន្រ្តីជំនាញ តាមដានឲ្យបានជាប់លាប់ ចំពោះជនឆរបោកតាមអនឡាញ ដែលតែងឆក់ឱកាសផ្សេងៗ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងបង្កភាពអសន្តិសុខនៅក្នុងសង្គម។ បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បងប្អូនប្រជាពលរដ្ឋមានទឹកចិត្តល្អ អាណិតអាសូរ ទៅកាន់អ្នកខ្វះខាតក្រលំបាក ប៉ុន្តែបែរជាត្រូវជនឆ្លៀតឱកាសមួយចំនួន ឆក់យកឱកាសនេះ ដើម្បីរកលុយចូលហោប៉ាវខ្លួ​នទៅវិញ។ ទោះជាយ៉ាងក្ដី សម្ដេចធិបតីនាយករដ្ឋមន្រ្តី​ នឹងជំរុញឲ្យមានការទប់ស្កាត់ចំពោះករណីនេះជូនប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News