(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្ដឹងពីនារីជនជាតិចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងករណីសង្ស័យថា ប្ដីរបស់ខ្លួន និងមិត្ត ២នាក់ទៀត ត្រូវបានជនសង្ស័យខាងលើចាប់ខ្លួន និងជំរុញឱ្យផ្ទេរប្រាក់ចំនួន ៤៥,០០០ដុល្លារ ជាថ្នូរដោះលែងមនុស្សឲ្យរួចខ្លួនវិញ។ ប្រតិបត្តិការនេះធ្វើឡើង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងមាត់ពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់លើករណីខាងលើនេះ។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានរកឃើញរថយន្ត ៣គ្រឿងពាក់ព័ន្ធក្នុងករណី៖ ១. LEXUS 570 (BONAM711), ២. RANGE ROVER (2BI-1723), ៣. LEXUS LM350 (2CI-0036) ក្នុងនោះជនរងគ្រោះចំនួន ៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យ និងយកមកស្នងការដ្ឋាន ដើម្បីសួរនាំបន្ថែម និងផ្តល់សក្ខីកម្ម។ ចំណែកឯជនសង្ស័យមានឈ្មោះ XIE TIAN LONG ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន អាសយដ្ឋាននៅក្រុងបូកគោ […]