ព័ត៌មានជាតិ

លោក ត្រាំ បញ្ជាឲ្យបើកដំណើរការពន្ធនាគារ Alcatraz ដ៏ល្បីល្បាញឡើងវិញ

Liny Chan May 6, 2025 06/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា លោកកំពុងណែនាំឲ្យការិយាល័យពន្ធនាគារសហព័ន្ធ (BOP) ធ្វើការសាងសង់ឡើងវិញ និងបើកដំណើរការឡើងវិញនូវពន្ធនាគារ Alcatraz ដ៏ល្បីល្បាញ ដើម្បី «ឃុំខ្លួនឧក្រិដ្ឋជនដែលឃោរឃៅ និងហិង្សាបំផុតរបស់អាមេរិក»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា «សាងសង់ និងបើក ALCATRAZ ឡើងវិញ!… កាលពីអតីតកាល ពេលដែលប្រទេសយើងម៉ឺងម៉ាត់ជាងនេះ យើងមិនស្ទាក់ស្ទើរក្នុងការចាប់ឧក្រិដ្ឋជនគ្រោះថ្នាក់បំផុតដាក់គុកទេ»។ នៅពេលត្រឡប់មកដល់សេតវិមានវិញ លោកបានប្រាប់អ្នកសារព័ត៌មានថា វា «គ្រាន់តែជាគំនិតដែលខ្ញុំមាន» ហើយលោកបានសម្រេចចិត្តធ្វើវា ដោយចាត់ទុកវាជា «និមិត្តរូបនៃច្បាប់ និងសណ្ដាប់ធ្នាប់»។ ពន្ធនាគារសហព័ន្ធ Alcatraz ដែលមានទីតាំងលើកោះមួយក្នុងឈូងសមុទ្រ San Francisco ធ្លាប់ឃុំខ្លួនឧក្រិដ្ឋជនល្បីៗដូចជា Al Capone មុនពេលត្រូវបានបិទនៅឆ្នាំ ១៩៦៣។ វាត្រូវបានគេចាត់ទុកថាជាគុកដែលមានសុវត្ថិភាពបំផុតមួយ ដោយសារទីតាំងដាច់ស្រយាល និងចរន្តទឹកសមុទ្រខ្លាំង ហើយមិនមានកំណត់ត្រាផ្លូវការនៃការរត់គេចខ្លួនដោយជោគជ័យឡើយ។ […]

ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅខណ្ឌដូនពេញ ចំនួន៦នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនដកហូតម៉ូតូ៣ខែ និងធ្វើកិច្ចសន្យាអប់រំ

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។ ក្រោយពីសមត្ថកិច្ចបានធ្វេីការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន៦នាក់​ និងមធ្យោបាយម៉ូតូចំនួន៣គ្រឿង​ និងបានធ្វេីការសាកសួររួចមក​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ ចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញ ឪពុកម្តាយ​ និងអាណាព្យាបាល​ឲ្យមកធានា​ និងធ្វេីការអប់រំណែនាំ​ ដោយសាម៉ីខ្លួនត្រូវធ្វេីកិច្ចសន្យា​ ដេីម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ​ ដោយពុំមានការបង់ផាកពិន័យ​ជាប្រាក់កាក់អ្វីឡេីយ​។ ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច បានធ្វេីការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ​ រហូតដល់មានគោលការណ៍ដឹកនាំ​ជាថ្មី​ ទេីបប្រគល់ទៅឲ្យសាម៉ីខ្លួនវិញ​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ក្រុមហ៊ុនរបស់ចិន បង្ហាញបំណងវិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន Beijing Scitech Holdings Co., Ltd. ដែលជាក្រុមហ៊ុនធំ​មួយ​របស់ចិន បានបង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅ​នៅ​កម្ពុជា។ បំណងនេះត្រូវលើកឡើងក្នុងពេលលោកប្រធានក្រុមប្រឹក្សាភិបាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែង​ការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែល​បាន​អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារនាឱកាសនេះ។ លោកប្រធាន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស​លើ​គ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​និងជាអតីត​នាយក​រដ្ឋមន្ត្រី​ ​និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។​ លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា កម្ពុជាតែងមានការ​ផ្លាស់ប្តូរជាវិជ្ជមានជានិច្ច​ រាល់ពេលរូបលោកមកកម្ពុជា​ម្តងៗ។ លោក​ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញក្ដីសោមនស្សរីករាយ ដែល​បាន​​ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា​ កាន់តែ​រឹង​មាំ និងរីកលូតលាស់​ខ្លាំងក្លា។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បាន​ជម្រាបជូនសម្ដេចមហាបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និង​ការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់​នៃការចម្រាញ់ប្រេងឆៅ។ លោកប្រធានបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាព​នៃផលិត​កម្ម​របស់កម្ពុជាផងដែរ។ […]

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន​សាង​សង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

Liny Chan May 6, 2025 06/05/2025

(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជា​ប្រព័ន្ធ​ញែក​ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមាន​ការ​ងារសាងសង់ធំៗចំនួន២ រួមមាន៖ ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការ​សាង​សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះ​តាម​បែប​ធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០​ហិក​​តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ​គូប ក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង​បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រម​ទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្ម​ទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់​កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់​ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤​ហិកតា ក្នុងក្រុងតាខ្មៅ។ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស២នាក់ ក្លែងឯកសារសាធារណៈដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់៖ *ទី១៖ ឈ្មោះ ស៊ន ហុងឆេង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។*ទី២៖ ឈ្មោះ វ៉ាន់ ចាន់ទ្រា អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ពួកគេត្រូវបានឃាត់ខ្លួនករណីក្លែងឯកសារសាធារណៈ (ត្រាបានចុះស្ថិតិ) នៅចំណុចនាយកដ្ឋាន អត្តសញ្ញាណកម្ម នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥វេ លាម៉ោង១០ និង៣០នាទី។ តាមរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ទ្រា បើក ម៉ូតូកង់៣ដឹកឈ្មោះ សុខ ចាន់សុខគា ពីផ្សារអ៉ីអន២ មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម (ចំណុចកើតហេតុ) ខាងលើ ពេលនោះមន្រ្តីជំនាញពិនិត្យលើសៀវភៅស្នាក់នៅឃើញពុំមានបោះត្រា «បានចុះស្ថិតិ» ក៏ប្រាប់ឈ្មោះ សុខ ចាន់សុខគា ថាធ្វើពុំបានទេ ឯកសារខ្វះត្រា។ ស្រាប់តែបន្ទាប់មកឈ្មោះ […]

គ្រាប់មិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ដែលទម្លាក់ពីយន្តហោះកាលពីសម័យសង្គ្រាម ត្រូវប្រទះឃើញនៅតំបន់ព្រៃសហគមន៍ជាំម្រេច ស្រុកប្រាសាទបល្ល័ង្ក

Liny Chan May 5, 2025 05/05/2025

(កំពង់ធំ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK-82 ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ភ្លាមៗត្រូវបានបានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលឃុំសាលាវិស័យលោកវរសេនីយ៍ត្រី ហង់ ឡែម បានសហការជាមួយបុគ្គលិករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរុករកប្រទះឃើញគ្រាប់ប្រភេទ MK-82 (គ្រាប់ទម្លាក់ពីលើយន្តហោះសម័យ លុន ណុល) ចំនួន១គ្រាប់ នៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើបានប្រគល់ជូនជំនាញស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុក។ វរសេនីយ៍ត្រី ហង់ ឡែម នាយប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ បានអំពាវនាវជាថ្មីប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ ឬបោសសម្អាតឬលើកដាក់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាត។ ដូច្នេះបងប្អូនប្រជាពលនៅពេលដែលប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ជូនកម្លាំងនគរបាល ឬកម្លាំងអង្គភាពស៊ីម៉ាក់ ដើម្បីបោសសម្អាតគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមទាំងនោះធានាសុខសុវត្ថិភាពជូនប្រជាពរដ្ឋ និងប្រទេសជាតិ៕ ផ្ដល់សិទ្ធិ៖ Fresh News

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បង្ហាញពីជំងឺអង់ត្រាក់​ (ពិសធ្យូង) ដែលធ្វើឱ្យមានអ្នកបាត់បង់ជីវិតនៅប្រទេសថៃ !

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់​ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន​ ប្រទេសថៃ​ បានរកឃើញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស​ និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ​។ មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​។ ជំងឺនេះ មានឱសថព្យាបាលជាបាន​ ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់​។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ ​Anthrax ​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម​។ ជំងឺ​បង្កឡើងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ១១៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

Liny Chan May 5, 2025 05/05/2025

(សៀមរាប)៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។ ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP), លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាពិនិត្យឲ្យបានតឹងរ៉ឹងការនាំចូលបន្លែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយមហារីក ខណៈ ១ឆ្នាំៗកម្ពុជាមានអ្នកកើតមហារីកថ្មី ២ម៉ឺនករណី

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។ បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ឈាង រ៉ា ក៏បានលើកឡើងអំពីមូលហេតុមួយចំនួន ដែលកើតមហារីក ទី១ អាហារូបត្ថម្ភ បន្លែ សាច់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារី​អេឡិចត្រូនិក ឬវេប ដែលមានសិស្ស​សាលាច្រើន​បានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មាន​គឺសិស្សសាលាអីនេះ​គឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលា​មិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ […]