ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​៖ «ខ្ញុំគ្មានពេលវេលារង់ចាំការចរចារបស់ក្រសួង ស្ថាប័ននោះទេ» ត្រូវតែចូលវះកាត់ ដើម្បីពន្លឿនការងារទទួលបានលទ្ធផល

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចគ្មានពេលអង្គុយរង់ចាំការចរចារបស់ក្រសួង ឬស្ថាប័នណាមួយនោះ ដូច្នេះហើយសម្តេចត្រូវ​ចូលវះកាត់សម្រេចលទ្ធផល ដើម្បីពន្លឿនការងារ។ ​សម្តេចធិបតីថ្លែងបែបនេះ បន្ទាប់ពីក្រសួងពីរបានចរចាការបែងចែក ភារកិច្ចការងារគ្នា ដែលបានប្រើប្រាស់រយៈពេលរហូតដល់ជិត១ឆ្នាំ ប៉ុន្តែនៅតែមិនទាន់ទទួលបានលទ្ធផល ដែលការ​ចរចាចុះឡើងមិនដាច់ស្រេចនេះ នឹងធ្វើឱ្យយឺតការងារ និងរត់មិនទាន់គេ។​ការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មុនចូលឆ្នាំ ខ្ញុំហៅវះកាត់ក្រសួងពីរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នជជែកគ្នា អត់មានខុសទេ នៅក្នុងបទដ្ឋានតួនាទីភារកិច្ចវាមានប្រទាក់ក្រឡាគ្នាខ្លះៗ ប៉ុន្តែញែកគ្នាអត់ដាច់ អ៊ីចឹងត្រូវវះកាត់ឱ្យដាច់ ចឹងយើងវះកាត់ហើយ។ អង្គុយជជែគ្នាតែម្តង ហៅរដ្ឋមន្រ្តីពីរមកប្រាប់ខ្ញុំ ឥលូវកិច្ចការងារហ្នឹងក្រសួងមួយណាមានប្រទាក់ក្រឡាខ្ពស់ជាងគេ ហើយពេលវះកាត់ច្រើនត្រូវពិភាក្សាគ្នា ថា ត្រូវបែងចែកបែបមិច ប្រជុំដឹកនាំជិតមួយឆ្នាំអត់ចេញ ខ្ញុំហៅវះកាត់ប្រហែលជា២ម៉ោង ដាក់ផាំងដាច់ផាច់ ឆ្នាំថ្មីអាចធ្វើការងារបាន ព្រោះខ្ញុំអត់មានពេលវេលាអង្គុយចាំនោះទេ ខ្ញុំចង់បានលទ្ធផល»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលវះកាត់ការងារនេះ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ការយកមន្ត្រីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវជ្រើសរើស CEO ឯកជនមកធ្វើការ

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុបបំបាត់ការយកមន្រ្ដីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយកែសម្រួលដោយនឹងអាចអនុញ្ញាត ឲ្យជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យការដឹកនាំបែបលក្ខខណៈឯកជន ចំណែករដ្ឋសូមធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រសិនបើចង់ឲ្យកំពង់ផែទេសចរណ៍អន្ដរជាតិកំពត ដំណើរការកាន់តែល្អប្រសើរដូចវិស័​យឯកជន សូមយកអ្នកក្នុងវិស័យឯកជន ដែលចេះដឹងកិច្ចការងារអាជីវកម្មលើវិស័យនេះ មកធ្វើកិច្ចការងារនេះ កុំចាំបាច់ឲ្យរដ្ឋបង្កើតក្រុមហ៊ុនមួយមកគ្រប់គ្រងធ្វើអ្វី?។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥឡូវសហគ្រាសាធារណៈរបស់រដ្ឋ ខ្ញុំសូមឲ្យកែសម្រួលត្រង់ថា ពីមុនសហគ្រាសាធារណ​​​​​​​​ៈរបស់រដ្ឋភាគច្រើន គឺជាមន្រ្ដីអ្នកធ្វើប្រធានប្រតិបត្តិ (CEO) ដោយមានមន្រ្ដីរាជការជា ប្រធានក្រុមប្រឹក្សាភិបាល ហើយមន្រ្ដីជាអ្នកធ្វើប្រធានក្រុមហ៊ុន ឥឡូវខ្ញុំឲ្យកែសម្រួលលក្ខន្តិកៈ កែម្រួលអនុក្រឹត្រ ដើម្បីបើកច្រកធ្វើប្រធានប្រតិបត្តិ យើងអាចជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យគាត់ចេះដឹកនាំ ជាលក្ខខណៈឯកជន ហើយរដ្ឋធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ»។ សម្តេចមហាបវរធិបតីបានបន្ថែមថា ដោយឡែកសម្រាប់ក្រុមប្រឹក្សាភិបាល សូមកុំមកលូកលាន់កិច្ចការងារដឹកនាំ របស់ក្រុមហ៊ុនឯកជន […]

ក្រុមហ៊ុនធំៗ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ចំនួន៦៣៥កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៣៥កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកម្មវិធី កិច្ចសម្ភាសការងាររបស់ NEA នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈ លេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ និងតេលេក្រាម ឬ CoolApp ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧកញ៉ាធំៗនៅកម្ពុជា រួមគ្នាបង្កើតមន្ទីរពេទ្យទំនើបធំមួយ ដោយចំណាយទុនជាង ៣០០លានដុល្លារ

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នាបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ ពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។ បណ្ដាឧកញ៉ាធំៗទាំងនោះរួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ​ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ាធំៗជាច្រើនទៀត។ មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ *ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។*ទី២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%។*ទី៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន

Liny Chan April 21, 2025 21/04/2025

(កំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពុជាអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ​កំពត។ កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ មានការលើកឡើងថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ​ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ។ ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយសម្ដេច បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ»។ សម្ដេចបវរធិបតី បានថ្លែងបន្តថា គ្មាននរណាមកភ្ជង់យើង បង្ខំយើងឱ្យយកសាច់ ឬបន្លែនោះទេ កម្ពុជារើសទាំងពីរព្រោះកម្ពុជាគិតគូរពីសុខភាព មានន័យថាកម្ពុជាគិតគូរពីសេដ្ឋកិច្ច ជីវភាពរបស់ប្រជាជនយើង ហើយនរណារើសសាច់គោ […]

ក្លិបវិសាខា បញ្ជាក់ពីករណី កីឡាករ ទេស សម្បត្តិ

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ កីឡាករ ទេស សម្បត្តិ ខ្សែការពារក្រុមបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព ក្នុងវ័យ ២៥ឆ្នាំ កាលពីម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍(ធ្លាក់ទឹក)។ នេះបើយោងតាមការជូនដំណឹងផ្លូវការរបស់ក្លិបបាល់ទាត់ វិសាខា មុននេះ ដោយក្លិបបានចាត់ទុកមរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ។ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ»។ «ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ គួរដឹងថា កីឡាករ ទេស សម្បត្តិ បានផ្ដើមអាជីពបាល់ទាត់ដំបូង នៅសាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ២០១៤-២០១៨ […]

WHO៖ ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក ប៉ះពាល់ដល់ការឆ្លើយតបនឹងវិបត្តិសុខភាពទូទាំងពិភពលោក

Liny Chan April 21, 2025 21/04/2025

(ហ្សឺណែវ)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌ដ៏​ស្រួចស្រាវ​ នៅ​ទូទាំង​ពិភពលោក ស្របពេលដែលមានការព្រមាន ដកខ្លួនចេញទាំងស្រុងពីស្ថាប័នអង្គការសហប្រជាជាតិមួយនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥។ ទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ជាយូរណាស់មកហើយ មិនបានផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤នោះទេ ហើយក៏មិនប្រាកដដែរថាសហរដ្ឋអាមេរិក នឹងបំពេញកាតព្វកិច្ចសមាជិកភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ឬអត់។ តាមរបាយការណ៍ដែល AFP ដកស្រង់មក WHO ប្រឈមមុខនឹងភាពខ្វះខាតក្នុងឆ្នាំនេះ ហើយបានស្នើឱ្យកាត់បន្ថយថវិកាមួយភាគប្រាំ ដោយទំនងជានឹងនាំដល់ការកាត់បន្ថយលទ្ធភាព និងកម្លាំងការងារ។ នាយក​ប្រចាំ​តំបន់មេឌីទែរ៉ាណេ​ខាង​កើត​នៃ WHO លោកស្រី Hanan Balkhy បាន​ប្រាប់ AFP ថា «WHO រួមជាមួយដៃគូរបស់ខ្លួន មានតួនាទីសំខាន់ក្នុងការទ្រទ្រង់ ស្តារឡើងវិញនូវប្រព័ន្ធថែទាំសុខភាព បណ្តុះបណ្តាលក្រុមវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ និងសង្រ្គោះបឋម។ ប៉ុន្តែភាគច្រើននៃកម្មវិធី​ទាំងនេះ​បាន​បញ្ឈប់​ ឬ​មិន​អាចបន្ត​ដំណើរការទៀត​បាន​ឡើយ»។ លោកស្រី Balkhy បានលើកពីសង្រ្គាមកំពុងបន្តនៅហ្កាហ្សា ស៊ូដង់ និងយេម៉ែន ដែលជាតំបន់ត្រូវការជាចាំបាច់នូវការថែទាំសុខភាព និងកម្មវិធីផ្តល់ជំនួយថាបានរងសម្ពាធរួចទៅហើយ […]

ប៉េកាំង ព្រមានប្រទេសទាំងអស់ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដែលធ្វើឱ្យចិនខាតបង់

Liny Chan April 21, 2025 21/04/2025

(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២១ ខែមេសា បានព្រមានបណ្ដាប្រទេសទាំងឡាយ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិនខាតបង់ នៅចំពោះមុខ សង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅគគុករវាងមហាយក្សសេដ្ឋកិច្ចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាទីក្រុងប៉េកាំងគោរពដល់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការកិច្ចពិភាក្សាផ្អែកលើគោលការណ៍ ស្មើភាព។ ប៉ុន្តែ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងគ្រប់ភាគីដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យចិនខាតបង់។ ក្រសួងពាណិជ្ជកម្មចិន បន្ថែមទៀតថាប៉េកាំងនឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ក្នុង ករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងរបៀបនេះ។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងត្រៀមលក្ខណៈដាក់សម្ពាធលើ បណ្ដាប្រទេសដទៃឱ្យដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការលើកលែងពន្ធគយពីសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News