(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតបង្កដោយជនជាតិចិន ក្រោមរូបភាពណាត់នារីរងគ្រោះដើម្បីទៅជួបថៅកែ ឬដើម្បីញាំបាយ ហើយចាប់បង្ខាំងជំរិតទារប្រាក់១លានយ័ន្ដ។ ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីក្រុងបាវិត ខេត្តស្វាយរៀង។ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន១,០០០,០០០យ័ន្ត ទៅលើពួកខ្លួននៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ […]