(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមកម្លាំងប្រមាណ៣៣៦៦នាក់ នឹងមកពីស្ថាប័នពាក់ព័ន្ធចំនួន១៥ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប។ ការលើកឡើងយ៉ាងូច្នេះរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅក្នុងពិធីកម្ទេចបំពង់ស៊ីមាំងម៉ូតូកែច្នៃ និងភ្លើងហ្វា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ នៅខាងមុខស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាស្នងការរង និងប្រធានការិយាល័យស្នងការនគរបាលខេត្ត ជាច្រើនចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រជុំណែនាំជាច្រើនលើក ជាពិសេស លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ដែលទទួលបន្ទុកការងារសន្តិសុខ គឺបានប្រជុំ ពិភាក្សាយ៉ាងលម្អិត បែងចែកគោលដៅជាច្រើនដែលយើងបានរៀបចំ មានដូចជា៖ នៅតំបន់មុខអង្គរ, តំបន់ព្រះអង្គចេកព្រះអង្គចម, តំបន់ដងស្ទឹងសៀមរាប, តំបន់ផាប់ស្រ្ទីត «Pub Street» និងតំបន់អង្គរធ្យូងយូ។ លោកឧត្តមសេនីយ៍ទោ […]