ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់ នៅក្នុងប្រទេសថៃ ដែលអាចស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ»

Liny Chan June 26, 2025 26/06/2025

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។ សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។ សម្តេចបានលើកឡើងហេតុការណ៍ជាក់ស្តែង គឺការសម្រេចបិទបើកព្រំដែនជាមួយកម្ពុជា គឺមានភាពមិនច្បាស់លាស់ឡើយរវាងនាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ដែលបង្ហាញពីភាពមិនស្រុះស្រួលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋនៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន

Liny Chan June 26, 2025 26/06/2025

(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។ ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ​បន្តថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​ឲ្យ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និត​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ដល់ ​ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា […]

ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃស្អែកនេះហើយ

Liny Chan June 26, 2025 26/06/2025

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាពអបអរសាទរពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះមុនីរ៉េត(២១៧)សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ឳ្យដឹងទៀតថា ព្រឹត្តិការណ៍នោះ ក៏មានសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈ ព្រមទាំងទស្សនាពិពរណ៍ និងឱកាសទទួលបានរង្វាន់ជាច្រើន ចាប់ពីថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥។ ប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី ពិព័រណ៍ផ្លាកលេខម៉ូតូ និងរថយន្ត ការលក់លេខពិសេសផ្ទាល់ខ្លួនម៉ូតូ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងខួប៥ឆ្នាំ ដាក់ដំណើរការលេខពិសេសផ្ទាល់ខ្លួនរថយន្ត ព្រមទាំងឱកាសឈ្នះរង្វាន់ជាច្រើនឈ្នះរង្វាន់ដូចជា៖ អាវយឺត ដបទឹក និងមួកសុវត្ថិភាពជាដើម។ លោកបានបន្ថែមថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋ ឃើញថាមានបងប្អូនជាច្រើនមានបំណងចង់បានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។ ក្នុងនាមជាអ្នកផ្តល់សេវា […]

កម្ពុជា-ថៃ បន្តអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំង២ ដែលនៅសេសសល់អាចចេញ និងចូលរៀងៗខ្លួន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

Liny Chan June 26, 2025 26/06/2025

(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅសេសសល់អាចធ្វើដំណើរត្រឡប់ចូលប្រទេសរៀងខ្លួនវិញ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។ សេចក្ដីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានអនុញ្ញាតឲ្យពលករ និងអាជីវករខ្មែរនៅផ្សាររ៉ុងកឿ ចេញពីប្រទេសខ្លួន ហើយអាជ្ញាធរកម្ពុជា ក៏បានទទួលប្រជាពលរដ្ឋឲ្យវិលត្រឡប់ចូលប្រទេសវិញផងដែរ។ ដោយឡែក សម្រាប់ជនជាតិថៃ ដែលនៅសេសល់ក្នុងក្រុងប៉ោយប៉ែត ក៏អាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសគេវិញដូចគ្នា។ បើតាមសេចក្ដីរាយការណ៍, មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រុមយោធាថៃបន្ដសម្រេចបិទដោយឯកតោភាគីដដែល មិនទាន់បើកវិញជាផ្លូវការនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

Liny Chan June 26, 2025 26/06/2025

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។ កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។ សម្តេចតេជោ ហ៊ុន សែន ជាអគ្គភស្តុភារជាន់ខ្ពស់ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម និងធ្វើឱ្យទាហានថៃ បាក់ស្បាតអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ ដំណើររបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី។ កម្ពុជាជាប្រទេសដែលស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាព្រោះភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមនោះឡើយ។ នយោបាយសន្តិភាពត្រូវបានមេដឹកនាំកម្ពុជាតែងប្រកាសប្រកាន់យក និងជំរុញឱ្យពិភពលោកប្រកាន់យកជារឿយៗតាមវេទិកាតំបន់ និងអន្តរជាតិ។ ការបញ្ជូនកងទ័ព និងសព្វាវុធ មកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី […]

នារីកម្ពុជា បើកទំព័រប្រវត្តិសាស្ដ្រប្រកួតមិត្តភាពក្នុងដីដំបូង ឈ្នះហ្គាំ ១-០

Liny Chan June 26, 2025 26/06/2025

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា បានយកឈ្នះក្រុមជម្រើសកោះហ្គាំ ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ជ័យជម្នះនេះ បានក្លាយជាការបើកទំព័រប្រវត្តិសាស្ដ្រដ៏ល្អ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូងលើទឹកដីរបស់ខ្លួន។ ជំនួបដ៏ជក់ចិត្តដែលមិនសូវមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានសាងភាពភ្ញាក់ផ្អើល ជាមួយការបង្ហាញគុណភាពលេងដ៏ល្អ ទាំងកម្លាំង និងបច្ចេកទេស ដែលមានប្រៀបច្រើនលើគូប្រជែង ទោះបីកីឡាការិនីហ្គាំ មានមាឌធំជាងបន្ដិចក្ដី។ ក្រោយចាប់ផ្ដើមបាន ១៥នាទី ក្រុមជម្រើសជាតិនារីកម្ពុជា ក៏រកបានគ្រាប់នាំមុខ ១គ្រាប់មុន ដោយកីឡាការិនី សឿន វិផា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីការព្យាយាមដាក់សម្ពាធ និងមានឱកាសស៊ុតជាច្រើនលើក តែកីឡាការិនីកម្ពុជា មិនអាចស្វែងរកគ្រាប់បាល់បន្ថែម។ ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រមានការស្ងើចសរសើរ ចំពោះការខិតខំប្រឹងរបស់ក្រុមកីឡាការិនីកម្ពុជា ហើយសង្ឃឹមថា ពួកគេនឹងធ្វើបានកាន់តែល្អ សម្រាប់ការប្រកួតផ្លូវការចំពោះមុខ គឺការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup Australia 2026 ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលG ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ […]

