ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អំពាវនាវឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ចិន ឱ្យបានកាន់តែច្រើនថែមទៀត 

Liny Chan May 24, 2025 24/05/2025

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ដ្រី បានថ្លែងអំពាវនាវឲ្យមានតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ចិន ឲ្យកាន់តែច្រើនថែមទៀត និងបានអំពាវនាវ​ឲ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនអញ្ជើញមកទស្សនាកម្ពុជា ប្រកបភាពកក់ក្តៅ និងសុខសុវត្ថិភាព។ លោក វង្សី វិស្សុត បានថ្លែងអំពាវនាវដូចនេះនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសដែលលោកតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ […]

កម្ពុជាឈ្នះមេដាយ ៨គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី នៅហ្សកដានី

Liny Chan May 24, 2025 24/05/2025

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។ សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា រួមជាមួយកីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា។ លោក […]

អ្នកជំនាញ រំពឹងបទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម នឹងជំរុញវិស័យកីឡាវាយកូនគោលកាន់តែរីកចម្រើន

Liny Chan May 24, 2025 24/05/2025

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកីឡាវាយកូនគោល បានបង្ហាញសុទិដ្ឋិនិយម ចំពោះបទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីជំរុញឲ្យវិស័យកីឡាវាយកូនគោលកម្ពុជាកាន់តែរីកចម្រើន។ នេះបើតាមការលើកឡើងរបស់លោក យូ ភត្រា ប្រធានគ្រប់គ្រងប្រតិបត្តិទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បន្ទាប់ពីទីលានបានសហការជាមួយក្លិបវាយកូនគោលសន្ដិភាព រៀបចំកម្មវិធីប្រកួតសប្បាយៗសន្ដិភាព កាលពីថ្ងៃសុក្រកន្លងទៅ ដោយមានកីឡាករជាតិ និងអន្ដរជាតិ ៥០នាក់ចូលរួម។ គួរដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលបានបង្ហាញនូវសកម្មភាពដ៏ប៉ិនប្រសប់ក្នុងការលេងកីឡាវាយកូនគោលរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតមានការធ្វើត្រាប់តាមពីប្រជាពលរដ្ឋគ្រប់វ័យ និងបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម ដូចជាការច្រៀង និងរាំកម្សាន្ដជាដើម។ តាមរយៈបទចម្រៀងដ៏មានអត្ថន័យ ទាំងខ្លឹមសារ និងរូបភាពនេះ លោក យូ ភក្រា បានចាត់ទុកជាសារមួយដ៏ល្អ ក្នុងការបំផុតឲ្យប្រជាពលរដ្ឋ និងយុវជនចូលរួមលេងកីឡា ពិសេសកីឡាវាយកូនគោល ហើយជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ស្របតាមសកម្មភាពជាក់ស្ដែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតាំងគាំទ្រ និងចូលចិត្តលេងកីឡាវាយកូនគោលជាប្រចាំ។ លោកបន្ដថា «ខ្ញុំគិតថា នេះគឺជាការផ្ទុះមួយដ៏ខ្លាំងមែនទែន ទៅលើវិស័យកីឡាវាយកូនគោល ដែលសម្ដេចពុក(សម្ដេចតេជោ ហ៊ុន សែន) ដែលជាបិតាសន្ដិភាព លោកបានចាប់ផ្ដើម ជាមួយភាពប៉ិនប្រសព្វរបស់លោក ក្នុងការជំរុញឲ្យប្រជាពលរដ្ឋ អាចចាប់ផ្ដើមក្នុងការលេងកីឡាវាយកូនគោល […]

នគរបាលខេត្តព្រៃវែង តែងតែឃាត់អ្នកបើករថយន្ដក្រុងវៀតណាម ដែលបើកបរល្មើសច្បាប់ឲ្យធ្វើកិច្ចសន្យាអប់រំ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Liny Chan May 24, 2025 24/05/2025

(ព្រៃវែង)៖ ករណីរថយន្ដក្រុងវៀតណាម បើកបរលើកំណាត់ផ្លូវជាតិលេខ១ បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុង ដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។ ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរ ពិសេសធ្វើយ៉ាងណាឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។ តាមការពិនិត្យរបស់នគរបាលជំនាញ បានបញ្ជាក់ថា អ្នកបើកបរក្រុងវៀតណាមទាំងអស់នោះ គឺមានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ ហាក់មានការធ្វេស ប្រហែស ពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលបង្កជាក្ដីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអះអាងថា លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលចរាចរណ៍ ដែលឈរជើងអនុវត្តច្បាប់លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ដ្រខេត្តព្រៃវែង បន្ដយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំចំពោះរថយន្ដដែលបើកបរល្មើស ក្នុងនោះមានទាំងរថយន្ដក្រុងធុនធំវៀតណាមផងដែរ។ បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន, កន្លងទៅនគរបាលចរាចរណ៍ខេត្តព្រៃវែង ក៏បានឃាត់រថយន្ដក្រុងទាំងនោះដែលល្មើសច្បាប់ ដើម្បីត្រួតពិនិត្យឯកសាររបស់អ្នកបើកបរ និងបានរកឃើញថា តៃកុងឡានទាំងនោះ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងពង្រីកប្រព័ន្ធការពាររន្ទះនៅតំបន់អង្គរ

Liny Chan May 24, 2025 24/05/2025

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងពង្រីកប្រព័ន្ធសុវត្ថិភាពការពាររន្ទះបាញ់ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជា រន្ទះជាដើម កាន់តែមានភាពខ្លាំងជាងមុន ក្រសួង ស្ថាប័នដែលពាក់ព័ន្ធត្រូវសិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពការពាររន្ទះក្នុងតំបន់ទេសចរណ៍ ពិសេសតំបន់រមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបាញ់ឆ្ពោះត្រង់ការណែនាំនេះ ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរា ជាសេនាធិការត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីអនុវត្តការងារនេះ។ សូមជម្រាបថា ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីពេលកន្លងទៅថ្មីៗនេះ មានហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅតំបន់រមណីយដ្ឋានអង្គរ។ រំលងបានមួយថ្ងៃក្រោយហេតុការណ៍កើតឡើង ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរខេត្ត […]

នគរបាលចាប់ខ្លួនជនសង្ស័យករណីលួចគ្រប់គ្រងគណនី Telegram គេ ហើយផ្ញើសារឆបោកប្រាក់ ៤០លានរៀល, សូមប្រុងប្រយ័ត្នចំពោះការទទួលប្រាក់ ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់

Liny Chan May 24, 2025 24/05/2025

(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីTelegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីTelegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលប្រាក់ដែរផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិត ក្នុងការទទួលផលនៃបទល្មើស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​ណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ​សម្រាប់ចាក់ជូនប្រជាពលរដ្ឋបន្ទាន់ ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ​

Liny Chan May 23, 2025 23/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងរស្រេច ដើម្បីអន្តរាគមន៍ចាក់ជូនប្រជាពលរដ្ឋបន្ទាន់ ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែ​នាំឱ្យត្រៀម​វ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ដោយសម្តេចបវរធិបតី បានកត់សម្គាល់ថា បច្ចុប្បននេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ​​ខណៈកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញផងដែរ។​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ​ទី២៣ ខែឧសភា ឆ្នាំ២០២៥។​ ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដួស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម។ គួរជម្រាបផងដែរថា កាលពី​ពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋ​នាំគ្នាទៅចាក់​វ៉ាក់​សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីការពារខ្លួន​ពីជំងឺកូវីដ១៩ ​ខណៈនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និង​នៅតំបន់លើ​ពិភពលោក ទើបតែបានរកឃើញវីរុសកូវីដ-១៩​ […]

យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅដើមសប្ដាហ៍ក្រោយ

Liny Chan May 23, 2025 23/05/2025

(ភ្នំពេញ)៖ យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា នឹងមកដល់ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាដើមសប្ដាហ៍ក្រោយនេះ។ តាមការគ្រោងទុក យន្ដហោះប្រភេទថ្មី ATR72-600 ខាងលើនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយការចូលរួមទទួលដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង នៅឆ្នាំ២០២៥។ ឥឡូវនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ យន្តហោះប្រភេទថ្មី ATR72-600 នឹងមកដល់១គ្រឿងមុនសិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមាគមគ្រូពេទ្យភ្នែកកម្ពុជា សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក ក្រសួងសុខាភិបាល បណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជាភ្នែកទូទាំងប្រទេស

Liny Chan May 23, 2025 23/05/2025

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា នៅថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលា ស្ដីអំពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្រ្ត» ឬភាសាអង់គ្លេសហៅថា controversy in ophthalmology។ សិក្ខាសាលាខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា បានថ្លែងថា គោលបំណងនៃសិក្ខាសិលានេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្រូពេទ្យភ្នែកគ្រប់ខេត្តក្រុងទូទាំងប្រទេស សរុប ១៤៦ រូប អំពី ចំណេះដឹងថ្មីៗ បទពិសោធន៍ និង នវានុវត្តន៍ក្នុងវិស័យចក្ខុសាស្រ្ត។ លោកស្រីវេជ្ជបណ្ឌិតបានបន្ដទៀតថា «សិក្ខាសាលានេះជាវេទិកាមួយសំរាប់ផ្ដល់ជូននូវការជជែកពិភាក្សា ស្វែងរកជំរើសល្អបំផុតសំរាប់ព្យាបាលអ្នកជំងឺរបស់យើង ព្រមទាំងលើកកម្ពស់ការថែទាំសុខភាពភ្នែកឱ្យកាន់តែប្រសើរឡើង និងស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។ សូមជម្រាបថាសិក្ខាសាលា ស្ដីពី «វាទប្បដិវាទ […]