ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ថៃ មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ថៃ បានផ្សពេះផ្សាយព័ត៌មានមិនពិតជុំវិញការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ថាប្រទេសកម្ពុជា ជាអ្នកបិទព្រំដែន មិនមែនប្រទេសថៃនោះទេ។ ដោយហួសចិត្តនឹងការលើកឡើងបែបនេះរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!»។ ប្រសាសន៍របស់សម្ដេចតេជោ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន មកជួបជាមួយខ្ញុំ ក៏គាត់មានការលំបាកដែរ គាត់មានការវិនិយោគនៅថៃផង នៅកម្ពុជាផង។ គាត់ថាគាត់ពិបាក ឥលូវមិនដឹងត្រូវសម្រេចចិត្តរបៀបមិច? ព្រោះគាត់ធ្វើការវិនិយោគនៅកម្ពុជា ដឹកទៅថៃ ធ្វើការវិនិយោគនៅថៃ ដឹកមកកម្ពុជា វាឆ្លងឆ្លើយគ្នាអ៊ីចឹង ព្រោះជាគ្រឿងបង្គំ វាទាក់ទងគ្នា។ បានខ្ញុំប្រាប់គាត់ថា រឿងហ្នឹងរឿងថៃតើ ឥលូវឯកឧត្តមទៅប្រាប់ខាងថៃទៅ ឱ្យធ្វើឱ្យដូចមុនទៅវាចប់ហើយ, វាមានរឿងអីពិបាក? បិទ […]

ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យអ្នកជំនួញក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម ពោត ដំឡូងមី ផលិតចំណីសត្វឱ្យបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាកសិផលខ្វះទីផ្សារ

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ អ្នកជំនួញកសិកម្មជើងចាស់ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានស្នើឱ្យអ្នកជំនួញក្នុងស្រុក រិះរកមធ្យោបាយប្រើប្រាស់វត្ថុធាតុដើម ពោត ដំឡូងមី ផលិតចំណីសត្វ ឱ្យបានកាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាកសិផលខ្វះទីផ្សារ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ម៉ុង ឫទ្ធី អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងនវានុវត្ដន៍ ២០២៥ ក្រោមវត្ដមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកពាក់ព័ន្ធទាំងអស់ សូមមេត្ដាខិតខំរិះរកគ្រប់មធ្យោបាយ កែប្រែវត្ថុធាតុដើមផលិតចំណីសត្វ មកប្រើដំឡូងមី ពោត កន្ទក់ចុងអង្ករ ជាពិសេសអង្ករស្រូវអ៊ីអ៊ែរ យកមកធ្វើចំណីសត្វឲ្យបានកាន់តែច្រើន យ៉ាងហោចណាស់យើងជួយបានមួយផ្នែកធំ ដើម្បីកាត់បន្ថយការលំបាករបស់កសិករ»។ បន្ថែមពីនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា ចំពោះវិបត្ដិនៅព្រំដែន កម្ពុជា-ថៃ […] ពោត ដំឡូងមី […]

ស្ត្រីពលករម្នាក់ដើរឆ្លងដែនដល់ដីកម្ពុជា ដល់ពេលសម្រាលកូន, សម្រាលបានកូនប្រុសទម្ងន់ជាង៣គីឡូក្រាម​

Liny Chan July 3, 2025 03/07/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ត្រីជាពលករខ្មែរមួយរូប បានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកព្រំដែនប៉ោយប៉ែត ទាំងផ្ទៃពោះដល់ថ្ងៃសម្រាល។ គ្រាន់តែដើរឆ្លងដែនដល់ដីកម្ពុជាភ្លាម អ្នកស្រី សេង កែវមុនី បានប្រាប់ទៅមន្ត្រីក្រសួងការងារ ដែលឈរនៅច្រកព្រំដែនពីអាការៈផ្ទៃពោះរបស់ខ្លួន។ ភ្លាមនោះ លោក ងិន វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការ គ.ក.ប នៃក្រសួងការងារ បានស្ទុះស្ទាជួយសម្របសម្រួលហៅរថយន្តពេទ្យដឹកទៅកាន់មណ្ឌលសុខភាពភ្លាមៗ ដើម្បីសម្រាល។ ក្រោមការយកចិត្តទុកដាក់របស់គ្រូពេទ្យ អ្នកស្រី កែវមុនី បានសម្រាលកូនប្រុសទម្ងន់ជាង៣គីឡូក្រាម ដោយសុវត្ថិភាព។ អ្នកស្រីបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងការងារ និងគ្រូពេទ្យដែលបានជួយអ្នកស្រី។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ត្រីជាពលរកខ្មែរម្នាក់ខណៈចេញពីប្រទេសត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន ត្រូវបានអាជ្ញាធរខេត្តក្រុង មន្ត្រីពាក់ព័ន្ធជុំវិញច្រក រួមជាមួយក្រុមគ្រូពេទ្យប្រចាំការ ទទួលពលករវិលត្រឡប់មកប្រទេសវិញនោះ ក្រោមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)។ លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ស្ត្រីដែលជាពលករខ្មែរឈ្មោះ សេង កែវមុនី ភេទស្រី អាយុជាង៣០ឆ្នាំ […]

នគរបាលឃាត់ខ្លួនអ្នកលក់ផ្លែទុរេន បោកប្រាស់តាមអនឡាញពីរនាក់ បញ្ជូនទៅតុលាការ

Liny Chan July 3, 2025 03/07/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះ ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចេក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកជាច្រើនរូប។ ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមានសមាសភាព២៥រូប ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជាប្រធាន អមដោយអនុប្រធានចំនួន៨រូប​ រួមមាន៖ *ទី១៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី២៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី៣៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន*ទី៤៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ […]

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន! នាយករដ្ឋមន្ដ្រីសិង្ហបុរី សង្ឃឹមថា កម្ពុជា-ថៃ នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្ហាញពីជំហរថា លោកសង្ឃឹមថា កម្ពុជា-ថៃ នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោអនុញ្ញាតឲ្យ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា រិទ្ធី អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយដែលបានជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី និងសហការី ហើយ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរីមកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនង រវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែរីកចម្រើន និងល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងជាមួយគ្នាយ៉ាងយូរអង្វែងកន្លងមកដែលពេលនេះមានរយៈពេល ៦០ឆ្នាំមកហើយ ដែលចាប់ផ្ដើមចេញពី […]

មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ដាក់បទបញ្ជាដល់បណ្តាកងរាជអាវុធហត្ថក្រុងស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

Liny Chan July 2, 2025 02/07/2025

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដាក់បទបញ្ជាដល់បណ្តាកងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់រាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បវទ្ទហេតុផ្សេងៗ ព្រមទាំងត្រៀមលក្ខណៈគ្រប់ពេលវេលា និងក្តាប់ឲ្យបាននូវមុខសញ្ញាក្រុមទុច្ចរិត ដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។ ការដាក់នូវបទបញ្ជាយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារកិច្ច ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីជា មេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់ អនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ […]

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្អៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ។ បើតាមការបង្ហោះលើគណនីហ្វេកប៊ុកផេក Wildlife Alliance Cambodia-អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថាលោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥តទៅ។ គាត់មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។ តាមរយៈសំណេរដដែល អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរអគ្គិសនី ប្រាប់ឲ្យក្រុមហ៊ុន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ឲ្យក្រុមហ៊ុនចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ។ នេះបើតាមលិខិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្តោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំបញ្ឈប់ការចេញវិក្កយបត្រ ថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃ សេវាផ្សេងៗ ជា «ប្រាក់បាត» នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ អាចធ្វើទៅបាន

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News