ជនបរទេសម្នាក់ បានស្តីបន្ទោសទាហានថៃ ដែលក្រឡាស់សម្តី និងមិនឲ្យគាត់ចូលទៅពិនិត្យសុខភាព

Liny Chan June 25, 2025 25/06/2025

(ឧត្តរមានជ័យ)៖ បុរសជនជាតិបរទេសម្នាក់ បានស្តីបន្ទោសទាហានថៃ ដែលក្រឡាស់សម្តី និងមិនឲ្យគាត់ចូលទៅពិនិត្យសុខភាពបាន តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយត្រូវបង្ខំឲ្យគាត់ធ្វើដំណើរត្រឡប់ ទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើដំណើរតាមយន្តហោះ។​ បុរសបរទេសម្នាក់ បាននិយាយថា «ពួកគេបានក្រឡាស់សម្តី។ ដំបូងឡើយ ពួកគេថាអាចឱ្យខ្ញុំចូលទៅបាន ប៉ុន្តែក្រោយមក ពួកគេបានប្រាប់ខ្ញុំវិញថា ចូលអត់បានទេ។ ខ្ញុំមានលិខិតពេទ្យបញ្ជាក់ ត្រឹមត្រូវ ប៉ុន្តែពួកគេស្រាប់តែប្រាប់ខ្ញុំឱ្យចូលទៅ តាមជើងហោះហើរទៅវិញ»។ បុរសរូបនេះ បានបន្តថា «ខ្ញុំមានកាតថៃនៅទីនេះ ប៉ុន្តែឥឡូវពួកគេមិនអនុញ្ញាតឱ្យខ្ញុំចូលទៅជួបគ្រូពេទ្យ ដើម្បីចាក់ថ្នាំដែលខ្ញុំត្រូវការជាចាំបាច់នោះទេ។ ពេលនេះជម្រើសដើម្បីចូលទៅប្រទេសថៃ គឺមានតែត្រូវជិះយន្តហោះ ប៉ុន្តែទាល់តែខ្ញុំជិះត្រឡប់ត្រឡប់ទៅដល់សៀមរាបវិញសិន»។ នៅពេលសួរថា តើលោកបានទៅសួរនាំមន្រ្តីថៃខាងណា? ខាងយោធា ឬខាងអន្តោប្រវេសន៍? បុរសបរទេសរូបនេះ បានឆ្លើយថា លោកបានទៅសួរខាងយោធា។ ព្រោះមន្រ្តីអន្តោប្រវេសន៍ថៃ នាពេលនេះធ្វើអ្វីមិនកើតទេ។ ឥឡូវព្រំដែនស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ នៅប្រទេសថៃ សឹងតែជារឿងធម្មតាទៅហើយ គឺយោធាមានឥទ្ធិពលណាស់។ សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបាន ប្រកាសកាលពីប៉ុន្មានថ្ងៃមុន។ […]

ជំនួបជាមួយមន្ត្រីជាន់ខ្ពស់ CDC, ក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha គ្រោងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

Liny Chan June 25, 2025 25/06/2025

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា។ ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិសណ្ឋារកិច្ច -ល-។ ក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣។ […]

អាជ្ញាធរជាតិអប្សរា ធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ ជុំវិញប្រាសាទអង្គរវត្ត

Liny Chan June 25, 2025 25/06/2025

(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យ នៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងារ រយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យ នៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួន ទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។ បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕

មនុស្សជាង ៨០ ០០០នាក់ ត្រូវបានជម្លៀស ក្រោយទឹកជំនន់វាយប្រហារភាគនិរតីប្រទេសចិន​

Liny Chan June 25, 2025 25/06/2025

(Xinhua)៖ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ និងធ្វើឱ្យទឹកទន្លេជន់លិច បានបង្កជាគ្រោះទឹកជំនន់នៅក្នុងតំបន់ចំនួន២នៃខេត្ត Guizhou ស្ថិតនៅភាគនិរតីប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀស ប្រជាជនទ្រង់ទ្រាយធំទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាន​ឱ្យដឹងថាគិតត្រឹមម៉ោង ២៖៣០នាទីរសៀល ថ្ងៃអង្គារ ទី២៤ ខែមិថុនា ប្រជាជន ៤៨ ៩០០នាក់ នៅក្នុងតំបន់ Rongjiang និង៣២ ០០០នាក់ ក្នុងតំបន់ Congjiang ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ខេត្ត Guizhou និងផ្នែកជាច្រើនទៀតនៃភាគខាងត្បូងប្រទេសចិនបានពើបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពី សប្ដាហ៍មុនមកម្ល៉េះ ក្នុងពេលរដូវមូសុងអាស៊ីបូព៌ាប្រចាំឆ្នាំបាននាំមកនូវភ្លៀងធ្លាក់កាន់តែច្រើន។ គួរបញ្ជាក់ថា ខណៈប្រទេសចិនតែងតែជួបប្រទះគ្រោះទឹកជំនន់ក្លាយជារឿងធម្មតាទៅហើយ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថាការប្រែប្រួលអាកាសធាតុគឺជាហេតុផលមួយធ្វើឱ្យ ភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News