ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងផ្លូវរងការខូចខាត ១កំណាត់ ក្នុងមូលដ្ឋានខេត្តព្រះវិហារ

Nisaiy KP March 23, 2025 23/03/2025

(ព្រះវិហារ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ។ ក្នុងដំណើរនោះ មានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារផងដែរ។ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង។ សូមជម្រាបថា ការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ រួមមាន៖ *ខ្សែផ្លូវទី១ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣៧,៧គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីខាងផ្លូវជាតិ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ដោយឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ […]

ពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

Nisaiy KP March 23, 2025 23/03/2025

(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើងថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួលសេវាថែទាំនិងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិតជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាលសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមានប្រើប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។ លោកស្រី បានបង្ហាញការពេញចិត្តចំពោះការទៅទទួលសេវា និងបានលើកឡើងពីការពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សម្រាប់ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺសម្រាប់ក្រុមគ្រួសាររបស់លោកស្រីផ្ទាល់តែម្ដង ។ ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីសឹកដោយគ្មានការបង្ខំ, រាជរដ្ឋាភិបាលនឹងរៀបចំឱ្យអន្ទិត ជួន កក្កដា ដែលមានចំណេះដឹងខ្ពស់ ក្លាយជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ ដើម្បីបន្តការងារជួយដល់សង្គម និងសាសនា

Nisaiy KP March 23, 2025 23/03/2025

(តាកែវ)៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តតាកែវ ជាខេត្តដែលសម្តេចបានជួយកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនាច្រើន តួយ៉ាងដូចជាអន្ទិត ជួន កក្កដា ដែលទើបតែសឹកនោះ ក៏បានកសាងស្នាដៃជាច្រើននៅក្នុងព្រះពុទ្ធសាសនា។ សម្ដេច បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ យ៉ាងណាមិចថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនេះ សម្ដេចបានពន្យល់បន្តិចពាក់ព័ន្ធនឹងការសឹករបស់អន្ទិត ជួន កក្កដា នាពេលថ្មីៗនេះថា មិនបានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលឡើយ គឺជាការសម្រេចចិត្តទាំងស្រុងរបស់អន្ទិត ជួន កក្កដា មិនដូចការចោទប្រកាន់ពីក្រុមមួយចំនួនតូចឡើយ។ ប៉ុន្តែដោយសារតែលោកជាព្រះសង្ឃ ដែលមានចំណេះដឹងខ្ពស់ មានស្នាដៃច្រើននៅក្នុងព្រះពុទ្ធសាសនា ដូច្នេះរដ្ឋាភិបាល គ្រោងនឹងរៀបចំអន្ទិត ជួន កក្កដា ឱ្យក្លាយជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ ដើម្បីបានបន្តការងារជួយដល់សង្គម និងសាសនាបន្តទៀត។ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះថា៖ «ឥលូវដល់លោកតេជគុណ ជួន កក្កដា ដូចគ្នាខ្ញុំសូមបញ្ជាក់តាមេក្រូដើម្បីលឿន ព្រោះឥលូវគេដឹងរឿងពិតប្រាកដព្រោះរឿង លោកបានចេញហើយ ប៉ុន្តែគេចង់ឱ្យប្រជាពលរដ្ឋអ្នកដែលគាំទ្រលោកជាច្រើនយល់ច្រឡំរដ្ឋាភិបាល រឿងតែប៉ុណ្ណឹង។ អ្នកដែលផ្សាយហើយផ្សាយទៀតនេះ ដែលក្រសួងចេញមកផ្សាយ ព្រះអង្គចេញមកផ្សាយ បង្ហាញទាំងកម្មវិធី […]

ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនហាមលេងបាញ់ទឹកទេ តែត្រូវលេងប្រយ័ត្នប្រយែង និងបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន

Nisaiy KP March 23, 2025 23/03/2025

(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន នៅតាមមូលដ្ឋានរបស់យើង នៅគ្រប់ទីកន្លែង […] យើងមិនហាមទេបាញ់ទឹក ប៉ុន្ដែលេងឲ្យស្រួលប្រួល ប្រយ័ត្នគ្រោះថ្នាក់»។ ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើដល់រដ្ឋ​បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែមពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំ […]

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

Nisaiy KP March 23, 2025 23/03/2025

(ប៉ៃលិន)៖ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ខេត្តប៉ៃលិន កំពុងសហការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយ ចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្តគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឲ្យបានអធិកអាធមសម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្ត សប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាម បែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង សំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន កុះករ ។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា […]

សប្តាហ៍ទី៣ នៃខែមីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា ហើយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យមានក្រុមកំប្លែង

Nisaiy KP March 23, 2025 23/03/2025

(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រីថ្ងៃសៅរ៍២២ ខែមីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា (Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំឱ្យមានក្រុមកំប្លែង ដារីន ដារ៉ូ ផងដែរ ដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីម៉ោង ១៧:០០នាទីរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ស្តង់។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ព្រឹត្តិការណ៍នេះមានគោលបំណង ដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលចាក់ឫសយ៉ាងជ្រៅ រវាងប្រទេសឥណ្ឌា និងប្រទេស ក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ នារាត្រីថ្ងៃសៅរ៌ ទី២២ ខែមីនា […]

ព្រឹត្តិការណ៍បុណ្យទន្លេថ្ងៃទី១ នៅខេត្តាកែវ ទទួលបានភ្ញៀ​វទេសចរជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់

Liny Chan March 22, 2025 22/03/2025

(តាកែវ)៖ ភ្ញៀ​វទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១០១ ៣៧៦នាក់ បានធ្វើដំណើរកម្សាន្ត និងទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានការរៀបចំជាស្តង់ ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនដែលបង្ហាញអំពី វប្បធម៌ ប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ នៅបរិវរណសួនច្បារទល់មុខសាលមហោស្រពខេត្តតាកែវ។ នាល្ងាចថ្ងៃទី២២ ខែមីនា ដែលជាថ្ងៃនៃពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។ សូមជម្រាបថា គោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ក្នុងឆ្នាំ២០២៥ រួមមាន៖ ទី១៖ ដើម្បីជំរុញ លើកតម្លៃ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ទៅក្នុង គម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ដោយផ្អែក​លើ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏ល្អប្រណីត

Liny Chan March 22, 2025 22/03/2025

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់បន្ថែមថា ការចូលជាគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១នេះ គឺផ្អែក​លើ​ស្នាដៃ​ស្ថាបត្យកម្មដែលមានប្រណីតភាពខ្ពស់។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា អាកាសយានដ្ឋានតេជោមានទំហំធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានសាងសង់ឡើងយ៉ាងប្រណីត និងគិតគូរគ្រប់ជ្រុងជ្រោយ​អំពី​បរិស្ថាន​ដែលមានលក្ខណៈបៃតង និងមានភាពច្នៃប្រឌិតតូចៗដែលធ្វើឡើងឲ្យមានភាពទាក់ទាញជាពិសេសបានបង្ហាញអំពីវប្បធម៌ខ្មែរតាមរយៈ រូបចម្លាក់ ផ្ទះបុរាណ ភូមិវប្បធម៌ជាដើម។ លើសពីនេះ លោក ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរៀបចំផ្លាស់ប្ដូរភូមិវប្បធម៌ពីខេត្តសៀមរាប មកដាក់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ […]

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមេសាខាងមុខនេះ

Liny Chan March 22, 2025 22/03/2025

(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យ​សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើ​អាចប្រព្រឹត្តទៅបានយ៉ាង​រលូនតាមផែនការ ដែលបានគ្រោងទុក។ ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំ បំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នា​ឱ្យបានជិតស្និទ្ធ​ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News