ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី, សូមប្រជាពលរដ្ឋទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ 

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នឹងមានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងន័យនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំភ្លេចទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយថា «ប្រម៉ាត់ទាកាប៉ាស្រស់» អាចព្យាបាល និងជំនួយសុខភាព សម្រាប់អ្នកដែលកាត់ប្រម៉ាត់

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយតាមបណ្តាញសង្គម និងថា មិនទាន់មានការស្រាវជ្រាវណាបង្ហាញថា ប្រម៉ាត់ទាកាប៉ាស្រស់ អាចព្យាបាល និងជំនួយសុខភាព សម្រាប់អ្នកដែលកាត់ប្រម៉ាត់នោះឡើយ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីបំភ្លឺព័ត៌មាន បានសរសេរថា «ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង»។ សេចក្ដីបំភ្លឺព័ត៌មាន បានបន្ដថា តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយ សុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy […]

ក្មេងទំនើង២នាក់ ត្រូវតុលាការខេត្តស្វាយរៀង ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត ពាក់ព័ន្ធនឹងករណី កាន់ដាវអុកឡុករោងការ

Liny Chan March 27, 2025 27/03/2025

(ស្វាយរៀង)៖ ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក នៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ វេលាម៉ោង២៣៖២០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ អេង នាង ភេទស្រី អាយុ៧៣ឆ្នាំមានទីលំនៅភូមិត្រោក ឃុំតាសួសថា មានក្មេងទំនើងចំនួន០២នាក់៖ ទី១៖ ឈ្មោះ អ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។ទី២៖ ឈ្មោះ ពុត គង្គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ទាំង២នាក់ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមកចូលរួមកម្មវិធីការកូនខ្លួនពេលផឹកស្រាស្រវឹង ដៃមានកាន់ដាវបង្កអុកឡុកក្នុងរោងការ និងបានទាស់ពាក្យសំដីគ្នាជាមួយឈ្មោះខៀវ សល់ ហៅឆក ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកមានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក សោម […]

អភិបាលខេត្ដកំពង់ចាម បញ្ចប់មុខតំណែងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកងមាស ក្រោយយកលុយពលរដ្ឋ៣៦០ដុល្លារ រឿងកែសំបុត្រកំណើត

Liny Chan March 27, 2025 27/03/2025

(កំពងចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។ នេះបើតាមលិខត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ បន្ថែមពីនោះទៀត លោកអភិបាលខេត្ដ បានណែនាំដល់រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្ដកំហុកឆ្លងបន្ដទៀត ត្រូវមានវិធានការតាមច្បាប់ ស្ដីពីសហលក្ខន្កិកៈមន្ដ្រីរាជការស៊ីវិល៕ ខាងក្រោមនេះ ជាលិខិតរបស់លោកអភិបាលខេត្ដកំពង់ចាម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សូមកុំពិបាកចិត្តនឹងគេចោទ, ដើម្បីផ្ចាញ់អ្នកចោទ ត្រូវប្រឹងធ្វើរឿងដែលគេចោទឲ្យជោគជ័យ

Liny Chan March 26, 2025 26/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សូមកុំពិបាកចិត្តនឹងរឿងគេចោទប្រកាន់យើង ហើយដើម្បីផ្ចាញ់អ្នកចោទយើង ត្រូវប្រឹងធ្វើរឿងដែលគេចោទនោះឲ្យជោគជ័យ។ ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានបន្តថា បើមានអ្នកចោទរាជរដ្ឋាភិបាលថា មិនយកចិត្តទុកដាក់លើកិច្ចការបូរណភាពទឹកដី គឺរាជរដ្ឋាភិបាល ត្រូវប្រឹងដាក់ចេញកម្មវិធីនានា ក្នុងកិច្ចការពារបូរណភាពទឹកដីដូចគ្នាដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងអញ្ជើញសម្ពោធសមិទ្ធផលនានារបស់ជាតិ ដើម្បីបង្ហាញទៅអ្នកដែលថារាជរដ្ឋាភិបាលមិនបានធ្វើអ្វី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេចោទយើងថា អត់អើពើរឿងទឹកដី។ យើងពង្រឹងការចរចា បោះបង្គោល កសាងអភិវឌ្ឍព្រំដែន ឲ្យច្រើន កសាងផ្លូវក្រវាត់ព្រំដែនឲ្យច្រើន ជួយកងទ័ពយើងនៅព្រំដែនឲ្យច្រើន។ អ្នកឯងថាអីថាទៅ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «គ្មានរណាល្អឥតខ្ចោះទេ ជាទស្សនៈបុគ្គល ប៉ុន្តែដែលសំខាន់ គឺការធ្វើពិតប្រាកដ។ […]

ផែនការកាស៊ីណូថៃ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងការទទួលមតិសាធារណៈ

