(បាងកក)៖ ថៃកំពុងប្រឈមមុខនឹងការកើនឡើងនៃបទល្មើសឆបោកតាមអនឡាញ ថ្មីៗប៉ូលិសថៃ បានចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងនោះរួមមានទាំង ជនជាតិអង់គ្លេស និងអូស្រ្តាលី នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមអនឡាញក្រោមរូបភាពវិនិយោគ ដែលបានបោកបញ្ឆោតយកលុយបានជាង ១.២លានដុល្លារ។ មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកកិច្ចការបទល្មើសឆបោកតាមអនឡាញ បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានទម្លាយថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅប្រទេសថៃ កំពុងកើនឡើងឲ្យគួរឲ្យកត់សម្គាល់ ជាក់ស្តែងបណ្តាញ សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយជាច្រើនព័ត៌មានចាប់តាំងពីដើមឆ្នាំ២០២៥មក។ សារព័ត៌មានដែលបានចេញផ្សាយរួមមាន៖ Reuter, AP News, The Diplomat, Bangkok post, The Nation, VOA និងសារព័ត៌មានច្រើនទៀត។ខាងក្រោមបញ្ជីឈ្មោះសារព័ត៌មានដែលចេញផ្សាយ។ ជាក់ស្តែងថ្មីៗនេះ ប៉ូលិសថៃ ប្រតិបត្តិការឆ្មក់បង្ក្រាបបទល្មើសឆបោកតាមអឡាញ បានធ្វើឡើងនៅផ្ទះជួលមួយកន្លែង ក្នុងខេត្ត Samut Prakan ស្ថិតនៅក្បែរទីក្រុងបាងកក និងឃាត់ខ្លួនមនុស្ស ១៣នាក់។ បទល្មើសឆបោកតាមអនឡាញបានកើនឡើងនៅក្នុងប្រទេសថៃ ជាទីដែលមានប្រជាជនថៃរាប់លាននាក់ បានក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ។ នេះបើតាមកាសែតថៃ The Nation។ The Nation កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទមួយដោយផ្អែកលើការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chulalongkorn កាលឆ្នាំ២០២៤ បានឱ្យដឹងថាប្រជាជនថៃ […]