ព័ត៌មានជាតិ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បង្ហាញពីជំងឺអង់ត្រាក់​ (ពិសធ្យូង) ដែលធ្វើឱ្យមានអ្នកបាត់បង់ជីវិតនៅប្រទេសថៃ !

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់​ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន​ ប្រទេសថៃ​ បានរកឃើញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស​ និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ​។ មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​។ ជំងឺនេះ មានឱសថព្យាបាលជាបាន​ ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់​។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ ​Anthrax ​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម​។ ជំងឺ​បង្កឡើងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ១១៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

Liny Chan May 5, 2025 05/05/2025

(សៀមរាប)៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។ ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP), លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាពិនិត្យឲ្យបានតឹងរ៉ឹងការនាំចូលបន្លែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយមហារីក ខណៈ ១ឆ្នាំៗកម្ពុជាមានអ្នកកើតមហារីកថ្មី ២ម៉ឺនករណី

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។ បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ឈាង រ៉ា ក៏បានលើកឡើងអំពីមូលហេតុមួយចំនួន ដែលកើតមហារីក ទី១ អាហារូបត្ថម្ភ បន្លែ សាច់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារី​អេឡិចត្រូនិក ឬវេប ដែលមានសិស្ស​សាលាច្រើន​បានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មាន​គឺសិស្សសាលាអីនេះ​គឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលា​មិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច ក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីសមត្ថកិច្ចចម្រុះ ចុះទៅដកហូតជន្លង់ម្រេច របស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីបុគ្គលឈ្មោះ សឿន នឿន ក្នុងភូមិ ប៊ូស្រា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរដល់​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ​ចំពោះការចូលរួម​ និងសមត្ថភាពរបស់ក្មួយៗ​ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១​ ទូទាំងប្រទេស​ លើមុខវិជ្ជាសំខាន់ៗទាំងបី​ ដូចជា​ អក្សរសិល្ប៍​ខ្មែរ,​ គណិតវិទ្យា​ និងរូបវិទ្យា។ ជាមួយនេះ​ សូមចូលរួមអបអរសាទរ​ និងសប្បាយរីករាយផងដែរ​ ចំពោះឪពុកម្តាយ​ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប​ និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន​ ជាមួយនឹងក្តីមោទនភាព​ និងកិត្តិយស។ សម្តេចលើកឡើងថា ចំណេះដឹង​ គឺពិតមានសារសំខាន់ណាស់​សម្រាប់យើង​ និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរើន​ ក៏ដូចជាបង្ហាញអំពីគុណភាព​ និងធនធានមនុស្សដ៏ល្អ​ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន​ និងអនាគត​។សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត​ ដើម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ​ ដើម្បីអាចនឹងទទួលបានអាជីពការងារ​ល្អប្រសើរស្របតាមក្តីស្រមៃ​ផង​ ហើយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយើង ក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឃាត់ខ្លួន មុខសញ្ញាចោរឆក់ជនបរទេស ៧នាក់ នៅខណ្ឌបឹងកេងកង

Nisaiy KP May 4, 2025 04/05/2025

(ភ្នំពេញ)៖ ​មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)​ និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោង​ប្រហែល ០៣:៥០ ទៀបភ្លឺ ។ ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖១៖ ឈ្មោះ ស៊ឹម ភក្រ្តា ភេទប្រុស អាយុ ២១ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ២៩៨ ស/កទួលស្វាយព្រៃទី១ មុខរបរ ដឹកជញ្ជូន (មានសារធាតុញៀន) ។២៖ ឈ្មោះ កែ ឆៃយ៉ា ហៅអាញ៉ា ភេទប្រុស អាយុ […]

ជ្រូកព្រៃមួយក្បាលត្រូវបានរំដោះពីអន្ទាក់ព្រាន នៅភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង

Nisaiy KP May 4, 2025 04/05/2025

(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុសនៃមន្ទីរ​បរិ​ស្ថាន​​​​ខេត្តពោធិ៍សាត់ បានប្រទះឃើញជ្រូកព្រៃមួយក្បាលទម្ងន់​ប្រមាណ​ជា ​១៥គីឡូក្រាមជាប់អន្ទាក់ព្រាន ពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រ ភូមិ​ដីក្រហម ឃុំអន្លង់​រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ដោយពិនិត្យឃើញថាសត្វជ្រូកព្រៃនោះនៅរស់ និងនៅមានកម្លាំង ក្រុម​ការងារបានកាត់ខ្សែអន្ទាក់ដែលជាប់ជើងរបស់វា ឱ្យចូលទៅក្នុងព្រៃវិញ និងបានធ្វើការដោះសារខ្សែអន្ទាក់នៅជុំវិញនោះបានចំនួន ១៥ខ្សែ​អន្ទាក់។ វត្ថុតាងខ្សែអន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារប្រមូល​យកមក​រក្សា​​ទុក​នៅស្នាក់ការអូរជាំស្លា(ថ្មដា)។ សូមបញ្ជាក់ថា ការចាប់ ការជួញដូរ ការបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់។ សូមរួមគ្នាបញ្ឈប់ការបរិភោគ ការចាប់ និងជួញដូរសត្វព្រៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្មេងទំនើង ២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ

Nisaiy KP May 4, 2025 04/05/2025

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវព្រៈមុនីវង្ស កែងផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ខណៈនោះកម្លាំងល្បាតបានធ្វើការបង្ក្រាបឃាត់ខ្លួនបានភ្លាម។ បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៤ ខែឧសភា សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP May 4, 2025 04/05/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៥៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews