ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ និងម៉ូតូកង់បួន និងសម្ពោធមណ្ឌលផ្តល់សេវាសាធាណៈ នៅផ្សារទំនើប អូឡាំព្យា

Liny Chan June 27, 2025 27/06/2025

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យានៅផ្សារទំនើបអូឡាំព្យា និងដោយមានកាចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងនាឱកាសនោះលោក ប៉េង ពោធិ៍នា បានឱ្យដឹងថា សមិទ្ធផលការងារជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននាពេលកន្លងមក ពុំមែនកើតឡើងដោយការចៃដន្យនោះទេ តែកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងនៅក្នុងអាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូលរួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរបំពេញ ការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស គឺជាកត្តាមិនអាចខ្វះបាន ដែលបានបើកឱកាសឱ្យ រាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បិតាសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រ យានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យានាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល […]

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឱសថបង្ការការឆ្លងមេរោគអេដស៍ ដែលមានប្រសិទ្ធភាពការពាររហូតដល់ទៅ ៩៥%

Liny Chan June 27, 2025 27/06/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការនេះ ក៏មានការចូលរួមពីលោកស្រី Patricia Ongpin នាយិការបស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង និងលោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, តំណាងពីកាកបាទក្រហមកម្ពុជា និងអង្គការដៃគូជាច្រើនទៀត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឹអេដស៍ សើស្បែក និងកាមរោគ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍ សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួន […]

សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅរដ្ឋមន្ត្រីការពារជាតិថៃ តើនៅមានផ្គត់ផ្គង់ភ្លើង និងអ៉ិនធើណេតមកកម្ពុជានៅចំណុចណាខ្លះ? សូមលោកមានសេចក្តីថ្លៃថ្នូរ និងទទួលខុសត្រូវលើសម្តីរបស់ខ្លួន

Liny Chan June 27, 2025 27/06/2025

(ព្រះវិហារ)៖ ទាក់ទងនឹងរឿងដែលនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចោទថា មកដល់ពេលនេះកម្ពុជានៅបន្តទិញភ្លើងពីថៃចំនួន ៦ចំណុចទៀត, នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានចោទសួទៅវិញថា មកដល់ពេលនេះតើថៃនៅមានផ្គត់ផ្គង់ភ្លើឱ្យកម្ពុជានៅកន្លែងណាខ្លះទៀត? នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើសិននៅមានកន្លែងណាទៀត សូមលោកចេញមកបញ្ជាឱ្យបានក្នុងថ្ងៃនេះមក ព្រោះកម្ពុជាក៏ចង់ដឹងដែរថាមាននៅកន្លែងណាខ្លះទៀត នឹងអាលបានកាត់ផ្តាច់ចោលឱ្យអស់ថែមទៀត តែបើលោកក្តាប់ព័ត៌មានមិនបាន នឹងមិនអាចចេញមកបញ្ជាក់នៅថ្ងៃនេះបាននោះទេ លោកមិនមែនជាមនុស្សនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញថ្លែងសារពិសេស គ្រាដែលបានជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។ ទាក់ទងនឹងបញ្ហាកាត់ភ្លើង និងអ៉ិនធើណេតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកនិយាយថាកម្ពុជាបានទទួលព័ត៌មានខុស ប៉ុន្តែនៅពេលដែលយើងពន្យល់ អ្នកសុំទោសខ្ញុំ អ្នកមិនសក្តិសមធ្វើនាយករដ្ឋមន្ត្រីទេ សូម្បីតែក្រសួងការបរទេសរបស់អ្នកប្រមាថប្រទេសរបស់ខ្ញុំ ក៏អ្នកមិនទាំងដឹងផង ហើយបែរជាមកសុំទោសខ្ញុំតាមទូរសព្ទ ចឹងកម្ពុជាអត់មានជំរើសទុកឱ្យលោកជំទាវកាត់[..] បើគង់តែគេត្រៀមសេនារីយ៉ូកាត់ដដែល កម្ពុជាកាត់មុនបាត់ទៅហើយ»។ […]

សម្តេចតេជោ ហ៊ុន សែន ព្រមានថា កម្ពុជាមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកសត្រូវឈ្លានពាន ទោះបីកម្ពុជាមានសព្វាវុធអាចបាញ់ដល់ទីក្រុងបាងកក តែមិនធ្វើដូច្នោះនោះឡើយ

Liny Chan June 27, 2025 27/06/2025

(ព្រះវិហារ)៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ក៏ប៉ុន្តែកម្ពុជា មិនធ្វើបែបនេះទេកម្ពុជាសុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលមានមហិច្ឆតាឈ្លានពានចូលដីខ្មែរតែប៉ុណ្ណោះ។ ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ចង់បន្តដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីផង និងតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផង។ យន្តការទាំងនេះចំណុចនេះ គឺជាយន្តការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធីទាំងអស់ ប៉ុន្តែរឿងដែលកម្ពុជាបញ្ជូនទ័ពមកព្រំដែន គឺផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅដែលបណ្តាលឱ្យយោធិនកម្ពុជា ម្នាក់បានពលីដោយសារតែទាហានថៃ លួចបាញ់ប្រហារ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមាន […]

សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់

Liny Chan June 27, 2025 27/06/2025

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»។ សម្តេចបានបន្តចោទសួរថា ហេតុអ្វីបានត្រូវខ្លាចតុលាការ? ហើយមកថាកម្ពុជាជាអ្នករំលោភ ហេតុអ្វីមិនប្តឹងទៅតុលាការ? នៅក្នុងប្រទេសមួយ បើភាគីណាមួយមិនសុខចិត្ត គឺត្រូវប្តឹងទៅតុលាការ ហើយនៅលើភពលោកមានតុលាការយុត្តិធម៌អន្តរជាតិដូចគ្នា។ សម្តេចបានថ្លែងថា មេដឹកនាំថៃមិនគួរណាខ្លាចនូវអ្វីដែលជាផ្លូវច្បាប់នោះទេ ហើយបើតុលាការកាត់ក្តី នឹងងាយស្រួលដល់រដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។ សម្តេចបានចោទជាសំណួរថា «តើហេតុអ្វីបានជាថៃទាត់ចោលនូវដំណើរការផ្លូវច្បាប់? បើនិយាយមួយបែបទៅមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់នោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមអនាមឹកប្រើឈ្មោះ និងរូបថតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះសារមិនពិតមានចេតនាទុច្ចរិត, សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ! 

Liny Chan June 27, 2025 27/06/2025

(ភ្នំពេញ)៖ តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះករណីក្រុមជនអនាមឹក បានប្រើឈ្មោះ និងរូបថតរបស់សម្តេច បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះសារមិនពិតមានចេតនាទុច្ចរិត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបង្ហោះសារដូចខាងក្រោម៖ សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយ​ ដែលបានបង្កើតឡើងដោយក្រុមអនាមឹក​ ផុសសារមិនពិត​ និងមានចេតនាទុច្ចរិតបំផុត។ អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់​ មេត្តាជ្រាបជាព័ត៌មាន​ និងសូមប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់បំផុត​។ សម្រាប់គណនីផ្លូវការ​ និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ គឺមានតែដូចក្នុងតំណភ្ជាប់ខាងក្រោមប៉ុណ្ណោះ ១/​ ហ្វេសបុក​ផេកផ្ទាល់ខ្លួនផ្លូវការ៖​ https://www.facebook.com/share/1CtnXcXULV/?mibextid=wwXIfr ២/​ ហ្វេសបុកផេកការងារផ្លូវការ៖​ https://www.facebook.com/dr.hunmanetofcambodia ៣/​ បណ្តាញសង្គម X ផ្លូវការ៖ https://x.com/dr_hunmanet_pm ៤/ បណ្តាញសង្គម TikTok ផ្លូវការ៖ https://www.tiktok.com/@dr.hunmanetofcambodia ៥/ បណ្តាញសង្គម Instagram ផ្លូវការ៖ https://www.instagram.com/dr.hunmanetofcambodia ៦/ តេឡេក្រាមឆាណែល ផ្លូវការ៖ https://t.me/Dr_Hunmanetofcambodia Please be informed that this […]

លោក អ៊ុច បូររិទ្ធ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានពង្រឹង និងពង្រីកជាប្រចាំលើគ្រប់វិស័យ

Naren June 27, 2025 27/06/2025

(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក គីម ជុងណាម ប្រធានមូល និធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ និងប្រតិភូមូលនិធិ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា និងបានពិភាក្សាអំពីការងារសកម្មភាពមនុស្សធម៌ និងសក្ដានុពលវិនិយោគនៅកម្ពុជា នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ តាងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អនុប្រធានទី១ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ជាលើកទី៣។ លោកអនុប្រធានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ចិត្តសប្បុរសរបស់មូលនិធិ តាមរយៈការផ្ដល់អំណោយដ៏ថ្លៃថ្លាជាថវិកានិងសម្ភារៈនានា សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា នៅតាមបណ្ដារាជធានី/ខេត្ត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពសប្បុរសធម៌នេះមិនត្រឹមតែរួមចំណែកជួយដោះស្រាយ នូវភាពខ្វះខាតជូនដល់ប្រជាជនទីទ័លក្រ និងងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយពូនជ្រំកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ អនុប្រធានទី១រូបនេះ ក៏បានសម្តែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សា.កូរ៉េ ដែលត្រូវបានពង្រឹង និងពង្រីកជាប្រចាំលើគ្រប់វិស័យរួមទាំងវិស័យ នយោបាយ ការបរទេស […]

ទីប្រឹក្សាសម្ដេចតេជោ នាំយកបន្លែ៣០តោន គ្រឿងទេស សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ផ្តល់ដល់កងទ័ពជួរមុខ

Naren June 27, 2025 27/06/2025

(ព្រំដែន)៖ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ ស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ ក៏មានកាតព្វកិច្ចជួយឧបត្ថម្ភដល់អ្នកសរភូមិមុខផងដែរ។ នៅពេលថ្មីៗនេះលោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សែម សារឿន ព្រមទាំងក្រុមការងារ បាននាំយក បន្លែ៣០តោន គ្រឿងទេស១ចំនួន សម្ភារប្រើប្រាស់ និងថវិកាបានមកពីបងប្អូន ប្រជាសហគមន៍កោះមាសបាននាំយកទៅជូនដល់ដៃកងទ័ពជួរមុខយើងនៅបញ្ជាការដ្ឋានអង្គរក្សដើម្បីធ្វើការចែកចាយបន្តទៅតាមអង្គភាពផ្សេងៗ ដែលមានឧត្តមសេនីយ៍ឯក មេបញ្ជាការទិស ឧត្តមសេនីយ៍ទោ វង្ស សុភក្ត្រ តំណាងបញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ត្រី និងនាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរងយ៉ាងច្រើនកុះកររង់ចាំទទួលស្វាគមន៍គណៈប្រតិភូ។ ស្ថិតក្នុងពិធីប្រគល់-ទទួលបន្លែ គ្រឿងទេស និងថវិកានារលៀលថ្ងៃនោះ លោកបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល […]

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងពីភាពលឹបល របស់នាយករដ្ឋមន្ត្រី និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា, កម្ពុជាអត់លឹបល ដូចថៃទេ

Liny Chan June 26, 2025 26/06/2025

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីភាពមិនច្បាស់លាស់ និងការលឹបលរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ប៉ុន្តែបើកតែទ្វារហាមមនុស្សចេញចូល ហើយបែរជាចោទកម្ពុជាថាជាអ្នកបិទព្រំដែនទៅវិញ។ សម្តេចបានថ្លែងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចេញមកប្រកាសបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយសារ UN ថាកម្ពុជាប្រទេសមានឧក្រិដ្ឋកម្មអនឡាញ ដោយអនុញ្ញាតឱ្យសិស្ស និងអ្នកជំងឺធ្ងន់ប៉ុណ្ណោះចូលប្រទេសថៃ ដែលពេលនោះក្រុមយោធាថៃ ចាប់ផ្តើមបិទ។ ល្ងាចឡើងមិនបានម៉ោងប៉ុន្មានផង ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសថៃ ចេញមកនិយាយថា ថៃមិនបានបិទព្រំដែន ស្អែកឡើងថ្ងៃទី២៥ ខែមិថុនា ស្រាប់តែទាហានថៃបើកទ្វារព្រំដែនដើម្បីថតរូប តែបទបញ្ជាហាមមនុស្សចេញចូលដដៃល។ សម្តេចសង្កត់ធ្ងន់ថា «ខ្មែរអត់លេងលឹបលទេ បើហ៊ានធ្វើហ៊ានទទួលខុសត្រូវ យើងបានប្រកាសហើយ បើអ្នកឯងបិទយើងនឹងបិទអចិន្ត្រៃយ៍រហូតដល់អ្នកឯង បើកប្រក្រតីឡើងវិញ បើយើងបិទបើកតាមគាត់បានន័យថា មិនដឹងពេលណាចប់»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ […]

ការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ភាគីទាំងពីរ​ឯកភាពគ្នាដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត​ សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់

Liny Chan June 26, 2025 26/06/2025

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីលទ្ធផល​ នៃកិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក​ តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News