(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត បានថ្លែងផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលនៃវិស័យអាទិភាពទាំង៣ ដែលទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលជាកញ្ចប់ពី រាជរដ្ឋាភិបាលជូនដល់វិនិយោគិន មានបំណងចង់បណ្តាក់ទុនវិនិយោគនៅខេត្តភូមិភាគឦសាន្ត។ វិស័យទាំង៣នោះរួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ហើយចំពោះខេត្តទាំង៤ ដែលត្រូវបានជំរុញ និងលើកទឹកចិត្ត ក្នុងការវិនិយោគនោះរួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី។ ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក] នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវការជំរុញការវិនិយោគតាមបណ្ដាលខេត្តភូមិភាគឦសាន្ត។ ចំពោះកម្មវិធីនេះជាកម្មវិធីពិសេសមួយ ព្រោះថា ការជំរុញការវិនិយោគនៅខេត្តចំនួន៤រួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី ដោយពឹងផ្អែកលើវិស័យចំនួន ៣រួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម […]