ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្រ្តីប្រចាំការគ្រប់ច្រកទ្វារតាមព្រំដែន ត្រូវទប់ស្កាត់ការនាំទុរេនពីវៀតណាមមកកម្ពុជា

Liny Chan May 8, 2025 08/05/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឲ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា ផ្លែទុរេននៅក្នុងប្រទេសវៀតណាម កំពុងតែមានបញ្ហាព្រោះគេរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ លោកសង្កត់ធ្ងន់ថា «ស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើន ជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា»។ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ទៀតថា «បញ្ហានេះ ខ្ញុំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យមានការនាំចូលផ្លែទុរេន ចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកព្រំដែនខេត្តតាកែវ»។ បើតាមអភិបាលខេត្តតាកែវ, រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមខេត្តតាកែវនោះទេ ហើយក្រៅពីផ្លែទុរេន លោកក៏បានណែនាំឲ្យមន្រ្តីតាមច្រកទ្វារ ទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់ និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ផ្លែទុរេនរបស់ប្រទេសវៀតណាមកំពុងចាល់នៅលើទីផ្សារ ដោយសារការនាំចេញទៅទីផ្សារក្រៅប្រទេសត្រូវបានរាំងស្ទះ ជាពិសេសប្រទេសចិន បានពង្រឹងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត លើផ្លែទុរេននាំចូលពី វៀតណាម និងថៃ ទាក់ទងនឹងការតេស្ដរកមើលសារធាតុគីមី ដែលមាននៅលើផ្លែទុរេន និងសារធាតុគីមីហាមឃាត់ម្យ៉ាង ដែលគេប្រើជាថ្នាំជ្រលក់ទុរេន ដើម្បីឲ្យឆាប់ទុំ […]

អគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តខុសវិន័យ និងដកហូតតំណែងមកជាមន្ដ្រី

Liny Chan May 8, 2025 08/05/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។ ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖ *ទី១៖ លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។ សាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវាដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញ ពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទី ជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវី បម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន។ *ទី២៖ ដោយពិនិត្យឃើញថា លោកវរសនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រីនគរបាលជាតិ។ […]

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អាជីវករលក់ផ្លែទុរេនទាំងអស់ កុំបន្លំប្រភពនៃការដាំដុះ, ប្រសិនជួបប្រទះ ឬសង្ស័យសូមដាក់ពាក្យបណ្តឹងមកកាន់៖ Call Center របស់ក្រសួងពាណិជ្ជកម្ម ១២៦៦

Liny Chan May 8, 2025 08/05/2025

(ភ្នំពេញ )៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្ដីអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ជ្រលក់លើផ្លែទុរេនទាំងនោះ។ សេចក្តីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។ យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាមខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។ ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។ អគ្គនាយកដ្ឋាន ក.ប.ប. […]

អាំងងាវ ពេលបង្ហូរសាំង បង្កជាអគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង បណ្ដាលឱ្យមនុស្ស​ប្រុស​ស្រី​ចំនួន​ ០៣នាក់​បាន​បាត់បង់ជីវិត​

Liny Chan May 8, 2025 08/05/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៥ វេលាម៉ោង ១១:៤០​ នាទីយប់​ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ​ ០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច​ ភូមិ​ ព្រែកប្រស់ ឃុំ​ ទឹកថ្លា ស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ និងបានបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន ​០៣នាក់​បាន​បាត់បង់ជីវិត។ +​ រងការ​ខូចខាតរួមមាន៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង​ អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន​ ៥០.០០០​ មុឺនដុល្លារ​ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន ០៣នាក់។ +​ ម្ចាស់ផ្ទះរងគ្រោះ៖ -​ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ ស្រី អាយុ​ ៤៩​ ឆ្នាំ មុខរបរ កម្មកររោងចក្រ […]

រដ្ឋបាលខេត្តកំពង់ធំ ណែនាំឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងមិនទទួលបញ្ចាំផលចោរកម្មជាដាច់ខាត

Liny Chan May 7, 2025 07/05/2025

(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាឱកាសនោះលោក ងួន រាសី បានណែនាំម្ចាស់អាជីវកម្មដែលកំពុងតែប្រកបមុខរបរទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មុននឹងទទួលបញ្ចាំវត្ថុអ្វីមួយពីអតិថិជនក្នុងនាមជាម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យ ឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាវត្ថុដែលដាក់បញ្ចាំនោះ គឺមិនត្រូវបានជាប់ពាក់ព័ន្ធជាមួយនឹងចោរកម្មជាដាច់ខាត។ លោកបានជំរុញឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំដែលមិនទាន់មានអាជ្ញាបណ្ណត្រឹមត្រូវរួសរាន់ស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មរបស់ខ្លួនឱ្យបានស្របទៅតាមផ្លូវច្បាប់ ដើម្បីចៀសវាងពេលដែលក្រុមការងារចុះមកត្រួតពិនិត្យ ជាលើកទី២។ ម្យ៉ាងវិញទៀតហាងបញ្ចាំត្រូវមានអាជ្ញាបណ្ណ និងលើកស្លាកយីហោឱ្យបានល្អត្រឹមត្រូវ ប្រសិនបើមិនអនុវត្តតាមច្បាប់ទេហាងបញ្ចាំនឹងទទួលរងផលប៉ះពាល់ជាការពិន័យទៅតាមផ្លូវច្បាប់ជាដើម។ គួរបញ្ជាក់ថា ហាងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងស្រុកតាំងគោក មានចំនួន៦ទីតាំង និងស្រុកបារាយណ៍ចំនួន ១៤ទីតាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យន្តហោះចម្បាំងអាមេរិក ១គ្រឿងទៀត រអិលធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចម្បាំង ចូលទៅក្នុងសមុទ្រ

Liny Chan May 7, 2025 07/05/2025

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូប បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា យន្តហោះចម្បាំងអាមេរិក១គ្រឿងទៀត បានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman ចូលទៅក្នុងសមុទ្រក្រហម ខណៈកាលពីមួយសប្តាហ៍កន្លងទៅ ឧប្បត្តិហេតុដូចគ្នាតែម្តងនេះ ក៏ទើបតែបានកើតឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីអាមេរិកខាងលើបានប្រាប់ថា យន្តហោះចម្បាំង F-18 ១គ្រឿង មិនអាចបង្អន់ល្បឿនឱ្យឈប់ស្ងៀមបាន ក្រោយពេលចុះចត​នៅលើនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman។ អាកាសយានិកទាំង២នាក់ បានផ្តាច់កៅអីចេញដោយជោគជ័យ មុនពេលយន្តហោះចម្បាំងនោះ ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ហើយក្រោយមកពួកគេ ត្រូវបានសង្រ្គោះចេញពីក្នុងទឹក តាមឧទ្ធម្ភាគចក្រ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន យន្តហោះចម្បាំង F-18 មួយគ្រឿងផ្សេងទៀត ក៏បានធ្លាក់ចូលសមុទ្រ ចេញពីលើនាវា Harry S Truman ផងដែរ ដែលបាននិងកំពុងស្ថិតនៅសមុទ្រក្រហម ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហាររបស់យោធាអាមេរិក ប្រឆាំងក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន។ យន្តហោះចម្បាំង F-18 ១គ្រឿងៗ មានតម្លៃខ្ទង់៦០លានដុល្លារ ឬថ្លៃជាងនេះទៅទៀត ហើយឧប្បត្តិហេតុដូចខាងលើ គឺជារឿងដ៏កម្រខ្លាំងណាស់។ ដូច្នេះហើយ […]

កសិករខ្មែរដាំទុរេន បារម្ភពីការនាំចូលផ្លែទុរេនពីប្រទេសវៀតណាម ធ្វើឲ្យខូចទីផ្សារទុរេនក្នុងស្រុក និងអាចប៉ះពាល់សុខភាព

Liny Chan May 7, 2025 07/05/2025

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបណ្តាញព័ត៌មានក្នុងស្រុកវៀតណាម បានចុះផ្សាយអំពីផ្លែទុរេនវៀតណាម កំពុងចាល់លើទីផ្សារ ដោយសារមិនអាចនាំចេញទៅប្រទេសចិនបាន មិនអាចនាំចេញបានដោយសារតែចិន រឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីហាមឃាត់់ ដែលអាចបង្កឱ្យមានជំងឺមហារីកលើអ្នកប្រើប្រាស់។ ការរឹតបន្តឹងនេះបានធ្វើឱ្យទុរេនរបស់វៀតណាម ធ្លាក់ចុះថ្លៃ ដោយ១គីឡូក្រាមខ្ទង់១ដុល្លារប៉ុណ្ណោះ ហើយអ្នកដាំដុះទុរេនបង្ខំចិត្តដាក់លក់តាមដងផ្លូវ។ ការធ្លាក់ចុះថ្លៃ និងការចាល់ទីផ្សារទុរេននេះ បង្កក្តីបារម្ភដល់កសិករដែលជាអ្នកដាំទុរេនរបស់កម្ពុជា ដែលអាចនឹងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងកេរ្តិ៍ឈ្មោះទុរេនកម្ពុជាផងដែរ បើអ្នកលក់គ្មានភាពស្មោះត្រង់ លក់ទុរេនវៀតណាម​បន្លំថាជាទុរេនកម្ពុជា។ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានសហគមន៍ចម្ការស្តេចទុរេន បានបង្ហាញក្ដីបារម្ភអំពីតម្លៃផ្លែទុរេន ថ្វីថាតម្លៃទុរេននៅកម្ពុជាមានតម្លៃថ្លៃ ក៏ប៉ុន្ដែកសិករដែលដាំទុរេន គឺមានការចំណាយខ្ពស់។ ការដាំផ្លែទុរេន កសិករមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ទំរាំបានផ្លែទុរេន ដែលផ្លែទុរេនមានរយៈពេល ចន្លោះពី៥ឆ្នាំ ទៅ៧ឆ្នាំ​ និងផ្លែទុរេនខ្លះ មានរហូតដល់១០ឆ្នាំក៏មាន។ លោក ឃឹម ប៊ុនឡែន បានគូសបញ្ជាក់ថា នៅពេលដែលមានផ្លែទុរេនពីប្រទេសជិតខាង ដូចជាពីប្រទេសវៀតណាមជាដើម ចូលមកទីផ្សារកម្ពុជា នឹងធ្វើឲ្យតម្លៃនៃការប្រកួតប្រជែង មានភាពមិនយុត្ដិធម៌ សម្រាប់កសិករក្នុងស្រុក ដោយសារប្រទេសជិតខាងថ្លៃដើមនៃការផលិតមានតម្លៃទាបជាងកម្ពុជា។ លើសពីនោះទៀត នឹងធ្វើឲ្យខូចឈ្មោះកសិករ​ ដែលដាំទុរេន នៅក្នុងស្រុក ដែលមានអាជីវករខ្លះខូច បានយកផ្លែទុរេនពីប្រទេសជិតខាង រួចប្រាប់អ្នកទិញថា​ ជាទុរេននៅក្នុងស្រុក […]

សំណុំរឿងម្ចាស់បំណុល ចិន ស្រីដា និងឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល! សាលាឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ, ទោសដាក់ពន្ធនាគារឈ្មោះ ចិន ស្រីដា ២ឆ្នាំត្រូវបានព្យួរដដែល

Liny Chan May 7, 2025 07/05/2025

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្ដឹងផ្ដល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ចិន ស្រីដា។ ការសម្រេចនេះ ធ្វើឡើងក្រោយឈ្មោះ សម្បត្តិ កុសល ប្ដឹងជំទាស់ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលព្យួរទោសឈ្មោះ ចិន ស្រីដា។ ក្នុងសាលដីកាដែលប្រកាសជាសាធារណៈ សាលាឧទ្ធរណ៍បាត់ដំបង បានវិនិច្ឆ័យថា តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥“ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការលើកលែងតែសេចក្ដីសម្រេចត្រង់ ចំណុចទី១ ត្រូវកែប្រែដូចតទៅ៖ «ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២(ពីរ)ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និង អំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា […]

ក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងវិនិយោគ៥៩ ក្រោមទុន៨៦០លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Liny Chan May 7, 2025 07/05/2025

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣.៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News