(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានទាមទារឱ្យមានការការពារ សម្រាប់និស្សិតចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិសភា ស្នើឱ្យសាកលវិទ្យាល័យអាមេរិកចំនួន ៦ ប្រគល់ព័ត៌មានលម្អិតមួយចំនួនធំអំពីនិស្សិតចិន ដោយលើកឡើងពី កង្វល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។ លោក John Moolenaar ប្រធានគណៈកម្មាធិការទប់ស្កាត់ចិននៃសភាតំណាងរាស្រ្តអាមេរិក បានផ្ញើលិខិតមួយ ទៅកាន់សាកលវិទ្យាល័យចំនួន ៦ ដូចជា Carnegie Mellon, Purdue, Stanford, the University of Illinois, the University of Maryland និង the University of Southern California ដើម្បីស្នើសុំព័ត៌មានពីនិស្សិតចិន ដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។ លោកក៏បានចោទប្រកាន់ស្ថាប័នទាំងនោះថា កំពុងធ្វើឱ្យការស្រាវជ្រាវ របស់អាមេរិកប្រឈមហានិភ័យ ជាថ្នូរនឹងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា និស្សិតចិនដែលកំពុងសិក្សានៅអាមេរិក […]