Liny Chan March 26, 2025 26/03/2025

(បាងកក)៖ អ្នកឆ្លើយតបភាគច្រើនលើសលប់ នៅក្នុងនីតិវិធីទទួលមតិសាធារណៈ បានគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ ដោយរដ្ឋាភិបាលថៃបង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយរបាំង ដែលរារាំងប្រជាពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា ប្រហែល ៨០% នៃអ្នកឆ្លើយតបបានយល់ស្របជាមួយនឹងខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ ដែលដាក់ឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបើកដំណើរការកាស៊ីណូ នៅខាងក្នុងកន្លែងកម្សាន្តធំៗ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សជាង ៧ពាន់នាក់នាក់ បានបញ្ជូនមតិយោបល់ និងអនុសាសន៍របស់ពួកគេ នៅក្នុងអំឡុងពេលទទួលមតិយោបល់ជាសាធារណៈ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាដោយក្រសួងហិរញ្ញវត្ថុថៃ។ ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានបំណងអនុម័តច្បាប់ ស្តីពីកាស៊ីណូដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ដើម្បីទាក់ទាញការវិនិយោគ ពីបរទេសកាន់តែច្រើន និងបង្កើនប្រាក់ចំណូលពន្ធ ស្របពេលដែលដោះស្រាយកន្លែងភ្នាល់ល្បែង ខុសច្បាប់ផងដែរ។ ប៉ុន្តែចំណាត់ការនេះត្រូវបានរិះគន់ដោយក្រុមប្រឆាំង និងក្រុមដែលកំពុងប្រយុទ្ធប្រឆាំងនឹងការញៀនល្បែង ក្នុងចំណោមប្រជាជនថៃ ដោយពួកគេនិយាយថា កាស៊ីណូនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់អាជីវកម្មធំៗ និងក្រុមហ៊ុនបរទេស។ ក្រុមហ៊ុនភ្នាល់ល្បែងនៅទូទាំងពិភពលោក បានធ្វើយុទ្ធនាការអស់រយៈពេលជាយូរមកហើយ ដោយទាមទារឱ្យមានការដាក់អាជីវកម្មកាស៊ីណូ ជាអាជីវកម្មស្របច្បាប់នៅប្រទេសថៃ ដែលជាគោលដៅទេសចរណ៍កំពូលមួយ របស់ពិភពលោក។ ក្រុមហ៊ុន Galaxy Entertainment Group […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើង លួច-ឆក់ និងបង្កហិង្សាចំនួន ២០នាក់ មុនបញ្ជូនទៅតុលាការ

Liny Chan March 26, 2025 26/03/2025

(ភ្នំពេញ)៖ ជនសង្ស័យចំនួន២០នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាពលួច-ឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញតាមបណ្ដាខណ្ឌនានា ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ។ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យទាំង២០នាក់ខាងលេីនេះ បង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីធ្វេីការបង្ក្រាបបាន។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយសមត្ថកិច្ចនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវតាមបង្ក្រាប បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផលបង្ក្រាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីឆក់, ករណីលួច និងករណីក្មេងទំនើងប្រើហិង្សា។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យចំនួន ២០នាក់ខាងលេីនេះ នៅក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ១ករណី ឆក់ទូរស័ព្ទ, សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបបាន ២ករណី (ឆក់ទូស័ព្ទ ១ករណី, ករណីលួច ម៉ូតូនិងខ្សែភ្លើង១ករណី), សមត្ថកិច្ចខណ្ឌដង្កោ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ស្នេហ៍មិនឈ្នះស្និទ្ធ កុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះឱ្យចេញជាលទ្ធផលឱ្យពលរដ្ឋបានឃើញ 

Liny Chan March 26, 2025 26/03/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ ដូចនេះកុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះ ​ឱ្យចេញជាលទ្ធផលផលជាក់ស្តែង ​ឱ្យពលរដ្ឋបានឃើញ និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើជាក់ស្តែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការដឹកនាំប្រទេសជៀសមិនផុតពីការរិះគន់ទេនោះទេ គ្មានពីណាដែលគ្រប់គ្នាល្អឥតខ្ចោះ នឹងមានការគោរពស្រលាញ់នោះទេ ទស្សនៈវាខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ ទោះមានអ្នកថាអីក៏ថាចុះ តែអ្វីដែលយើងធ្វើ គឺធ្វើមិចឱ្យប្រជាពលរដ្ឋដែលនៅគៀកជាមួយយើងបានផលជាក់ស្តែង និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើ ដែលនេះហើយដែលខ្ញុំថាស្នេហ៍មិនឈ្នះស្និទ្ធនោះទេ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើចង់ផ្ចាញ់អ្នកដែលថាឱ្យយើង គឺមានតែខិតខំធ្វើជាក់ស្តែងដើម្បីឱ្យបានមនុស្សរាប់ម៉ឺននាក់ជួយធ្វើជាសាក្សីឱ្យយើងបាន តែបើយើងរវល់តែតូចចិត្ត​នឹងវាសនាតូចចិត្តនឹងគេដែលចេះតែថាឱ្យយើងនោះ គឺយើងមិនបានជោគជ័យនោះឡើយ ដូចនេះបើគេចង់និយាយអ្វីឱ្យគេនិយាយចុះ យើងមិនចាំបាច់ខ្វល់នោះទេ។ ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រៀបធៀបអ្នកដែលចេះតែថាឱ្យសម្តេចនឹងមិនបានជួយអ្វីនោះ «ជាសំលេងរំខាន» ហើយសម្រាប់សំណើរ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ «ជាសំលេងពិតប្រាកដ» ដូចនេះសម្តេចមិនចាំបាច់ស្តាប់សំលេងរំខាននោះទេ គឺស្តាប់តែសំលេងពិតប្រាកដបានហើយ។ ជាមួយគ្នានោះសម្តេចមហាបវរធិបតី […]

ព័ត៌មានលម្អិត៖ ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆេះឃ្លាំងស្តុក និងកែច្នៃជ័រស្វិត មួយកន្លែងក្នុងខណ្ឌកំបូល, សមត្ថកិច្ចប្រើប្រាស់ទឹក១៧៨ឡាន

Liny Chan March 26, 2025 26/03/2025

(ភ្នំពេញ)៖ ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧៨គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៨ឡាន, […]