ព័ត៌មានជាតិ

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៥

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា ។ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន ចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ សង្ស័យពីបទទទួលសំណូក

Liny Chan April 22, 2025 22/04/2025

(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា ចិនបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ លោក Li Gang ដោយសង្ស័យពីបទទទួលសំណូក ខណៈប្រទេសនេះបន្តបង្រ្កាបអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។ លោក Li Gang ធ្លាប់ជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យរបស់គណបក្សកុម្មុយនិស្តចិន ដែលមានតួនាទីខាងធនធានមនុស្ស ផ្តល់តួនាទីឱ្យសមាជិកបក្ស។ ចិន ​បាន​និង​កំពុង​ធ្វើ​ការ​ប្រឆាំង​មន្រ្តីថ្នាក់ខ្ពស់ ជុំវិញបញ្ហា​អំពើ​ពុក​រលួយ ដោយ​បើកការស៉ើបអង្កេត​ ចាប់តាំងពី​ឆ្នាំ​មុន​ទៅ​លើ​ទេសាភិបាលរង​ធនាគារ​កណ្តាល មន្ត្រី​យោធា​លំដាប់​កំពូល និង​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​មួយ​នៅប្រទេសចិនផងដែរ។ ប្រធានាធិបតី លោក ស៉ី ជីនពីង ចាត់ទុកអំពើពុករលួយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្ត។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកឃ្លាំមើល ការប្រឆាំងអំពើពុករលួយកំពូល កាលពីខែមករា លោក ស៉ី ថា អំពើពុករលួយនៅតែរីករាលដាល ហើយកំពុងកើនឡើងនៅក្នុងប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន ពេលចុះបង្ក្រាបបទល្មើសព្រៃឈើ និងលើបឹងទន្លេសាប បើជនល្មើសប្រើហិ-ង្សា, សូមកុំចង់សាក យកកាំភ្លើងបា-ញ់សមត្ថកិច្ចឲ្យសោះ

Liny Chan April 22, 2025 22/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបានថ្លែងព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។ ចំពោះជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យកងកម្លាំងប្រើវិធានការការពារខ្លួនបាន ហើយសម្តេចជាអ្នកទទួលខុសត្រូវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «(ទី១) ខ្ញុំឲ្យគោលការណ៍ទៅ អគ្គបញ្ជាការ មេបញ្ជាការភូមិភាគ ពេលដែលចុះទៅ ត្រូវតែជាសមូហភាព ជាមួយគណៈបញ្ជាការឯកភាព ត្រូវនិយាយគ្នា បែងចែកគ្នា ទោះធ្វើអ្វីក៏ដោយ។ ទី២ ត្រូវកំណត់ឲ្យច្បាស់ថាជាប្រជាពលរដ្ឋ ថាយើងបង្ក្រាបត្រូវឬទេ ឬក៏ខុស។ ប្រជាពលរដ្ឋ យើងត្រូវឲ្យគាត់ប្រកបរបរចិញ្ចឹមជីវិត ស្របទៅតាមច្បាប់»។ សម្តេចបានបន្តថា «ពេលខ្លះមានការប្រើប្រាស់ឧបករណ៍ឆក់ត្រី ហេតុនេះកងកម្លាំងប្រដាប់អាវុធរបស់យើងត្រូវមានភាពម៉ឺងម៉ាត់។ អ្នកខ្លះចង់រហូតដល់ដេញបាញ់កងកម្លាំងទៅទៀត។ អ្នកខ្លះឈានដល់ការចង់បើកបុកសម្លាប់។ កងកម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន។ យើងអនុវត្ត យើងមិនប្រើអំពើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែ បើមានការបាញ់ប្រហារមកលើកងទ័ព ឬក៏មានចេតនា ធ្វើសកម្មភាពឲ្យមានគ្រោះថ្នាក់ណាមួយ កងទ័ព […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិន ជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយសារកម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផលលាភប្រជាសាស្ត្រ 

Liny Chan April 22, 2025 22/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅក្នុងការវិនិយោគក៏ព្រោះថា កម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផលលាភប្រជាសាស្ត្រ ដែលជាកត្តាដ៏ល្អបំផុត និងផ្ដល់ផលចំណេញយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឲ្យវិនិយោគិន សូមជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការជាគោលដៅ ពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែម ពិសេសក្រុមហ៊ុន Ford ដែលកំពុងនៅទីនេះស្រាប់ និងបានវិនិយោគជាច្រើនឆ្នាំនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Ford នឹងនៅតែបន្ដវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ចំពោះរថយន្ដ Ford គឺលក់ដាច់ច្រើននៅកម្ពុជា ដោយសារតែគុណភាព ភាពធន់ តម្លៃមរម្យ ដែលនេះជាអ្វីដែលកម្ពុជាស្វាគមន៍ […….]»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៩ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទិញរថយន្ដដែលមានក្រុមហ៊ុនក្នុងស្រុក ដើម្បីងាយស្រួលប្ដូរគ្រឿងបន្លាស់ និងសេវាកម្ម

Liny Chan April 22, 2025 22/04/2025

(ពោធិ៍សាត់)៖ ពីប្រទេសដែលនាំចូលសូម្បីតែភេសជ្ជៈមួយកំប៉ុង នៅពេលនេះកម្ពុជាមានលទ្ធភាព និងសមត្ថភាពក្នុងការនាំចេញទំនិញ ឬផលិតផលផ្សេងៗ ក្នុងនោះ មានទាំងសមត្ថភាពអាចដំឡើងរថយន្ដដោយខ្លួនឯងផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដ ចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាមការឲ្យដឹងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីរំពឹងថា នៅថ្ងៃខាងមុខក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នឹងមានសមត្ថភាពកាន់ខ្ពស់ ហើយឈានទៅផលិតគ្រឿងបង្គុំដោយខ្លួនឯងនៅក្នុងស្រុកកាន់តែច្រើន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នយើងមាន៩រោងចក្រដំឡើងរថយន្ដ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅមានចំនួន៣។ សូមកុំយល់ច្រឡំថាយើងគ្រាន់តែជាប្រទេសកសិកម្ម […] ខុសពីអតីតកាលកម្ពុជា សូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំមកពីខាងក្រៅ តែឥលូវយើងមានលទ្ធភាពរហូតដល់ផលិតរថយន្ដក្នុងប្រទេស ដើម្បីបម្រើទីផ្សារខាងក្នុង ហើយថ្ងៃខាងមុខអាចមានលទ្ធភាពផ្គុំនាំចេញ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រោងចក្រដំឡើងរថយន្ដទាំងអស់នៅកម្ពុជា គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់រ៉ូម៉ូតដែលកូនខ្មែរជាអ្នកបញ្ជា មិនមែនក្រុមហ៊ុនប្រើប្រាស់កម្លាំងពលកម្មមកពីបរទេសទាំងអស់នោះទេ។ សម្ដេចបញ្ជាក់ទៀតថា អ្វីដែលកាន់តែមោទនភាពទៀតនោះ គឺរថយន្ដដែលត្រូវបានផលិតនៅកម្ពុជា មានសញ្ញា […]

នាយករដ្ឋមន្ត្រីថៃ ប្រកាសថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលើកពេល

Liny Chan April 22, 2025 22/04/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Paetongtarn មិនបានបញ្ជាក់ពីហេតុផលនៃការលើកពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira ដែលជាប្រធានដឹកនាំក្រុមអ្នកចរចារបស់ថៃ នឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថា ថៃជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដែលកំពុងប្រឈមមុខនឹងការយកពន្ធគយកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសយកពន្ធគយ ទៅវិញទៅមក ៣៦ភាគរយលើទំនិញនាំចូលពីថៃ។ តែការយកពន្ធកម្រិតខ្ពស់លើបណ្ដាប្រទេសជាច្រើនត្រូវបានលោក ដូណាល់ ត្រាំ ពន្យារពេល ៩០ថ្ងៃ ដើម្បីទុកផ្លូវសម្រាប់កិច្ចចរចា៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

ក្រសួងសុខាភិបាល ដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍

Liny Chan April 22, 2025 22/04/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល, ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ នៅត្រីមាសទី ១ ឆ្នាំ ២០២៥។ ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ «យើងរំរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុរសម្នាក់ដែលឆ-បោកលុយពលរដ្ឋជាង ១០លានដុល្លារ ក្រោមរូបភាពវិនិយោគអចលនទ្រព្យ, បក្ខពួកផ្សេងទៀតកំពុងស្រាវជ្រាវចាប់ខ្លួន

Liny Chan April 22, 2025 22/04/2025

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋជាង១០លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ទូច សុភាព ជាស្ថាបនិក ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ្វ័ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រៅពីបុគ្គលខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលសង្ស័យមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។ បើប្រភពពីប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ជនរងគ្រោះសរុបក្នុងអំពើឆបោកនេះ មានប្រមាណ២ពាន់នាក់ ហើយគិតជាទឹកប្រាក់សរុបប្រមាណជិត១៦លានដុល្លារ។ រូបភាពនៃអំពើឆបោក គឺដាក់ទុនវិនិយោគអចលនទ្រព្យ។ តែចំនូនទឹកប្រាក់ដែលត្រូវចាញ់បោកឲ្យពិតប្រាកដយ៉ាងណានោះរង់ចាំការសួរនាំលម្អិតសិន។ យ៉ាងណាមិញ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

Liny Chan April 22, 2025 22/04/2025

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត​នៅ​​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយមាន​លើ​ទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យ​ដឹង​ថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា​អស់​រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុម​ហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវា​កម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួម​មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ​ក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សា​ហកម្មចំណីអាហារ។ លោក Kevin Whitcraft […]

ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយ សម្រាប់គំ-រាមកំហែងប្រទេសដទៃ ឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន

Liny Chan April 21, 2025 21/04/2025

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងនៅថ្ងៃទី ២១ ខែមេសាថា ពេលថ្មីៗនេះ អាមេរិកបានដំឡើងអត្រាពន្ធគយ ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ដោយប្រើ «ស្មើគ្នា ឬ បដិការ» ធ្វើជាលេស ស្របពេលជាមួយ ក៏បានគំរាមកំហែងភាគីនានា ឱ្យធ្វើការចរចាជាមួយអាមេរិក នូវអ្វីដែលហៅថា «ពន្ធគយបដិការ»។ ទង្វើនេះគឺប្រើពាក្យ «ស្មើគ្នា» មកជាលេស ដើម្បីធ្វើអនុត្តរភាពនយោបាយ ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការធ្វើសម្លុតកំហែងដោយឯកតោភាគី។ ការធ្វើសម្បទាន ឬចុះញ៉ម មិនអាចនាំមកនូវសន្តិភាពទេ ហើយក៏មិនអាចទទួលបានការគោរពដែរ។ ការដែលយកផលប្រយោជន៍អ្នកដទៃ ដើម្បីប្តូរយកការលើកលែងពន្ធគយ និងផលប្រយោជន៍របស់ខ្លួនក្នុងមួយគ្រា , វាដូចជាការសុំស្បែកពីខ្លា, ដែលទីបំផុត គឺបំផ្លាញផលប្រយោជន៍របស់អ្នកផ្សេង និងខ្លួនឯង។ អ្នកនាំពាក្យបានបន្តថា ប្រឈមមុខនឹងការវាយប្រហារពីឯកតោភាគីនិយមនិងគាំពារនិយម គ្មាននរណាអាចឱបដៃឈរមើល បានឡើយ។ កាលណាពាណិជ្ជកម្មអន្តរជាតិវិលទៅរក «ច្បាប់ព្រៃ» ដែលខ្លាំងស៊ីខ្សោយ នោះប្រទេសទាំងអស់ នឹងក្លាយជាអ្នករងគ្រោះដូចគ្នា។ ភាគីចិនមានឆន្ទៈបង្កើនសាមគ្គីភាព និងសម្របសម្រួលជាគ្នាបណ្តាភាគី ពួតដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ទង្វើអនុត្តរភាពនិងឯកតោភាគីនិយម ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News