ព័ត៌មានជាតិ

បងប្អូនអាជីវករខ្មែរ ផ្សារឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ ត្រូវបានអនុញ្ញាតឲ្យចូលមកស្រុកវិញ តាមច្រកទ្វារអន្តរជាតិអូរស្មាច់

Liny Chan June 25, 2025 25/06/2025

(ព្រំដែនកម្ពុជា-ថៃ)៖ ប្រជាពលរដ្ឋខ្មែរដែលអាជីវករលក់ដូរនៅផ្សារឆងចម ស្ថិតក្នុងស្រុកកាប់ជើង ខេត្តសុរិន្ទរបស់ថៃ ត្រូវបានអាជ្ញាធរខ្មែរអនុញ្ញាតឲ្យវិលត្រឡប់ចូលមកស្រុកវិញ តាមច្រកទ្វារអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីភាគីថៃបិទច្រកចោលទាំងស្រុងដោយឯកតោភាគី ហើយពួកគាត់វិលត្រឡប់មកមិនទាន់កាលពីម្សិលមិញ។ លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃនេះអាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលមកប្រទេសវិញ សរុបចំនួន៣៥២នាក់ ស្រី១៧៣នាក់ ក្នុងនោះរួមមាន៖ * ពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឆងចម ប្រទេសថៃ និងទេសចរណ៍ សរុបចំនួន១៩៨នាក់* ពលករដែលត្រូវភាគីថៃបញ្ជូនមកវិញមានចំនួន១៥៤នាក់ ស្រី៧២នាក់ (ក្នុងនោះពលករពុំមានឯកសារធ្វើដំណើរសរុប១៤១នាក់ ស្រី៦៧នាក់)។ ក្រៅពីនេះ ក៏មានរថយន្តសរុបចំនួន១៨គ្រឿង និងម៉ូតូចំនួន២៦គ្រឿងផងដែរ។ ក្រោយភាគីកម្ពុជាបានបិទទ្វារច្រកវិញនៅវេលាម៉ោង១០៖៣៣នាទី។ សូមជម្រាបថា រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។ សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ […]

រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ផ្ញើសារទៅភាគីថៃ៖ ថៃចែកជើងគ្នារកនឹកបង្កបញ្ហាជាមួយកម្ពុជា ដើម្បីបិទបាំងអំពើស្មោកគ្រោកបា-ញ់ប្រហារទាហានខ្មែរបាត់បង់ជីវិតនៅតំបន់មុំបី

Liny Chan June 25, 2025 25/06/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារទៅភាគីថៃ ដោយកត់សម្គាល់ថា ទាំងរដ្ឋាភិបាល កងទ័ព និងក្រុមប្រឆាំងថៃ កំពុងចែកជើងគ្នារកនឹកសកម្មភាពបង្កហេតុ បង្វែរសាច់រឿង បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ តាមរយៈបណ្ដាញសង្គម Facebook លោកអភិសន្ដិបណ្ឌិត ស សុខា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន? រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ […]

ពងកូនក្រពើភ្នំថ្មីចំនួន៤៣ក្បាល ត្រូវបានរកឃើញ ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

Liny Chan June 25, 2025 25/06/2025

(ភ្នំពេញ)៖ កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ កាលពីឆ្នាំ២០២៤ ចំនួន​៦៥គ្រាប់​ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។ ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គ្រប់ព្រំដែនទាំងអស់កម្ពុជា-ថៃ, អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែប្រជាពលរដ្ឋ ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល

Liny Chan June 25, 2025 25/06/2025

(ព្រំដែនកម្ពុជា-ថៃ)៖ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ… ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។ សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់អ្នកជំងឺ និងកូនសិស្ស អនុញ្ញាតឲ្យឆ្លងកាត់បាន តែក្រៅពីនេះ គឺភាគីថៃ នៅបន្តបិទដដែល។ លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ភាគីថៃ អនុញ្ញាតឲ្យតែអ្នកជំងឺ និងកូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីយើងក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹម ៣ម៉ោង ដើម្បីឲ្យពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត, ច្រកទ្វារតំបន់ទុកពេលត្រឹម ១ម៉ោង មុនបិទទាំងស្រុង

Liny Chan June 24, 2025 24/06/2025

(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលត្រឹម៣ម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនសម្រេចបិទខ្ទប់ច្រកទ្វារអន្ដរជាតិមួយនេះទាំងស្រុង បញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមក។ សេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឯកភាពគ្នាទុកពេល ៣ម៉ោងសម្រាប់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវរបស់ថៃ បានជួបជជែកគ្នា និងឆ្លងយោបល់ថ្នាក់ដឹកនាំរៀងៗខ្លួន។ តែសម្រាប់ជនជាតិបរទេស ក្រៅពីជនជាតិកម្ពុជា-ថៃ មិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នោះទេ។ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត, បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចឲ្យពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។ ដោយឡែក សម្រាប់ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅ​ប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នា។ នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដ នៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់។ ដោយឡែកសម្រាប់ច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺភាគីកម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹមម៉ោង១ប៉ុណ្ណោះ ពោលនៅម៉ោង៥ ដល់ម៉ោង៦ល្ងាចថ្ងៃនេះ ពលរដ្ឋត្រូវវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនវិញ ហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្ដទៀត។ សូមជម្រាបថា ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា […]

លោក ត្រាំ ថា នាពេលនេះ បទឈប់បាញ់អ៉ីរ៉ង់-អ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយ

Liny Chan June 24, 2025 24/06/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយនាថ្ងៃអង្គារនេះ ហើយបានទទូចឱ្យភាគីទាំងពីរ កុំរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា បទឈប់បាញ់ខាងលើ នឹងជាដំណើរការមួយប្រព្រឹត្តទៅជាដំណាក់កាល ដែលត្រូវប្រើ​ពេលវេលាសរុប២៤ម៉ោង ចាប់ផ្តើមពីខ្ទង់ម៉ោង០៤៖០០នាទី តាមម៉ោង GMT ដោយអ៉ីរ៉ង់ជាអ្នកផ្អាកប្រតិបត្តិការទាំងអស់មុន ហើយអ៉ីស្រាអែលនឹងធ្វើដូចគ្នា នៅ១២ម៉ោងបន្ទាប់ពីនោះ។ មុនបទឈប់បាញ់ចូលជាធរមាន អ៉ីរ៉ង់នៅថ្ងៃអង្គារនេះ បានបាញ់មីស៉ីលជាច្រើនជុំទៅលើអ៉ីស្រាអែល ហើយក្រុមអ្នកសង្រ្គោះអ៉ីស្រាអែល អះអាងថា មនុស្សយ៉ាងហោច៤នាក់ បានស្លាប់ក្នុងការវាយប្រហារចុងក្រោយរបស់អ៉ីរ៉ង់។ គួរបញ្ជាក់ថា អ៉ីរ៉ង់និងអ៉ីស្រាអែល បានធ្វើសង្រ្គាមផ្លូវអាកាសដាក់គ្នាអស់រយៈពេល១២ថ្ងៃ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា។ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃមកនេះ បានបង្កឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង ជាពិសេសនៅពេលដែលអាមេរិក បានសម្រេចចិត្តចូលរួមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុនថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ប៉ុន្តែក៏មិនអាចឈរឱបដៃឱ្យគេបំពាននោះដែរ 

Liny Chan June 24, 2025 24/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ហោះវីដេអូសកម្មភាពសម្តេចចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ។ ជាមួយការបង្ហោះវីដេអូសកម្មភាពនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ សម្តេចមហាបវរធិបតី បានគូសរំលេចបន្ថែមថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែក៏មិនអាចឈរឱបដៃឱ្យគេបំពានបានដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រឹកនេះ ក្រុមយោធាថៃបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា តាមអ្វីដែលជាការប្រកាសដោយឯកតោភាគី, ពលរដ្ឋខ្មែរអាចវិលចូលប្រទេសបាន តែចេញទៅវិញមិនបាន

Liny Chan June 24, 2025 24/06/2025

(ភ្នំពេញ)៖ ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីរាយការណ៍ពីគ្រប់ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ បានឲ្យដឹងថា បន្ទាប់ពីការសម្រេចចិត្តដោយឯកតោភាគីរបស់ក្រុមយោធាថៃ ពិសេសមេបញ្ជាការភូមិ១ និងភូមិ២ថៃ គឺច្រកទ្វារព្រំដែនទាំងអស់ត្រូវបានបិទទាំងស្រុង ដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញ ឬអ្នកដំណើរចេញចូលដូចប្រក្រតីភាពនោះទេ។ ប៉ុន្ដែពួកគេ បានផ្ដល់លក្ខខណ្ឌសម្រាប់អ្នកដែលអាចចេញចូលបាន មានតែសិស្សសាលា និងអ្នកជំងឺប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងនៅទឹកដីថៃ ពិសេសពលករខ្មែរនោះ គឺក្រុមយោធាថៃអាចឲ្យចូលមកប្រទេសកម្ពុជាវិញបាន មិនបិទខ្ទប់នៅក្នុងដីរបស់គេឡើយ តែមិនអនុញ្ញាតឲ្យចូលទៅដីថៃវិញជាដាច់ខាត។ ស្ថានភាពនៅច្រកទ្វារច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ខេត្តកោះកុង គឺយោធាថៃ អនុញ្ញាតឲ្យពលករខ្មែរត្រឡប់ចូលប្រទេសកម្ពុជាវិញ។ សម្រាប់នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកដំណើរជាច្រើននាក់ រួមទាំងជនជាតិថៃផងនោះ បានកកស្ទះនៅច្រកទ្វារព្រំដែន។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យផ្ទាល់នៅច្រកទ្វារព្រំដែន ដោយបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលកំពុងឈរចាំកកស្ទះ បម្រុងឆ្លងដែន។ លោកអភិបាលខេត្តបន្ទាយមានជ័យ បានពន្យល់ពលរដ្ឋថា ហេតុការណ៍ទាំងអស់នេះដែលបានកើតឡើង គឺភាគីថៃ ពិសេសក្រុមយោធាថៃតែម្ដង ដែលជាអ្នកបង្កទាំងអស់ ពោលសុទ្ធតែជាការសម្រេចចិត្តដោយឯកតោភាគី ក្នុងការបិទច្រកទ្វារព្រំដែនជាមួយប្រទេសកម្ពុជា […]

អ្នកដំណើរជាច្រើននាក់ កកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយទាហានថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា

Liny Chan June 24, 2025 24/06/2025

(បន្ទាយមានជ័យ)៖ អ្នកដំណើរជាច្រើននាក់ រួមទាំងជនជាតិថៃផងនោះ បានកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយទាហានថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា។ យោធាថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា ប៉ុន្ដែសម្រាប់អ្នកជំងឺ និងសិស្សានុសិស្សអាចធ្វើដំណើរចេញចូលបានធម្មតា។ យោងលិខិតរបស់មេបញ្ជាការភូមិភាគ១ និងភូមិ២របស់ថៃ បានដាក់ចេញនូវបទបញ្ជាថ្មីមួយ ក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។ លិខិតដដែលនោះ មេបញ្ជាការភូមិ១ថៃ បានបញ្ជាឲ្យបិទចាប់ពីស្រុកម៉ាឡៃ រហូតដល់ខេត្តកោះកុង។ ដោយឡែក មេបញ្ជាការភូមិ២ថៃ បញ្ជាឲ្យបិទចាប់ពីក្រុងប៉ោយប៉ែត រហូតដល់ខេត្តព្រះវិហារ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបផ្លូវការណាមួយ ក្រោយការសម្រេចដោយឯកតោភាគីរបស់ក្រុមយោធាថៃនេះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រមុខការទូតអ៉ីរ៉ង់ ថាមិនទាន់មានកិច្ចព្រមព្រៀងបទឈប់បា-ញ់ជាមួយ អ៉ីស្រាអែល ឡើយ

Liny Chan June 24, 2025 24/06/2025

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បាននិយាយថាក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែលនោះទេ ក្រោយលោក ត្រាំ ប្រកាសពីការឈានដល់បទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការលើកឡើងរបស់ប្រមុខការទូតអ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់កាលពីថ្ងៃចន្ទ។ តាមលោក Araghchi ក្នុងពេលឥលូវ មិនទាន់មានកិច្ចព្រមព្រៀងលើបទឈប់បាញ់ណាមួយ ឬការបញ្ឈប់ប្រតិបត្តិការយោធានៅឡើយទេ។ លោក Araghchi បន្ថែមថា «ប្រសិនបើរបបអ៉ីស្រាអែលបញ្ឈប់សកម្មភាពឈ្លានពាន ខុសច្បាប់របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៉ីរ៉ង់ នោះយើងមិនមានបំណងបន្តការឆ្លើយតបរបស់យើងបន្ទាប់ពីនោះ នោះទេ»។ គួរបញ្ជាក់ថា ការប្រកាសពីការឈានដល់បទឈប់បាញ់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់របស់លោក ត្រាំ កើតមានឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារដោយបាញ់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា ជាការសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News